ហេតុផលទាំង ៦ចំនុចនេះហើយដែលបណ្ដាលឲ្យអាជីវកម្មរបស់លោកអ្នកដួលរលំដោយមិនដឹងខ្លួន

មិនថាអ្នកជាស្ថាបនិក ឬក៏ជាបុគ្គលម្នាក់ដែលចង់ចាប់ផ្ដើមក្នុងមុខជំនួញនោះទេមានរឿងតិចតួចមួយចំនួនដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ ប៉ុន្ដែក៏ត្រូវចាំថាមានរឿងមួយចំនួនទៀតដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នកដួលរលំបានដែរ។ ប៉ុន្ដែនៅពេលដែលអ្នកធ្វើតាមគោលការណ៍ និងយុទ្ធសាស្ដ្រត្រឹមត្រូវ នោះ Brand Name អាជីវកម្មរបស់អ្នកនឹងបង្ហាញពីភាពខ្លាំងរបស់អ្នក ហើយបង្កើតភាពជឿជាក់ក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃ។ តាមពិតសហគ្រិនដែលកំពុងរីកលូតលាស់យ៉ាងច្រើនបានកំពុងតែបំផ្លាញ ម៉ាក យីហោ របស់ពួកគេទាំងមិនដឹងខ្លួន ហើយចំណុចទាំងនេះហើយដែលអាចបំផ្លាញ ម៉ាក យីហោរបស់អ្នកបាន ៖

១. អ្នកមិនទាន់មានគោលបំណងច្បាស់លាស់

ហេតុអ្វីបានជាអ្នកចង់បង្កើតBrand Name ផ្ទាល់ខ្លួនមួយ? នេះជាសំណួរមួយដែលចាំបាច់បំផុតសម្រាប់សួរខ្លួនឯងដើម្បីកំណត់គោលដៅរបស់អ្នក។ រហូតមកដល់ពេលនេះមានមនុស្សជាច្រើនចាប់ផ្ដើមព្យាយាមបង្កើតនូវ Brand មួយផ្ទាល់ខ្លួនសម្រាប់ពួកគេ ជាមួយនឹងការដែលមិនមានគោលដៅច្បាស់លាស់ហើយជាចុងក្រោយក៏ដួលរលំទៅវិញ។

២. តើអ្នកហ៊ានក្នុងការចំណាយការធ្វើ Promotion ដែរទេ?    

ការបង្កើត Brand មួយដោយខ្លួនឯងប្រាកដណាស់ថាអ្នកក៏ត្រូវធ្វើការផ្សព្វផ្សាយផលិតផលដោយខ្លួនឯងដែរ ចំណែកឯការដែលធ្វើការបញ្ចុះតម្លៃគឺដើម្បីចង់ឲ្យអតិថិជនពួកគាត់ស្គាល់នូវផលិតផលរបស់យើងកាន់តែច្រើន។ ចំពោះការផ្សព្វផ្សាយដោយខ្លួនឯងមិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវចំណាយច្រើនក្នុងការផ្សព្វផ្សាយនៅលើប្រព័ន្ធ Internet  ហើយបើសិនជាធ្វើការផ្សព្វផ្សាយច្រើនដងពេកក៏ធ្វើឲ្យអតិថិជនមានការធុញទ្រាន់ផងដែរ ។

៣. ប្រវត្តិរបស់ម្ចាស់អាជីវកម្ម

ម្ចាស់ Brand គ្រប់រូបពួកគេគឺមានមហិច្ឆតា និងសមត្ថភាពដូចគ្នា ដូច្នេះកត្ដាដែលសំខាន់នោះគឺអតិថិជនធ្វើការសង្កត់ធ្ងន់ទៅលើ ប្រវត្តិការសិក្សា ការអប់រំ និងបទពិសោធន៍ការងារ ការធ្វើបែបនេះមិនមែនជារឿងអាក្រក់នោះទេ ជារឿយៗគឺពួកគេធ្វើបែបហ្នឹងដើម្បីក៏សាងភាពជឿជាក់ ។

៤. ការមិនបញ្ចេញមុខមាត់

សព្វថ្ងៃនេះអ្នកដែលទទួលបានជោគជ័យ គឺតែងតែធ្វើបញ្ចេញឈ្មោះ Brand របស់គេនៅលើបណ្ដាញប្រព័ន្ធសង្គមផ្សព្វផ្សាយផ្សេងៗ ហើយពួកគេក៏មិនភ្លេចនូវការបង្ហាញមុខតាមរយៈកញ្ចក់ទូរទស្សន៍ដែរព្រោះវាក៏ជាកាបង្កើននូវទំនុកចិត្តដល់អតិថិជនដែរ ។

៥. អ្នកមិនគោរពតាមការសន្យារបស់អ្នក

នៅពេលដែលអ្នកមានផលិតផល ឬក៏ទំនិញអ្វីមួយថ្មី អ្នកប្រាកដជាចង់ចែករំលែកទៅកាន់អតិថិជនរបស់អ្នកដើម្បីឲ្យពួកគាត់បានដឹង ប៉ុន្ដែអ្នកក៏គួរតែកំណត់ពេលវេលាឲ្យបានច្បាស់លាស់ជៀសវាងមានការខកខានអ្វីមួយ។

ឧទាហរណ៍៖ អ្នកប្រាប់ទៅកាន់អតិថិជនរបស់នៅលើបណ្ដាញសង្គមថា អ្នកនឹងមានផលិតផលថ្មីមកណែនាំជារៀងរាល់សប្ដាហ៍ ប៉ុន្ដែតើមានអ្វីកើតឡើងបើសិនជាអ្នកមានការខកខាន ១សប្កាហ៍ទៅ២សប្ដាហ៍នៅពេលដែលអ្នកខកខានមិនធ្វើតាមសន្យារបស់អ្នក នោះអ្នកបាត់បង់ភាពជឿទុកចិត្តពីអតិថិជនជាមិនខាន ។

៦. អ្នកមិនមានភាពស្ថិតស្ថេរ

ភាពស្ថិតស្ថេរគឺចាំបាច់បំផុតនៅពេលដែលបង្កើតយុទ្ធសាស្ដ្រទីផ្សារសម្រាប់ក្រុមហ៊ុនមួយ ព្រោះអ្នកគួរតែមានភាពស្ថិតស្ថេរជានិច្ចទៅលើ Brand ដែលអ្នកបានបង្កើតឡើង ដើម្បីធ្វើឲ្យសម្រចគោលដៅដែលអ្នកបានគ្រោងទុក ។

ជាចុងក្រោយបើសិនជាអ្នកចង់ឲ្យអាជីវកម្ម ឬ Brand Name របស់អ្នកទទួលបានការគាំទ្រច្រើនអ្នកមិនគួររំលងចំណុចតូចៗទាំងអស់នេះទេ ព្រោះវាក៏អាចធ្វើឲ្យអាជីវកម្មរបស់អ្នកធ្លាក់ចូលក្នុងរណ្ដៅដែរ ។

អត្ថបទដោយ ៖  វ៉ាន់ ចន្ថា