តិចនិច ៤យ៉ាងក្នុងការបង្កើត Brand Name របស់ក្រុមហ៊ុនឲ្យល្បី និងជ្រៀតចូលទីផ្សារបានរហ័ស

ការបង្កើត Brand Name តម្រូវឲ្យមានការយល់ដឹងខ្ពស់ពីអតិថិជន និងអ្វីដែលជាភាពចាំបាច់បំផុតសម្រាប់ពួគគេ។ វាមើលទៅពិតហាក់ដូចជាអស្ចារ្យណាស់ដែលអ្នកមាន ម៉ាក Brand Name សម្រាប់ក្រុមហ៊ុនរបស់ខ្លួនអ្នកផ្ទាល់ ប៉ុន្ដែអ្នកគួរតែសាកសួរខ្លួនឯងថាតើ Brand Name ក្រុមហ៊ុនរបស់អ្នកវាកំពុងតែមានសន្ទុះក្នុងទីផ្សារដែរឬទេ? បើយោងទៅតាមស្ថិតិនាពេលថ្មីៗនេះ បានបញ្ជាក់ឲ្យឃើញថាគ្រប់ ម៉ាកយីហោដែលកំពុងមានសន្ទុះក្នុងទីផ្សារគឺមានការកើនឡើងនូវប្រាក់ចំណូលប្រមាណ ២៣ % ហើយពួកគេបាននិយាយថា ម៉ាកយីហោ របស់ក្រុមហ៊ុនជាអ្វីដែលអតិថិជនយកចិត្តទុកដាក់បំផុត​ ហើយអតិថិជនជាង ៨៩ %តែងតែរក្សានូវការទិញរាល់ផលិតផលឬសេវាកម្មដែលពួកគាត់ជឿទុកចិត្ត។ ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរសួរខ្លួនឯង អំពីភាពខ្លាំងនៃ Brand Name របស់អ្នក ៖

១.  តើBrand Name របស់អ្នកតំណាងឲ្យអ្វី ?

ជាការពិតណាស់ស្លាកយីហោ របស់ក្រុមហ៊ុននីមួយៗវាពិតជាមានសារៈសំខាន់ណាស់ ហើយរាល់Brand Name នីមួយៗវាសុទ្ធតែបង្កប់នូវអត្ថន័យរៀងៗខ្លួន ។ ឧទាហរណ៍  Starbucks ស្លាកយីហោរបស់ក្រុមហ៊ុននេះគឺតំណាងឲ្យ “សហគមន៍”  និងមួយវិញទៀតគឺ  OREO  ស្លាកយីហោក្រុមហ៊ុននេះគឺតំណាងឲ្យ “ការរួបរួម”​​។ ដូច្នេះ នៅពេលដែលអ្នកចង់បង្កើត Brand Name មួយអ្នកគួរតែស្វែងរកអត្ថន័យដែលតំណាងឲ្យ Brand Name របស់អ្នកឲ្យបានសមស្របដើម្បីងាយស្រួលឲ្យអតិថិជនកំណត់ចំណាំ ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនអ្នក ។

២. អាស្រ័យលើការជ្រើសរើសយកផលិតផលដាក់នៅលើ Website  តើអតិថិជននឹងគិតថា Brand Name របស់អ្នកតំណាងឲ្យអ្វី?

ទោះបីជា Brand Name របស់ក្រុមហ៊ុនអ្នកតំណាងឲ្យអ្វីក៏ដោយ ក៏វាមិនសូវសំខាន់ដែរ អ្វីដែលសំខាន់គឺថាផលិតផលរបស់អ្នកមានគុណភាពល្អដែលអាចឲ្យអតិថិជនជឿទុកចិត្តបានឬអត់។ នៅក្នុងចំណុចនេះអ្នកគួរតែយកចិត្តទុកដាក់ទៅលើ ផលិតផលដែលអ្នកបានដាក់លក់នៅលើ គេហទំព័ហើយអ្នកគួរតែរៀបចំឲ្យមានការទាក់ទាញទើបជាការប្រសើរ ព្រោះអតិថិជនគិតថារាល់ទំនិញឬផលិតផលដែលដាក់លក់នៅលើ Website គឺសុទ្ធសឹងតែមានគុណភាពល្អ។

៣. តើ Brand Name របស់អ្នកបម្រើសេវាកម្មអ្វីខ្លះ ?

ឧទាហរណ៍ជាក់ស្ដែងដូចជា ក្រុមហ៊ុន Apple ដែលបានបង្ហាញអំពីសេវាកម្មរបស់ខ្លួនដោយតាមរយៈការផ្សាយពាណិជ្ជកម្មដែលអាចឲ្យពួកគេ នាំមកមិត្តិភក្ដិ សមាជិកគ្រួសារមកជួបជុំគ្នាក្នុងឱកាសពិសេសណាមួយបានយ៉ាងងាយស្រួល នេះជាប្រភេទសេវាកម្មដែលអតិថិជនត្រូវការយ៉ាងចាំបាច់។

លោក Chase Norton គឺជាសហគ្រិនម្នាក់ដែលមានជំនាញក្នុងការបង្កើតស្លាកយីហោ។ លោកបាននិយាយថា Brand Name ដែលល្អបំផុតគឹ ត្រូវផ្ដោតទៅលើអតិថិជននេះមានន័យថាយើងបង្កើតវាឡើងដើម្បីដោះស្រាយបញ្ហា និងតម្រូវការរបស់អតិថិជន ប៉ុន្ដែទោះបីជា ស្លាកយីហោរបស់យើងអាចបម្រើផលិតផល ឬសេវាកម្មយ៉ាងណាក៏ដោយ ក៏ការកសារ Brand Name គឺជាអ្វីដែលយើងគួរយកចិត្តទុកដាក់បំផុតដែរ។

៤.  តើការផ្លាស់ប្ដូរ Brand Name របស់អ្នកមានលទ្ធផលល្អជាងមុនដែរឬទេ?

ជាការពិតណាស់ប្រសិនបើ Brand Name របស់លោកអ្នកកំពុងមានសន្ទុះនៅក្នុងទីផ្សារ ហើយអ្នកចង់ផ្លាស់ប្ដូឈ្មោះរបស់អ្នកនោះវាមិនមែនជាការប្រសើនោះទេ វាអាចប៉ះពាល់ដល់អតិថិជនរបស់អ្នកបាន។ ប៉ុន្ដែបើសិនជា Brand Name របស់លោកអ្នកពុំសូវមានការគាំទ្រទេនោះ លោកអ្នកអាចធ្វើការវិនិច្ឆ័យទៅលើគុណភាពផលិតផល ឬសេវាកម្មណាមួយ រួចហើយសឹមចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរឈ្មោះ ស្លាកយីហោតាមក្រោយទើបជាការប្រសើរ។

សរុបមកវិញ  ដើម្បីឲ្យBrand Nameរបស់លោកអ្នកមានសន្ទុះក្នុងទីផ្សារបាន គឹត្រូវផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជន គុណភាពផលិតផលនិងសេវាកម្ម ជាពិសេសអត្ថន័យរបស់ស្លាកយីហោរបស់លោកអ្នកផងដែរ៕

អត្ថបទដោយ ៖   វ៉ាន់ ចន្ថា

SHARE