វិបត្តិកូវីដ១៩ ធ្វើអោយអ្នកប្រើប្រាស់ Zoomកើនឡើង ១០០លាននាក់ក្នុងរយៈពេលត្រឹមតែ ៣សប្ដាហ៍

បង្កើតឡើងនៅក្នុងឆ្នាំ២០១១ដោយលោក Eric S. Yuan ដែលបច្ចុប្បន្នមានតួនាទីជា Founder & Chief Executive Officer។ មុននឹងបង្កើត Zoom នេះឡើង លោក Eric គឺជានាយករងផ្នែកវិស្វកម្មបច្ចេកវិទ្យានៅក្រុមហ៊ុនCisco ដែលជាកន្លែងដែលលោកទទួលខុសត្រូវទៅលើប្រតិបត្ដិការ និងការអភិវឌ្ឍប្រព័ន្ធSoftwareទាំងមូលរបស់ក្រុមហ៊ុន Cisco។ លោក Eric ក៏ធ្លាប់ជាស្ថាបនិកម្នាក់ក្នុងផ្នែកវិស្វកម្មនៅក្នុងក្រុមហ៊ុន Webex ផងដែរ។ នៅចន្លោះឆ្នាំ១៩៩៧ ដល់២០១១ លោកបានប្រមូលក្រុមវិស្វករដែលដំបូងមានត្រឹមតែ១០នាក់ កើនឡើងរហូតដល់៨០០នាក់នៅជុំវិញពិភពលោកមកធ្វើការជាមួយគ្នា ហើយបង្កើតប្រាក់ចំណូលចាប់ពី០ដុល្លារអាមេរិក កើនដល់៨០០លានដុល្លារអាមេរិក។

ក្រុមហ៊ុន Zoom ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្ដល់សេវាកម្មទាក់ទងគ្នាតាមរយៈវិឌីអូដោយផ្ទាល់ ឬVideo Communications ដែលកាលពីថ្ងៃព្រហសត្បិ៍កន្លងទៅ តម្លៃភាគហ៊ុនមានការកើនឡើង១១ភាគរយ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសពីការកើនឡើងយ៉ាងខ្លាំងនៃអ្នកប្រើប្រាស់ចំនួន៣០០លាននាក់នៅក្នុង១ថ្ងៃៗ។

កាលពីថ្ងៃទី១ ខែមេសា Zoom បានប្រកាសថា មានអ្នកប្រើប្រាស់ប្រចាំថ្ងៃចំនួនច្រើនជាង២០០លាននាក់ ដែលទន្និន័យនេះមានការកើនឡើងបន្ដ១០០លាននាក់ទៀតនៅក្នុងរយៈពេលត្រឹមតែ៣សប្ដាហ៍តែប៉ុណ្ណោះ។

កាលពីខែធ្នូ ឆ្នាំ២០១៩ Platform ក្រុមហ៊ុននេះមានអ្នកប្រើប្រាស់់ត្រឹមតែ១០លាននាក់ ប៉ុន្ដែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យក្រុមហ៊ុនមានកំណើនអ្នកប្រើប្រាស់ប្រចាំថ្ងៃរហូ​ត​ដល់ទៅ២,៩០០%នៅជុំវិញពិភពលោក និងបានក្លាយជាកម្មវិធីដែលមានប្រជាប្រិយភាពបំផុត​នៅក្នុងពេលនេះ។

ចំណែក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Zoom មានការកើនឡើង១១ភាគរយ ប៉ុន្ដែពីក្ដោបក្ដាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនជាង៣០០លាននាក់។ ក្រុមហ៊ុនបានស្គាល់នូវការរីកចម្រើនចាប់តាំងពីមានការរីករាលដាលនៃវីរុសថ្មីកូវីដ១៩​កាលពីចុងឆ្នាំ២០១៩មកម្ល៉េះ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម