ជំនាញទាំង ៧ ដែលជួយឲ្យសហគ្រិនវ័យក្មេងជោគជ័យក្នុងការធ្វើជំនួញ

ការចាប់ផ្ដើមក្នុងការបើកអាជីវកម្មមួយវាពិតជាមានការលំបាក និងជួបនូវបញ្ហាជាច្រើនសម្រាប់ឲ្យយើងដោះស្រាយ បើសិនជាអ្នកបើកអាជីវកម្មមុនពេលដែលអ្នកធ្វើជាបុគ្គលិករបស់គេនោះវារាងពិបាកបន្ដិចហើយព្រោះអ្នកមិនទាន់បានយល់ច្បាស់ពីរចនាសម្ព័ន្ធខាងក្នុងរបស់វា។ ស្រដៀងគ្នានេះដែរបើសិនជាអ្នកបានរៀនពីជំនាញក្នុងការរកស៊ីបានច្បាស់ វាអាចនឹងជួយឲ្យអ្នកទទួលបានជោគ​ជ័យជាងមុន។ ខាងក្រោមនេះ ជាជំនាញសំខាន់ៗដែលសហគ្រិនគួរយល់ដឹងអំពីវា៖

. Microsoft Excel

Microsoft Excel ជាកម្មវិធីមួយដ៏សំខាន់បំផុតនៅក្នុងអាជីវកម្មសព្វថ្ងៃ វាមិនមែនត្រឹមតែជាសៀភៅបញ្ជីនោះទេ វាក៏ជាការកត់ត្រាទិន្នន័យហិរញ្ញវត្ថុ ចំណូលចំណាយ នឹងអ្វីជាច្រើនទៀតដែលចាំបាច់សម្រាប់ដំណើរការអាជីវកម្ម។ សម្រាប់ម្ចាស់អាជីវកម្ម គួរតែយល់ និងចេះមើល រួមទាំងបកស្រាយពីកំណត់ត្រាដែលបានកត់ទុកក្នុងកម្មវិធី Microsoft Excel ដើម្បីងាយស្រួលក្នុងការដឹងពីស្ថានភាពក្រុមហ៊ុន។

. ការនិយាយសាធារណៈ

សហគ្រិនត្រូវតែលក់ផលិតផល និងសេវាកម្មរបស់ពួកគេទៅកាន់អ្នកដទៃ ដូច្នេះអ្នកត្រូវតែមានជំនាញក្នុងការនិយាយ។ មានសក្ដានុពលក្នុងការនិយាយជាសាធារណៈ គឺជាទ្រព្យសម្បិត្តដ៏មានតម្លៃមួយសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម។

. ការអភិវឌ្ឍផែនការអាជីវកម្ម

ជាធម្មតាសហគ្រិនម្នាក់ត្រូវតែមានផែនការអាជីវកម្មរបស់ពួកគេ ព្រោះផែនការអាជីវកម្មវាជាការបែងចែកជាដំណាក់ៗដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យ។

. វិទ្យាសាស្ដ្រទិន្នន័យ

វិទ្យាសាស្ដ្រទិន្នន័យមានន័យថា ការប្រមូលទិន្នន័យផ្សេងៗដែលពាក់ព័ន្ធនៅក្នុងអាជីវកម្មរបស់យើងហើយធ្វើការវិភាគដើម្បីសិក្សាទៅលើវាឲ្យបានច្បាស់។ ក្នុងនាមជាសហគ្រិនម្នាក់បើសិនជាអ្នកស្វែងយល់នូវទិន្នន័យទាំងអស់នោះហើយ គឺអ្នកជោគជ័យមួយជំហានហើយ។

. ទីផ្សារហ្វេសប៊ុក

Facebook ជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេទី២នៅលើពិភពលោក មានន័យថាវាជាកន្លែងដែលល្អបំផុតសម្រាប់សហគ្រិនទាំងឡាយដែរទើបតែចាប់ផ្ដើមក្នុងវិថីមុខជំនួញ ។

. ជំនាញគ្រប់គ្រងទូទៅ

សហគ្រិនដែលឆ្នើមគេមិនដែលមានគំនិតឈប់រៀនទេ គេតែងតែមានគំនិតក្នុងការចង់រៀន ចង់ចេះ ចង់ដឹងអំពីអ្វីដែលថ្មីៗ ប្លែកៗ ដើម្បីទទួលបានបទពីសោធន៍និងជំនាញថ្មីៗ សម្រាប់ខ្លួនគេ ។

. ការគ្រប់គ្រងគម្រោង

ការគ្រប់គ្រងគម្រោងគឺជាការស្វែងរកវិធីណាដែលមានប្រសិទ្ធភាពបំផុត និងមានភាពខ្ជះខ្ជាយតិចបំផុតក្នុងការធ្វើអ្វីមួយ ហើយពួកគេក៏មានភាពច្បាស់លាស់ហ្មត់ចត់ក្នុងគម្រោងការរបស់ពួកគេផងដែរ។ ជាពិសេសពួកគេតែងតែមានផែនការថ្មីៗដើម្បីធ្វើឲ្យគម្រោងការរបស់គេដើទៅមុខ។

សរុបមក បើសិនជាអ្នកចង់ចាប់ផ្ដើមក្នុងការបើកអាជីវកម្មណាមួយដែលអ្នកមានដើមទុនគ្រប់គ្រាន់ ប៉ុន្ដែមិនទាន់មានជំនាញច្បាស់លាស់នៅក្នុងខ្លួនទេ អាជីវកម្មរបស់អ្នកក៏មិនអាចដំណើរការទៅមុខបានដែរ។ ដូច្នេះអ្នកគួររៀនពីជំនាញដូចដែរបានរៀបរាប់ខាងលើឲ្យស្ទាត់សិន សឹមចាំចាប់ផ្ដើមអាជីវកម្មតាមក្រោយទើបមិនងាយបរាជ័យ៕