តាមពិតទៅអាថ៌កំបាំងនៃភាពជោគជ័យ គឺមានបង្កប់នៅក្នុងបន្ទប់របស់អ្នក

នរណាៗក៏ចង់បាននូវភាពជោគជ័យដែរ ហើយភាពជោគជ័យគឺបានមកពីការខិតខំប្រឹងប្រែងទាំងយប់ទាំង​ថ្ងៃរបស់អ្នក។ គ្មាននរណាម្នាក់កើតមក មានអ្វីៗគ្រប់យ៉ាងតាមការប្រាថ្នានោះទេ ឬក៏គ្មានទេដែលទទួលបានកំណប់ទ្រព្យពីព្រះជាម្ចាស់។ ឧបមាថា ព្រះពិតជាអ្នកបង្កើតមនុស្សមែន ក៏ព្រះបង្កើតមនុស្សមក ក្នុងរូបភាពស្មើៗគ្នាទាំងអស់។ អ្វីដែលធ្វើឲ្យជីវិតមនុស្សម្នាក់ៗខុសគ្នា គឺដោយសារតែឱកាស នៃការទទួលបាននូវភាពរីកចម្រើន។ ពួកគេគ្រាន់តែជោគជ័យមុនអ្នក ហើយមិនមានន័យថា អ្នកមិនអាចទទួលបាននូវភាពជោគជ័យឯណា គ្រាន់ខុសពេលវេលាគ្នាតែប៉ុណ្ណោះ។ គ្រប់យ៉ាងគឺវាអាស្រ័យលើអ្នក ថាតើអ្នកប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាពហើយឬនៅ?

ពិដានរបស់អ្នក និយាយថា៖ ខ្ញុំត្រូវតែខ្ពស់ និងក្លាយជាជម្រកដ៏កក់ក្ដៅសម្រាប់មនុស្សជាទីស្រឡាញ់។ អ្នកត្រូវដឹងថា បើអ្នកជោគជ័យ នោះមនុស្សដែលនៅក្បែរអ្នក នឹងទទួលបាននូវភាពជោគជ័យដូចគ្នាដែរ។

កង្ហារបស់អ្នក និយាយាថា៖ Be Cool, ខ្ញុំត្រូវតែអស្ចារ្យ។ កង្ហានឹងផ្ដល់ភាពត្រជាក់ឲ្យអ្នក នៅពេលដែលអ្នកមានអារម្មណ៍ថាក្ដៅ។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្ដល់ភាពអស្ចារ្យឲ្យអ្នក​ នៅពេលដែលអ្នកប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ដ។

នាឡិការបស់អ្នក និយាយថា៖ គ្រប់វិនាទីរបស់អ្នក គឺមានតម្លៃណាស់។ ចូរប្រើប្រាស់ពេលវេលា ឲ្យសមនឹងតម្លៃ នៃទំហំភាពជោគជ័យដែលអ្នកចង់បាន។

កញ្ចក់របស់អ្នក​ និយាយថា៖ ត្រូវគិតមុនគូរ, ត្រូវឆ្លុះបញ្ចាំងមើលខ្លួនឯងជារៀងរាល់ថ្ងៃ។ ចូរមើលចំនុចខ្វះខាតរបស់របស់ខ្លួនឯង និងត្រូវបំពេញបន្ថែមវាជាប្រចាំ។ សួរជាខ្លួនឯងជារៀងរាល់ថ្ងៃ នូវសំនួរ តើខ្ញុំចង់បានអ្វី? តើខ្ញុំត្រូវធ្វើអ្វីនៅថ្ងៃនេះ? តើថ្ងៃនេះខ្ញុំពេញចិត្តនឹងលទ្ធផលការងាររបស់ខ្លួនឯងដែរឬទេ?

បង្អួចរបស់អ្នក និយាយថា៖ ចូលមើលពិភពលោកខាងក្រៅឲ្យបានច្រើន។ ចូរបើកបង្អួចជីវិតរបស់អ្នកទទួលយកនូវរឿងវិជ្ជមាន និងមនុស្សល្អៗ។ បើកចិត្តរបស់អ្នក ទទួលយកនូវរឿងល្អៗពីខាងក្រៅ ហើយស្វែងយល់ពីពិភពខាងក្រៅខ្លួនរបស់អ្នកឲ្យបានច្រើន។ ស្វែងយល់ពីអ្នកដទៃ រៀនសូត្រពីមនុស្សនៅជុំវិញខ្លួន។

ប្រតិទិនរបស់អ្នក និយាយថា៖ ចូលធ្វើអ្វីឲ្យទាន់ពេល និងទៀងពេលជានិច្ច។ ប្រតិទិនជាអ្នកដាស់តឿនអ្នក ឲ្យធ្វើឲ្យទាន់ពេលនូវអ្វីដែលអ្នកបានកំណត់។ ចូរមើលទៅប្រតិទិនរបស់អ្នកជារៀងរាល់ថ្ងៃ ហើយមើលទៅលទ្ធផលដែលអ្នកសម្រេចបាន តើសមស្របដែរឬទេ?

ទ្វារបស់អ្នក និយាយថា៖ ចូលរុញឲ្យខ្លាំង ដើម្បីទទួលបាននូវភាពជោគជ័យ។ នៅចុងក្រោយបង្អស់នៃភាពជោគជ័យ គឺត្រូវប្រឹងតែមួយដង្ហើមតែប៉ុណ្ណោះ នឹងសម្រេចថា អ្នកជោគជ័យ ឬបរាជ័យ។ អ្នកត្រូវហ៊ានបើកទ្វានៃភាពជោគជ័យរបស់អ្នក ហ៊ានជំនះរាល់ឧបសគ្គដែលបិទបាំងទ្វានៃភាពជោគជ័យរបស់អ្នក ដោយកម្លាំងកាយ ចិត្ដ និងស្មារតីទទួលខុសត្រូវបំផុត៕

អត្ថបទដោយ៖ ឡាយ ឧត្ដម