វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ ៣យ៉ាងដែលសហគ្រិនគួរធ្វើនៅពេលអាជីវកម្មជួបវិបត្ដិ

មានសហគ្រិនជាច្រើនកំពុងប្រឈមមុខទៅនឹងវិបត្តិសេដ្ឋកិច្ចដែលមិនធា្លប់មានពីមុនមក ហើយវាក៏បានគំរាមកំហែងទៅដល់ស្ថេរភាពហិរញ្ញវត្ថុក្រុមហ៊ុនរបស់ពួកគេ។ ចំពោះ សហគ្រិននិងម្ចាស់អាជីវកម្មដែលទើបតែចាប់ផ្ដើមក្នុងការធ្វើមុខជំនួញរបស់ពួកគេ ពួកគេប្រហែលជាមិនទាន់យល់ច្បាស់ពីយុទ្ធសាស្ដ្រក្នុងការធើ្វអាជីវកម្មនោះទេ។ ដូចនេះពួកគេគួរតែចេះនូវវិធីដែលគ្រប់គ្រងទៅលើហិរញ្ញវត្ថុ នឹងការកាន់កាប់សាច់ប្រាក់ដោយប្រយ័ត្នបំផុត បើមិនដូច្នេះទេវាអាចនឹងងាយក្នុងការក្ស័យធនទៅលើអាជីវកម្មរបស់ពួកគេ ។

កុំអង្គុយរង់ចាំវិធីដោះស្រាយផ្នែកហិរញ្ញវត្ថុលេចចេញមកដោយអភ្ហូតហេតុអ្វី អ្នកគួរតែរៀននូវពីវិធីសាស្រ្តខាងក្រោមនេះដើម្បីការពារអនាគត ក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក។

១. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ផ្សព្វផ្សាយដោយមិនចំណាយប្រាក់ច្រើន

ម្ចាស់អាជីវកម្មភាគច្រើនពួកគេបាននិយាយថា ពួកគេត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលប្រសិនបើពួកគេចង់ឲ្យអាជីវកម្មរបស់ពួកគេអាចរកស៊ីបានយូរអង្វែង។ ព្រោះពួកគេត្រូវប្រើប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនដើម្បីធ្វើការផ្សព្វផ្សាយទៅលើផលិតផលរបស់ពួកគេ នៅខណៈពេលដែលការទិញបច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍ដល់អ្នក អ្នកគួរតែជ្រើសរើសយកបច្ចេកវិទ្យាមួយណាដែលអាចជួយអ្នកក្នុងការសន្សំសំចៃរយៈពេលវែងបាន ។

២. វិនិយោគទៅលើអនាគត

បុគ្គលដែលចង់ពង្រឹងស្ថានភាពហិរញវត្ថុរបស់ខ្លួន គឺពួកគេតែងតែធ្វើការវិនិយោគទៅលើផ្សារភាគហ៊ុន។ ចំពោះម្ចាស់អាជីវកម្មវិញភាគច្រើនពួកគេមានភាពមមាញឹកជាមួយការដើរតាមទីផ្សារភាគហ៊ុន ហើយចំណែកឯសហគ្រិនភាគច្រើនគឺពួកគេធ្វើការវិនិយោគទៅលើទ្រព្យសម្បិត្តដែលផ្ដល់ផលប្រយោជន៍រយៈពេលវែង។

៣. ការរកប្រាក់ចំណូលពីការធ្វើ ឌីជីថលម៉ាឃីតធីងរបស់អ្នក

អ្នកគួរតែធ្វើការពិចារណាឡើងវិញថា វត្តមាននៃការធ្វើឌីជីថលម៉ាឃីតធីងរបស់អ្នកអាចរកប្រាក់បានទៅតាមកាលៈទេសៈត្រឹមត្រូវដែរឬទេ? ព្រោះប្រសិនបើអ្នកមានគេហទំព័រមួយដែលមានប្រជាប្រិយភាពខ្លាំងនោះអ្នកប្រាកដជាអាចរកប្រាក់ចំណូលបានយ៉ាងច្រើនតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រនោះ។

ជាចុងក្រោយ បើសិនជាអ្នកទើបតែចាប់ផ្ដើមក្នុងការរកស៊ីអ្នកមិនគួរមើលរំលងចំណុចសំខាន់ៗទាំងប៉ុន្មាននេះទេ ព្រោះការគ្រប់គ្រងសាចប្រាក់នៅក្នុងអាជីវកម្មវាខុសពីការគ្រប់គ្រងរបស់បុគ្គលម្នាក់ៗ បើសិនជាអ្នកមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងនោះ អ្នកប្រាកដជាក្ស័យធនជាមិនខាន៕

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា

SHARE