តើគួរប្រើជីវិតបែបណាទើបមានប្រសិទ្ធិភាពក្នុងវ័យខ្ទង់២០ឆ្នាំ?

នៅពេលដែលអ្នកមានអាយុ២០ឆ្នាំ គឺជាពេលមួយដែរអ្នកត្រូវរីករាយជាមួយសេរីភាពដ៏អសា្ចរ្យបំផុតនៅក្នុងជីវិតរបស់អ្នក ហើយវាក៏ជាពេលមួយដែលល្អបំផុតក្នុងការចាប់ផ្ដើមវិនិយោគផងដែរ ព្រោះអ្នកនឹងមានពេលជាច្រើនទៀតក្នុងការធ្វើវា។ អ្នកគួរតែហ៊ានហក់លោតខ្លះទើបជីវិតរបស់អ្នកទទួលបាននូវអ្វីដែលថ្មីៗដូចជាពាក្យមួយឃ្លាបាននិយាយថា “បើអ្នកមានការប្រថុយកាន់តែខ្លាំងនោះអ្នកនឹងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់”។ ដើម្បីឲ្យវ័យ២០ឆ្នាំរបស់អ្នកទទួលបានប្រាក់ចំណូលច្រើន និងអាចចាប់ផ្ដើមអាជីវកម្មបានអ្នកគួរតែរៀនពីកត្ដាមួយចំនួននេះជាមុនសិន៖

. ចាប់ផ្ដើមធ្វើការសន្សំដើម្បីវិនិយោគ

នៅពេលដែលអ្នកទទួលបានប្រាក់ខែអ្នកគួរតែដក ១០%ដាក់ចូលទៅក្នុងគណនីសន្សំ និង១០%ទៀតដាក់ទៅក្នុងគណនីចូលនិវត្តន៍។ ទោះបីជាការសន្សំរបស់ស្ថិតនៅក្នុងអត្រាទាបក៏ដោយប៉ុន្ដែវាអាចបង្កើតជាទ្រព្យសម្បត្តិមួយនាពេលអនាគតបាន។ អ្នកអាចយកប្រាក់សន្សំរបស់អ្នកទាំងនោះទៅចាប់ផ្ដើមធ្វើការវិនិយោគ ឬក៏ធ្វើអាជីវកម្មបានពេលដែលវាមានទំហំគ្រប់គ្រាន់។

. ជៀសវាងបំណុលដែលអាចបន្ថែមបន្ទុក

មិនថាវាជាបំណុលប្រភេទកាតឥណទាន ឬប្រាក់កម្ចីរបស់សិស្សនិសិ្សតនោះទេអ្នកគួរតែធ្វើការសម្រេ​​ច​ចិត្តឲ្យច្បាស់នៅពេលដែលអ្នកខ្ចីប្រាក់ ព្រោះការខ្ចីប្រាក់ដោយប្រើកាតឥណទានវាមានការប្រាក់​​ខ្ពស់។ ហើយជាពិសេសអ្នកមិនគួរខ្ចីប្រាក់ទាំងនោះមកទិញវត្ថុមួយចំនួនដែរបន្ថែមបន្ទុកដល់អ្នក​​​នោះទេដូចជា ការទិញឡាន ទូរសព្ទថ្មី សម្ភារៈទំនើបវាកាន់តែធ្វើឲ្យបំណុលរបស់អ្នកកាន់តែកើនឡើ​ង​​​។

. វិនិយោគទៅលើអ្វីដែលត្រឹមត្រូវ

នៅក្នុងឆ្នាំ២០០៨ពិភពលោកបានជួបវិបត្តិហិរញ្ញវត្ថុ ហើយមានមនុស្សរាប់ពាន់នាក់មានការប្រយ័ត្នប្រយែងជាមួយនឹងហិរញ្ញវត្ថុរបស់ពួកគេយ៉ាងខ្លាំង។ ពួកគេមិនចង់យកប្រាក់របស់ពួកគេទៅធ្វើការវិនិយោគនៅលើទីផ្សារទេ ប៉ុន្ដែបន្ទាប់មកទៀតប្រវត្តិសាស្ដ្រពិភពលោកបានបង្ហាញឲ្យឃើញថាការ វិនិយោគទៅលើទីផ្សារជាវិធីដែលល្អបំផុតដើម្បីធានាថាប្រាក់របស់អ្នកនឹងកើនឡើងជាអតិប្បរមា។

អ្នកអាចពិចារណាវិនិយោគលើទ្រព្យសម្បត្ដិដែលមានគុណប្រយោជន៍ទាំង៣នេះ៖

ក. អចលនទ្រព្យដែលអាចកើនឡើងតម្លៃ បន្ទាប់ពីអ្នកបានវិនិយោគ

ខ. អចលនទ្រព្យដែលអាចផ្ដល់ឲ្យអ្នកនូវលំហូរសាច់ប្រាក់ជាប្រចាំខែ ឬប្រចាំត្រីមាស

គ. អាចទទួលបានអត្ថប្រយោជន៍ពន្ធទៅលើអចលនទ្រព្យនោះ

សរុបមកវិញ នៅកំឡុងពេលដែលអ្នកមានអាយុ២០ឆ្នាំពិតប្រាកដណាស់វាជាពេលដែលអ្នកត្រូវសប្បាយជាមួយភាពយុវវ័យ ហើយវាក៏ជាពេលដែលអ្នកគួរតែចាប់ផ្ដើមធ្វើការវិនិយោគផងដែរ។ អ្នកគួរតែចេះក្នុងការសន្សំដើម្បីវិនិយោគ ជាពិសេសគួរជៀសវាងនូវបំណុលមិនល្អ និងចេះជ្រើសរើសប្រភេទអចនទ្រព្យដែលអ្នកគួរវិនិយោគជាមួយ ទើបធ្វើឲ្យវ័យ២០ឆ្នាំរបស់អ្នកទទួលបាននូវភាពអស្ចារ្យ៕

SHARE