រឿងរ៉ាវអាថ៌កំបាំងទាំង១០របស់អ្នកប្រាជ្ញនីកូឡា តេសឡាអ្នកបង្កើតចរន្តអគ្គិសនីដំបូងគេ

នីកូឡា តេសឡា គឺ​ជា​អ្នក​ប្រាជ្ញ​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​សំខាន់ៗ និង​ដ៏មាន​ឥទ្ធិពល ​​ទាំង​នៅ​ក្នុង​វិស័យ​អគ្គិសនី និង​ប្រព័ន្ធ​ទាក់ទង​តាម​វិទ្យុ។ អ្នកប្រាជ្ញរូបនេះ កើតនៅ​ថ្ងៃទី១០​ ខែកក្កដា ឆ្នាំ​១៨៥៦ នៅ​ក្នុងស្រុកមួយ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រូអាស៊ី ក៏ប៉ុន្តែ កាលនោះវាស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ចក្រភព​អូទ្រីសហុងគ្រី។ តេសឡា​មាន​ឈាមជ័រ​ជា​ជនជាតិ​ស៊ែរប៊ី ដោយ​មាន​ឪពុក​ជា​បុព្វជិត​គ្រិស្តសាសនា​និកាយ​អកតូដុកស៍ (Orthodox) ចំណែក​ម្តាយ​គឺ​ជា​មេផ្ទះ ក៏ប៉ុន្តែ ពូកែ​ខាង​មេកានិក ​ជំនាញ​ខាង​កែច្នៃ​របស់របរប្រើប្រាស់​នៅ​ក្នុងផ្ទះ និង​ពូកែចងចាំ។ ប្រហែល​ជា​កាត់ទៅរក​ម្តាយនេះហើយ ទើប​នីកូឡា តេសឡា ចូលចិត្ត​​ខាង​វិស្វកម្ម​អគ្គិសនី ផ្ទុយ​ពី​បំណង​របស់​ឪពុក ដែល​ចង់​ឲ្យ​តេសឡា​ធ្វើ​ជា​បុព្វជិតគ្រិស្តសាសនា។

១) លោក តេសឡា បានអះអាងថាលោកមិនដែលដេកលើសពី២ម៉ោងទេក្នុងមួយថ្ងៃ

២) នីកូឡា តេសឡាផឹកស្រាវីស្គីរាល់ថ្ងៃ ដែលលោកជឿជាក់ថាវា​នឹង​ធ្វើឲ្យ​លោក​មាន​អាយុ​ច្រើនជា​ង​១៥០​ឆ្នាំ

៣) នីកូឡា តេសឡា មិនងាយនឹងស្រឡាញ់ និងចង់រៀបការជាមួយនារី​ណាម្នាក់ឡើយ ទោះបីជា​នា​រី​ទាំងនោះស្រឡាញ់លោកខ្លាំងយ៉ាងណាក៏ដោយ

៤) លោកបានជឿជាក់ថានៅពេលអនាគតស្រ្តីនឹងក្លាយជាអ្នកដឹកជំនួសបុរស ដែលលោកបាន​ឡើងពី A new sex order ដែលកើតឡើងជាមួយនឹងភាពអស្ចារ្យរបស់ស្រ្តី។

៥) នីកូឡា តេសឡា អាចមានសមត្តភាពគិតរឿងបីយ៉ាងក្នុងពេលតែមួយ

៦) នីកូឡា តេសឡា បានបង្កើតវិទ្យុនៅឆ្នាំ១៨៩២ ហើយបង្កើតនូវឧបករណ៍បញ្ជានៅឆ្នាំ១៨៩៨

៧) នីកូឡា តេសឡា គឺជាអ្នកបង្កើតឲ្យាមានចរន្ដAC តែលោកមិនត្រូវបានគេទទួលស្គាល់នោះទេ​ មានតែអេឌីសាន់តែប៉ុណ្ណោះទទួលបានភាពល្បីល្បាញក្នុងការបង្កើតប្រព័ន្ធDC

៨) នីកូឡា តេសឡា បានធ្វើការព្យាករណ៍ពីប្រព័ន្ធអ៊ីនធើណេតថារាល់កាសែតប្រចាំថ្ងៃរបស់ប្រជា​ជន នឹងត្រូវបានបោះពុម្ពដោយខ្លួនពួកគេនៅតាមផ្ទះនីមួយៗ

៩) នៅSilicon Valley មានរូបសំណាក់របស់នីកូឡា តេសឡាមួយដែលបានផ្ដល់​ឲ្យនូវ​ការ​ប្រើ   ប្រា​ស់​ប្រ​​ព័ន្ធWiF​iដោយឥតគិតថ្លៃ

១០) នីកូឡា តេសឡា កើតនៅក្នុងអំឡុងពេលដែលមានផ្លេកបន្ទូលខ្លាំង ដែលត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​សញ្ញាណនៃការបង្កើតអគ្គិសនី៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភព៖ Unbelievable-facts