ពីបុគ្គលមានលុយតែ 0.50 ដុល្លារ RITEST ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតដែលមានសណ្ឋាគារ ៤ ៣០០០ កន្លែង

លោក Ritesh agarwal គឺជាមហាសេដ្ឋីវ័យក្មេងម្នាក់ដែលមានដើមកំណើតមកពីគ្រួសារក្រីក្រក្នុងតំបន់មួយ នៅប្រទេស ឥណ្ឌា។ កាលពីពេលថ្មីៗនេះ មហាសេដ្ឋីវ័យក្មេងរូបនេះបានបញ្ជាក់ប្រាប់ពិភពលោកឲ្យបានដឹងថា មិនខ្វល់ថាអ្នកមានប្រភពចេញពីណានោះឡើយ ឲ្យតែមានការខិតខំប្រឹងប្រែង ចេះប្រើប្រាស់ និងច្នៃប្រឌិតទេពកោសល្យដែលខ្លួនមាន នោះអ្នកនឹងអាចកែប្រែជោគវាសនារបស់អ្នកឲ្យមានភាពល្អប្រសើរជាងមុនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មែនទែនទៅ កំឡុងពេលដែលលោកមានអាយុ ១៧ ឆ្នាំ ដោយកត្ដាជីវភាពគ្រួសារមានភាពលំបាកលំបិន ជាហេតុធ្វើអោយលោកមិនមានឱកាសបានចូលរៀននៅសាកលវិទ្យាល័យដូចក្មេងដទៃដែលមានវ័យស្របាលនឹងលោកនោះទេ ហើយលោកក៏គ្មានការងារ និងគោលដៅច្បាស់លាស់នៅក្នុងជីវិតនោះដែរ។ ជាងនេះទៅទៀត លោកថែមទាំងត្រូវម្ចាស់ផ្ទះជួលបណ្ដេញចេញព្រោះគ្មានលុយបង់។ មិនតែប៉ុណ្ណោះកុងធនាគាររបស់លោកមានប្រាក់ត្រឹមតែ ០.៥០ ដុល្លារ។ ពេលនេះហើយ គឺជាពេលវេលាដ៏លំបាកបំផុតក្នុងជីរិតរបស់លោក។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ លោក​ក៏បានប្រាប់ពីអាថ៍កំបាំងដែលធ្វើឲ្យលោកទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ក៏ព្រោះតែលោកមានភាពក្លាហាន និងចេះប្រើប្រាស់ឱកាសដែលមាននៅនឹងមុខ ពោលនៅពេលដែលលោកអស់សង្ឃឹមក្នុងជីវិត លោកបានសង្កេតឃើញថា សណ្ឋាគារមួយដែលនៅក្បែរកន្លែងដែលលោកធ្លាប់រស់នៅ ហាក់ដូចជាមើលទៅមានភាពប្រណិត តែបែរជាគ្មានភ្ងៀវចូលស្នាក់នៅ ដូច្នេះលោកក៏ហ៊ានប្រថុយ និងសន្យាជាមួយម្ចាស់សណ្ឋាគារនោះថា លោកនឹងផ្លាស់ប្ដូរសណ្ឋាគារនេះ ហើយធ្វើឲ្យមានភ្ងៀវចេញចូលឥតដាច់។

ភាពប៉ិនប្រសប់ និងច្នៃប្រឌិតពីកំណើតបានធ្វើឲ្យលោកមានគំនិតផ្លាស់ប្ដូរសណ្ឋាគារមួយនេះទៅជាសណ្ឋាគារថ្មីដោយចាប់ផ្ដើមពីការដូអំពូលភ្លើងឲ្យភ្លឺទាក់ទាញ ដាក់ស៊ុមរូបគំនូរប្លែកៗ ប្ដូរកម្រាលពូកថ្មី ការរៀបចំបន្ទប់ថ្មី ដាក់បន្ថែមនូវទូរស័ព្ទលើតុ និងបានផ្ដិតយករូបថតក្នុងបន្ទប់ដ៏ស្រស់ស្អាតដាក់ក្នុងវេបសាយដើម្បីទាក់ទាញភ្ងៀវទេសចរ​ និងប្រជាជនក្នុងប្រទេសឲ្យមកស្នាក់នៅ ហើយប្ដូរឈ្មោះសណ្ឋាគារទៅជា OYO HOTEL។​ លទ្ធផលដែលនឹកស្មានមិនដល់ សណ្ឋាគារដែលគ្មានមនុស្សចាប់អារម្មណ៍មកស្នាក់នៅ បែរជាពោរពេញទៅដោយភ្ងៀវចូលមកឥតដាច់។

បច្ចុប្បន្ន លោក Ritesh agarwal  បានប្រែក្លាយពីក្មេងក្រីក្រម្នាក់មកជាម្ចាស់សណ្ឋាគារ OYO HOTEL ដែលមានសាខាច្រើនជាង ៤ ៣០០០ កន្លែងក្នុងពិភពលោក និងមានទ្រព្យសម្បត្តិច្រើនជាង ១ ពាន់លានដុល្លារត្រឹមវ័យ ២៦ ឆ្នាំ។ មិនតែប៉ុណ្ណោះ លោកក៏បានក្លាយខ្លួនជាមហាសេដ្ឋីដែលមានអាយុក្មេងជាងគេបំផុតចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីនាង Kylie Jenner ដែលជារឿងអស្ចារ្យនឹកស្មានមិនដល់មួយ។

គូសបញ្ជាក់ថា នៅអាយុ ២០ ឆ្នាំ លោកបានរកដៃគូសហការបណ្ដាក់ទុនលើសណ្ឋាគាររបស់លោក បន្ទាប់មកចាប់ផ្ដើមមានបុគ្គលិក។ នៅអាយុ ២៤ ឆ្នាំ លោកមានទ្រព្យសម្បត្តិសរុប ១ ពាន់លានដុល្លារ ហើយអាយុ ២៦ ឆ្នាំ លោកមានសណ្ឋាគារ ៤ ៣០០០ នៅជុំវិញពិភពលោក និងជួយឲ្យមនុស្សជាង ៣៥០ ០០០ នាក់មានការងារធ្វើ ដែលនេះមិនមែនជាសំណាងទេ តែគឺជាការខិតខំប្រឹងប្រែងរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ