ស្ថិតិនៃការសិក្សាទាំងនេះ បានបញ្ជាក់ពីទម្លាប់ខុសគ្នារវាងអ្នកមាន និងអ្នកក្រ

កាលពីពេលកន្លងទៅ មានការសិក្សាមួយដែលធ្វើឡើងដោយគេហទំព័រ www.entrepreneur ស្ដីអំពីភាពខុសគ្នានៃទម្លាប់របស់អ្នកមាន និងអ្នកក្រនៅទូទាំងពិភពលោក ដែលបានសិក្សាលើអ្នកមានចំនួន២៣៣នាក់ និងអ្នកក្រចំនួន១២៨នាក់។ អ្នកមានគឺសំដៅដល់អ្នកដែលរកបានចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ក៏១៦០,០០០$ ឬក៏មានទ្រព្យសម្បត្ដិយ៉ាងហោចណាស់ ៣.២លានដុល្លារអាមេរិក។ ចំណែកអ្នកក្រ គឺសំដៅដល់ អ្នកដែលរកបានចំណូលតិចជា៣០,០០០$ក្នុងមួយឆ្នាំ និងមានទ្រព្យសម្បត្ដិតិចជា៥,០០០$។

១. ការសិក្សាលើទម្លាប់

ក. សរសេរអ្វីដែលត្រូវធ្វើជារៀងរាល់ថ្ងៃ                          

អ្នកមាន៖ ៨១%

អ្នកក្រ៖ ៩%

គ. ស្ដាប់ព័ត៌មាន ឬសៀវភៅសម្លេងនៅពេលធ្វើដំណើរ

អ្នកមាន៖ ៦៣%%

អ្នកក្រ៖ ៥%

ឃ. ធ្វើទំនាក់ទំនងជាមួយមនុស្សខាងក្រៅ៥ម៉ោង ឬច្រើនជាងនេះនៅក្នុង១ខែ

អ្នកមាន៖ ៧៩%

អ្នកក្រ៖ ១៦%

ង. អាន៣០នាទី ឬច្រើនជាងនេះនៅក្នុង១ថ្ងៃ

អ្នកមាន៖ ៨៨%

អ្នកក្រ៖ ២%

ច. ចូលចិត្ដការអាន

អ្នកមាន៖ ៨៦%

អ្នកក្រ៖ ២៦%

២. ការសិក្សាលើការកំណត់គោលដៅ

ក. សរសេរផែនការ និងគោលដៅ

អ្នកមាន៖ ៦៧%

អ្នកក្រ៖ ១៧%

ខ. ផ្ដោតលើគោលដៅជាក់លាក់

អ្នកមាន៖ ៨០%

អ្នកក្រ៖ ១២%

គ. ជឿលើការសិក្សាពេញមួយជីវិត និងអភិវឌ្ឍន៍ខ្លួនជានិច្ច

អ្នកមាន៖ ៨៦%

អ្នកក្រ៖ ៥%

ឃ. ជឿថាទម្លាប់ល្អ គឺបង្កើតឱកាស

អ្នកមាន៖ ៨៤%

អ្នកក្រ៖ ៤%

ង. ជឿថា ទម្លាប់អាក្រក់បង្កផលអវិជ្ជមាននៅក្នុងជីវិត

អ្នកមាន៖ ៧៦%

អ្នកក្រ៖ ៩%

អត្ថបទដោយ៖ ឡាយ ឧត្ដម