សម្ដីមាសទាំង១១របស់លោក Leo DiCaprio ដែលអាចផ្លាស់ប្ដូរជីវិតអ្នក

លោក Leonardo Wihelm DiCaprio គឺជាតារាសំដែងជនជាតិអាមេរិក ផលិតករខ្សែភាពយន្ដ និងក៏ជាសកម្មជនការពារបរិស្ថានមួយរូបផងដែរ។ លោកកើតនៅថ្ងៃទី ១១ ខែវិច្ឆិការ ឆ្នាំ១៩៧៤ នៅក្នុងទីក្រុង Los Angeles រដ្ឋCalifornia នៃទឹកដីសហរដ្ឋអាមេរិក ដែលក្នុងឆ្នាំ២០២០​នេះ លោកមានវ័យ៤៦ឆ្នាំ។ នៅក្នុងឆ្នាំ២០១៩ លោកអាចរកចំណូលពីការសំដែងភាពយន្ដបានរហូតដល់ទៅ ៧.២ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យលោកជាប់ឈ្នោះជាតារាសំដែងដែលរកចំណូលបានច្រើនជាងគេ៨ដងជាប់គ្នា។

ខាងក្រោមនេះ ជាផ្នត់គំនិត១១យ៉ាងរបស់លោក​ ដែលបានចែករំលែក៖

១. មនុស្សគ្រប់គ្នាតែងតែដើររំលងនូវអ្វីដែលអាចធ្វើឲ្យពួកគេផ្លាស់ប្ដូរខ្លួនឯងបាន។

២. ធ្វើការរកចំណូលរហូតដល់ចំនួនប្រាក់ក្នុងគណនីធនាគាររបស់អ្នក មើលទៅច្រើនខ្ទង់ដូចចំនួនលេខទូរសព្ទ។

៣. ត្រូវមានការចាប់អារម្មណ៍ និងទៅឲ្យជិតចំពោះមនុស្សដែលមិនទះដៃឲ្យអ្នក នៅពេលដែលអ្នកជោគជ័យ។

៤. អ្នកគួរតែធ្វើនៅអ្វីដែល៩៩%អ្នកគិតថាមិនអាចកើតឡើងបាន។

៥. កុំបណ្ដោយឲ្យភាពបរាជ័យ ជាអ្នកគ្រប់គ្រងជីវិតអ្នកឲ្យសោះ។

៦. ចូរធ្វើនូវអ្វីដែលអ្នកគិតថាធ្វើហើយអ្នកសប្បាយចិត្ដ ហើយអ្នកដទៃក៏ពេញចិត្ត។

៧. ចូរផ្ដល់ឲ្យខ្លួនអ្នកនូវភាពគ្មានជម្រើសអ្វីក្រៅពីយកភាពជោគជ័យឲ្យបាន។

៨. ចូរសម្លាប់ភាពបរាជ័យ ដោយភាពជោគជ័យ ហើយកប់វាជាមួយនឹងស្នាមញញឹមរបស់អ្នក។

៩. នៅក្នុងលោកនេះគឺមានតែអ្នក ពោលគឺខ្លួនអ្នកតែម្នាក់ឯងប៉ុណ្ណោះ ដែលអាចកែប្រែស្ថានការណ៍បាន។

១០. ចូរធ្វើការ ប្រឹងប្រែងរហូត ដល់អ្នកទៅជួបមនុស្សជាច្រើនដោយមិនចាំបាច់ណែនាំខ្លួនអ្នក។

១១. ចូរគួរអរគុណដល់ពេលវេលាដែលលំបាកៗ ដែលធ្វើឲ្យអ្នកមានថ្ងៃនេះ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម