ពាក្យ៤ម៉ាត់របស់ Mark Cuban ផ្ញើជូននិស្សិតមហាវិទ្យាល័យទាំងអស់នៅក្នុងអំឡុងពេលកូវីដ១៩

ជាការពិត សម្រាប់សិស្សនិស្សិត ដែលកំពុងតែសិក្សា និងកំពុងតែត្រៀមបញ្ចប់ការសិក្សានៅក្នុងចុងឆ្នាំ២០២០ ខាងមុខនេះ ច្បាស់ជាមានអារម្មណ៍ថា​ មិនប្រាកដប្រជានៅក្នុងខ្លួន មានភាពភ័យខ្លាច និងស្មុគស្មាញចំពោះអនាគតរបស់ខ្លួន ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពេលនេះទៅហើយ ហាក់មិនមានភាពធូរស្រាយ ហើយគ្រឹះស្ថានអប់រំ និងកន្លែងជួបជុំគ្នានានា ក៏ត្រូវបានបិទមិនទាន់បើក។

“Just chill. Don’t stress. ឬចូរធ្វើចិត្តឲ្យសប្បាយ និងកុំស្មុគស្មាញពេក”។ នេះជាពាក្យ៤ម៉ាត់របស់មហាសេដ្ឋី Mark Cuban ដែលបានផ្ញើជូនសិស្សនិស្សិតទាំងអស់តាំងពីឆ្នាំ២០១៩។

លោកបានផ្ដល់ដំបូន្មានមានថា “ចូរកុំចាប់យកអ្វីៗច្រើនពេក ឬមិនចាំបាច់ឆ្លើយតបនឹងរឿងគ្រប់យ៉ាងនោះទេ, មិនចាំបាច់គិតថាតើនឹងមានអ្វីកើតឡើងចំពោះយើងនៅពេលដែលយើងធំឡើង, មិនចាំ​បាច់គិតខ្លាំងពេកទៅលើភាពជាយុវ័យរបស់ខ្លួន ព្រោះថាអ្នកបានបង្កើតបំណុលឲ្យខ្លួនឯង៤ឆ្នាំមកហើយ ដែលអ្នកបានបង់ថ្លៃសាលាជារៀងរាល់ឆ្នាំ, ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺ ស្វែងរកការងារដើម្បីយកមករំលោះបំណុលរបស់អ្នកវិញ”។ កុំគិតអ្វីដែលពិបាកៗ និងមិនអាចកើតឡើង, ឈប់ព្រួយបារម្ភ, អ្នកគ្រាន់តែធ្វើអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ ហើយត្រៀមខ្លួនរួចរាល់សម្រាប់ប្រលូកក្នុងសមរភូមិការងារនៅពេលខាងមុខ។

“តើអ្នកដឹងទេ នៅពេលដែលខ្ញុំបញ្ចប់ថ្នាក់មហាវិទ្យាល័យ ខ្ញុំស្ទើរតែគ្មានអ្វីទាំងអស់ ខ្ញុំដេកនៅលើឥដ្ឋការ៉ូ, ត្រូវបានគេបណ្ដេញចេញពីការងារ, ធ្លាប់ធ្វើជាបុគ្គលិកក្រៅម៉ោង, ពេលមានឱកាសចាប់ផ្ដើមបង្កើតក្រុមហ៊ុនខ្លួនឯងមួយ ហើយធ្វើវាឲ្យរីកចម្រើន ហើយក៏លក់វា និងប្រើប្រាក់ទាំងនោះ ទៅបង្កើតក្រុមហ៊ុនមួយទៀត បន្ទាប់មកលក់វាទៀត ហើយក៏ចាប់ផ្ដើមក្រុមហ៊ុនមួយទៀត ជាបន្តបន្ទាប់…”។ តើទាំងអស់នេះ ជាអ្វី? គឺការប្រើជំនាញ និងមិនព្រមធ្វើខ្លួនជាកម្មករនៃប្រាក់អស់មួយជីវិត។

បើទោះបីជាការងារដែលអ្នកធ្វើ វាមិនពាក់ព័ន្ធជាមួយនឹងអាជីពក្នុងក្ដីស្រមៃរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែប្រើពេលនោះរៀនពីអ្វីដែលថ្មី,​ កសាងបណ្ដាញ, និងបង្កើតមិត្ដថ្មីៗក្នុងវិស័យផ្សេងៗ។ ប្រសិនបើអ្នកមិនអាចស្វែងរកការងារធ្វើបាន ចូរអ្នកគិតគូរបង្កើតមុខរបរដោយខ្លួនឯង។ ប្រសិនបើអ្នកមិនទាន់ដឹងថា ត្រូវបង្កើតមុខរបរដោយរបៀបណាទេ នោះអ្នកនៅតែអាចរកការងារធ្វើបានជានិច្ច។

អត្ថបទដោយ៖ ឡាយ ឧត្ដម

SHARE