វប្បធម៍ធ្វើការទាំង ៣ចំនុចនេះហើយដែលធ្វើឲ្យជនជាតិជប៉ុនរីកចម្រើនខ្លាំង

ជនជាតិជប៉ុនត្រូវបានគេចាត់ទុកថា ជាជនជាតិមួយដែលមានមនុស្សធម៎ សុជីវធម៎ ចេះជួយអ្នកដទៃ មានការលះបង់ខ្ពស់ និងក្រឹតក្រម ប្រកបដោយច្បាប់ទម្លាប់ត្រឹមត្រូវ ច្បាស់លា​ស់នៅ​ក្នុង​ធ្វើអ្វី​មួយជា​និច្ច នាច្រើនទសវត្ស​កន្លង​មក​នេះ។ ចំណែកឯ នៅក្នុងវិស័យនៃការធ្វើជំនួញវិញ ជនជាតិជ​ប៉ុនភា​គ​ច្រើន​ត្រូវបានគេឲ្យ​តម្លៃ និងទុកចិត្តនៅក្នុងការផ្ដល់ការងារ ឬធ្វើដៃគូរកស៊ីជាមួយគ្នា។

ខាងក្រោមនេះ ជាវប្បធម៌នៃការធ្វើការងារខ្លះៗដែលជនជាតិនេះតែងតែអនុវត្ដន៍៖

1. រកដោះស្រាយបញ្ហា មិនមែនស្ដីបន្ទោសនោះទេ

វប្បធម៌នៃការធ្វើការងាររបស់ជនជាតិជប៉ុនគឺ ការដោះស្រាយបញ្ហា មិនមែន​រអ៊ូរទាំថា ហេតុអ្វីបានជា​វា​​កើត​​បែប​នេះ? តើនរណាធ្វើឲ្យវាទៅជាបែបនេះ? អ្វីដែលពួកគេគិតដំបូងគេបង្អស់គឺ តើត្រូ​វធ្វើដូ​ច​ម្ដេ​ច​ទើប​អាច​ដោះ​ស្រាយបញ្ហានោះបានល្អបំផុត? នៅ​ពេ​លដែល​ដំណើរការការងារ​ណាមួយមា​ន​បញ្ហា ពួកគេតែងតែធ្វើការដោះស្រាយភ្លាមៗ មិន​បង្អង់​​យូរ ឬមិនមែនស្ដីបន្ទោស ហើយបានធ្វើការ​ដោះ​ស្រាយ​តាម​ក្រោយ​នោះទេ។ ពួកគេនឹងចូលរួមធ្វើការជាមួយគ្នា​នៅក្នុងការដោះស្រា​យបញ្ហា​ទាំង​នោះ ដោយ​​ហេតុតែ ពួកគេមានការជឿជាក់ថា “គ្មាននរណាម្នាក់​ចង់ឲ្យ​រឿងហ្នឹងកើ​តឡើង​នោះ​ទេ”។

2. នៅតែផ្ដោតយកចិត្តដាក់ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ

នៅពេលដែលពួកគេទទួលរងនូវការវាយប្រហារ ឬការបរាជ័យ ពួកគេនៅតែមានទឹកចិត្តជានិច្ចនៅ​ក្នុងការធ្វើការងាររបស់ពួកគេ។ ពួកគេមិនដែលខ្វល់ឡើយពីសម្ដីអ្នក​ខាងក្រៅ និងមិនអនុញ្ញា​តឲ្យ​សម្ដី​​អាក្រក់ៗទាំងអស់នោះចូលក្នុងខួរក្បាលពួកគេបានឡើយ។ ចំពោះ នៅក្នុងក្រុមការងារវិញ មុន​នឹង​ត្រូវធ្វើអ្វីមួយ ឬ​ត្រូវសម្រេចចិត្តលើធ្វើអ្វីមួយ ពួកគេតែងតែមានការពិភាក្សាគ្នាដោយផ្ទា​ល់ជា​មួយ​ប្រ​ធា​ន​របស់​ពួក​គេ ហើយផ្ដល់យោបល់ល្អៗ ដើម្បីទុកឲ្យអ្នកដឹកនាំ​ពួកគេធ្វើសេ​ចក្ដីស​ម្រេច​ចិត្ត​​​​ ភ្លាម​ៗ​។

3. ការគោរព និងផ្ដល់តម្លៃឲ្យមនុស្សគ្រប់គ្នា

នៅក្នុងវប្បធម៌នៃការធ្វើជំនួញរបស់ជនជាតិជប៉ុន ជាពិសេសនៅពេលដែលពួកគេណាត់ជួបគ្នា ពួកគេតែងតែមានការឲ្យតម្លៃ និងគោរពគ្នាទៅវិញទៅមកជានិច្ច មិនថាអ្នកមានឋានៈ ឬទ្រព្យសម្បត្ដិ​តិច ច្រើនប៉ុណ្ណានោះទេ ឲ្យតែអ្នកមកចូលរួមប្រជុំ ឬមកជាមួយដៃគូរបស់អ្នក នោះអ្នកនឹ​ង​ត្រូវ​បាន​គោរពជានិច្ច។ ពួកគេតែងតែធ្វើការណែនាំខ្លួន និងប្ដូរកាតអាជីវកម្មគ្នាទៅវិញទៅមកជានិច្ច។ មែនទែនទៅ ការ​គោ​រពនេះ វាបានជួយដល់ការធ្វើជំនួញរបស់ពួកគេយ៉ាងខ្លាំង ជា​ពិសេស ការ​រក្សា​ទំនាក់ទំ​នងរប​ស់ពួ​កគេ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម