តើអ្វីដែលអាចធ្វើឲ្យអ្នក ដើរទៅមុខ មិនបកក្រោយ ដោយមិនអស់កម្លាំងចិត្ដ?

ខាងក្រោមនេះ ជាសម្ដីរបស់បុគ្គលឆ្នើមប្រចាំពិភពលោក ដែលអាចផ្ដល់កម្លាំងចិត្ត និងផ្ដល់មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ពួកគេដល់អ្នក៖

១. បុគ្គលជោគជ័យពួកគេដើរតាមផ្លូវរបស់ពួកគេ ហើយពួកគេដឹងយ៉ាងច្បាស់ពីកន្លែងដែលពួកគេចាប់ផ្ដើម និងកន្លែងដែលពួកគេនឹងទៅ។ លោក Napoleon Hill

២. អាក្បកិរិយារបស់អ្នក វាសំខាន់ជាងសមត្ថភាពរបស់ទៅទៀត ចំណែក ឯការសម្រេចចិត្តរបស់អ្នកវិញ គឺរឹតតែសំខាន់ជាងសមត្ថភាពរបស់អ្នកទៅទៀត។ លោក Jack Ma

៣. ប្រសិនបើអ្នកចង់មានពន្លឺភ្លឺចែងចាំងដូចនឹងព្រះអាទិត្យ ដំបូងអ្នកត្រូវដុតខ្លួនអ្នកឲ្យក្ដៅដូចព្រះអាទិត្យសិន។ លោក APJ Abdul Kalam

៤. មនុស្សជាច្រើនកំពុងស្រមៃថាជោគជ័យ ខណៈដែលបុគ្គលជោគជ័យកំពុងតែចាប់ផ្ដើមសកម្ម​ភាព​ និងធ្វើវាឲ្យក្លាយការពិត។ លោក Mark Zuckerberg

៥. ខ្ញុំមិនដែលសម្រាកនៅថ្ងៃចុងសប្ដាហ៍ម្ដងណាទេ នៅពេលដែលខ្ញុំនៅមានវ័យខ្ទង់២០ឆ្នាំ។ លោក Bill Gates

៦. នៅពេលដែលអ្នកជឿថា អ្វីគ្រប់យ៉ាងនៅក្នុងលោកនេះត្រូវបានបង្កើតឡើងដោយមនុស្សដែលមិនឆ្លាតជាងអ្នក នោះអ្នកនឹងក្លាយជាធាតុមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្លួនឯង និងផ្លាស់ប្ដូរពិភពលោកនេះទាំងមូល។ លោក Steve Jobs

៧. ភាពខុសគ្នារវាងបុគ្គលជោគជ័យ​ និងបុគ្គលជោគជ័យពិតប្រាកដ គឺបុគ្គលជោគជ័យពិតប្រាកដស្ទើរតែងនិយាយថា “ទេ” នៅគ្រប់រឿងទាំងអស់។ លោក Warren Buffet

៨. ខ្ញុំមិនធ្លាប់បរាជ័យនោះទេ ផ្ទុយទៅវិញខ្ញុំបានរកឃើញ ១០,០០០វិធី ដែលមិនដំណើរការនៅក្នុងការបង្កើតអំពូល។ លោក Thomas Edison

៩. ប្រសិនបើអ្នក មិនអាចហោះបាន អ្នកត្រូវតែរត់ ប្រសិនបើអ្នកមិនអាចរត់បាន អ្នកត្រូវតែដើរ ប្រសិនបើអ្នកមិនអាចដើរបាន អ្នកត្រូវតែវា។ មិនខ្វល់ថាអ្នកធ្វើអ្វីក៏ដោយ ក៏អ្នកត្រូវតែដើរទៅមុខជានិច្ចដែរ។ លោក Martin Luther King Jr.

១០. រស់នៅក្នុងជីវិតដែលពោរពេញទៅដោយឧបសគ្គប្រសើរជាងរស់នៅក្នុងជីវិតដែលពោរពេញទៅ​​​ដោយភាពសោកស្តាយ។ លោក Elon Musk

អត្ថបទដោយ៖ ឡាយ ឧត្ដម