នៅថ្ងៃសម្រាកចុងសប្ដាហ៍ តើបុគ្គលជោគជ័យចូលចិត្តធ្វើអ្វី?

ជាការពិត មិនថាអ្នកជាអ្នកមាន ឬជាអ្នកក្រ ជាបុគ្គលមិនទាន់ជោគជ័យ ឬបុគ្គលដែលត្រូវបានគេចាត់ទុកថា ជាបុគ្គលជោគជ័យក៏ដោយ ក៏អ្នកត្រូវតែប្រើពេលរបស់អ្នកខ្លះ ដើម្បីសម្រាកយកកម្លាំង និងស្រូបយកសុភមង្គលពីពេលវេលាដែលមាន។ អ្នកមិនអាចប្រឹងរហូតភ្លេចសម្រាក ឬភ្លេចបាយទឹកនោះទេ។ ភាពជោគជ័យនៅក្នុងជីវិត មិនមែនអ្នកគ្រាន់តែចំណាយពេលដែលអ្នកត្រូវសម្រាក ទៅធ្វើការងារ ហើយអាចជោគជ័យបាននោះទេ។ ពោលគឺតម្រូវឲ្យអ្នកសន្សំបន្ដិចម្ដងៗ ដោយមិនប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពជីវិតរបស់អ្នកនោះទេ។

ខាងក្រោមនេះ ជាសម្មភាពមួយចំនួនដែលមនុស្សគ្រប់គ្នា មិនថាមាន ឬក្រ​ គួរតែគិត​ និងឆ្លុះបញ្ចាំងពីការប្រើពេលវេលាសម្រាករបស់ខ្លួនឯង៖

១. ពួកគេយកការអាន ជាការសម្រាកសម្រាប់ពួកគេ។

២. ពួកគេចំណាយពេលនៅជាមួយក្រុមគ្រួសារ ដោយប្រាកដថាម្នាក់ៗនឹងទទួលបាននូវភាពកក់ក្ដៅ និងសុភមង្គល។

៣. ពួកគេធ្វើលំហាត់ប្រាណ ដើម្បីឲ្យសុខភាពរបស់ពួកគេល្អប្រសើរ។

៤. ពួកគេធ្វើអ្វីៗដែលធ្វើឲ្យពួកសប្បាយចិត្ត និងស្វែងរកចំណូលចិត្តថ្មីៗ ដោយមិនគិតថា ការងារវាជាអ្វីដែលពួកគេត្រូវចំណាយពេល១ជីវិតធ្វើវារហូតនោះទេ។

៥. ពួកគេបរិភោគគ្រប់គ្រាន់ដើម្បីឲ្យរាងកាយ និងស្មារតីរបស់ពួកគេស្វាហាប់។

៦. ពួកគេគេងពីក្បាលព្រលប់ ហើយភ្ញាក់ពីព្រលឹម ដើម្បីទទួលបាននូវថាមពលធម្មជាតិមុននរណាៗ​ទាំងអស់។

៧. ពួកគេតែងតែរៀនសូត្រអ្វីម្យ៉ាងជានិច្ច ជារៀងរាល់សប្ដាហ៍។

៨. ពួកគេតែងតែទៅកន្លែងធម្មជាតិនានា ដើម្បីសម្រាក។

៩. ពួកគេចូលចិត្តផ្ដាច់ការទាក់ទងជាមួយមនុស្សខាងក្រៅ នៅពេលដែលពួកគេសម្រាក៕

អត្ថបទដោយ៖ ឡាយ​ ឧត្ដម