ចង់ចេះវិនិយោគ លោក WARREN BUFFETT ប្រាប់ថាសៀវភៅ ១០ក្បាលនេះកុំរំលងឲ្យសោះ

សៀវភៅ គឺជាវត្ថុដ៏មានតម្លៃដែលអាចផ្ដល់នូវចំណេះដឹងជាច្រើនដល់រូបអ្នក វាប្រៀបបានដូចជាចង្កៀងបំភ្លឺផ្លូវអ្នកឲ្យរួចចាកផុតពីទីងងឹត និងនាំអ្នកដើរឆ្ពោះទៅរកមាគាដ៏ភ្លឺត្រចះត្រចង់មួយ។ មែនទែនទៅ បុគ្គលជោគជ័យល្បីៗ ​ជាច្រើន គឺមានតែងមានភ្ជាប់មកនូវទម្លាប់ល្អមួយ នោះគឺចូលចិត្តអាន សៀវភៅ។ ជាក់ស្ដែង លោក Warren Buffet មហាសេដ្ឋីលំដាប់ពិភពលោក និងជាបិតាវិនិយោគប៉ិនប្រសប់ផ្នែកជំនួញ ក៏ត្រូវបានគេចាត់ទុកថាជាបុគ្គលម្នាក់ដែលស្រលាញ់សៀវភៅ និងតែងតែចំណាយពេលវេលាដ៏មានតម្លៃជាច្រើនរបស់ខ្លួនទៅលើការអានសៀវភៅ។ ភាពជោគជ័យរបស់លោកសព្វថ្ងៃក៏បានមួយចំណែកមកការអានសៀវភៅទាក់ទងនឹងក្បួនវិនិយោគដ៏ល្អៗ ជាច្រើនផងដែរ។ ដោយឡែក លោកក៏តែងតែដាស់តឿនដល់យុវជនជារឿយៗ ថា បើទោះជារវល់យ៉ាងណា ក៏ត្រូវឆ្លៀតអានសៀវភៅដើម្បីទទួលបាននូវចំណេះថ្មីៗ ហើយប្រសិនបើអ្នកជាបុគ្គលដែលចូលចិត្តផ្នែកវិនិយោគទៀតនោះ អ្នកកាន់តែត្រូវអានសៀវភៅឲ្យបានច្រើន។

ខាងក្រោមនេះជាសៀវភៅ ១០ ក្បាលដែល លោក Warren Buffett បិតាវិនិយោគប្រាប់កុំរំលងឲ្យសោះ៖

១. The Intelligent Investor ​រៀប​រាប់​​ពី​ការ​​វិនិយោគ​ និពន្ធ​ដោយ​លោក​ Benjamin Graham ​​

២. ​Business Adventures: Twelve Classic Tales from the World of Wall Street ​រៀប​រាប់​ពី​ការ​វិនិយោគ​ និង​​ការ​ធ្វើ​​អាជីវកម្ម​និពន្ធ​​ដោយ​ John Brooks

៣. ​ Common Stocks and Uncommon Profits ​និពន្ធ​ដោយ​ Philip A. Fisher

៤. The Outsiders ​​​​និពន្ធ​ដោយ​ William Thorndike, Jr.

៥. The Most Important Things Illuminated ​និពន្ធ​ដោយ​ Howard Marks

៦. Stress Test: Reflections on Financial Crises ​និពន្ធ​ដោយ​ Timothy F. Geithner

៧. Dream Big ​និពន្ធ​ដោយ​ Cristiane Correa

៨. Little Book of Common Sense Investing ​និពន្ធ​​ដោយ​ Jack Bogle

៩. Where Are the Customers’ Yachts? ​និពន្ធ​ដោយ​ Fred Schwed, Jr.

១០. Essays in Persuasion ​និពន្ធ​ដោយ​ John Maynard Keynes

អត្ថបទដោយ៖ ស្រីពេជ្រ