Robert Kiyosaki និង Jeff Bezos ប្រាប់ពីរបៀបនៃការសម្រេចចិត្តរបស់បុគ្គលជោគជ័យ

លោក Robert Kiyosaki គឺជាសហគ្រិន អ្នកជំនួញ អ្នកនិពន្ធ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និង​ជា​ស្ថាប​​និក​នៃ​ក្រុមហ៊ុន Rich Dad Company ដែលផ្ដល់សេវាកកម្មផ្នែកប្រឹក្សា និងប​ណ្ដុះ​បណ្ដាល​ផ្នែក​​​ហិរញ្ញវត្ថុផងដែរ។ លោកក៏ជាម្ចាស់ស្នាដៃសៀវភៅដែលមានចំណងជើងថា “Rich Dad Poor Dad” ដ៏ល្បីល្បាញផងដែរ។

លោកធ្លាប់បានលើកឡើងថា “បុគ្គលជោគជ័យ ពួកគេចូលចិត្ដសម្រេចចិត្តធ្វើរឿងដែលប្រថុយប្រថានខ្ពស់ ដោយសារតែពួកគេដឹងយ៉ាងច្បាស់ថា ប្រសិនបើបរាជ័យ ពួកគេនឹងធ្លាក់ដល់សូន្យ ប៉ុន្ដែបើជោគជ័យ ពួកគេនឹងឡើងខ្ពស់កប់ពពក”

ជាការពិតណាស់ ប្រសិនបើការសម្រេចចិត្តរបស់អ្នក បង្កើតលទ្ធផលគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ឬមិនឃើញមាន​អ្វីកើតឡើងសោះ បរាជ័យក៏មិនកើត ជោគជ័យក៏មិនឃើញ នោះពេលកន្លងមកអ្នកបានចំណាយកម្លាំង និងពេលវេលាធ្វើរឿងគ្មានប្រយោជន៍​ហើយ។ ប៉ុន្ដែ ប្រសិនបើការសម្រេចចិត្តរបស់អ្នកមានឥទ្ធិពលលើរឿងរ៉ាវនៅជុំវិញខ្លួន ដូចជាឥរិយាបថការងាររបស់មនុស្សនៅក្រោមបង្គាប់អ្នកមានការផ្លាស់ប្ដូរ នោះមានន័យថា ឥទ្ធិពលនៃការសម្រេចចិត្តរបស់អ្នកកំពុងតែបញ្ចេញប្រសិទ្ធិភាពហើយ។

បើតាមលោក Jeff Bezos មេដឹកនាំត្រូវដឹងរឿងពីរយ៉ាង ដើម្បីធ្វើការសម្រេចចិត្តលើរឿងអ្វីមួយប្រកបដោយភាពជោគជ័យនោះគឺ៖

១. អ្នកដឹកនាំត្រូវមានអំណាចនៅក្នុងការសម្រេចចិត្ត

ការសម្រេចចិត្តធ្វើអ្វីមួយ របស់មេដឹកនាំ គឺជាដែលសំខាន់ខ្លាំងណាស់ ដោយហេតុថា វានឹងជះឥទ្ធិពលដល់មនុស្សនៅជុំវិញខ្លួនទាំងមូលរបស់ពួកគេ ក៏ដូចជាស្ថាប័នទាំងមូលផងដែរ។ ប្រសិនបើ ការសម្រេចចិត្តនោះ មានភាពត្រឹមត្រូវ នោះលទ្ធផលនឹងល្អប្រសើរ។ តែប្រសិនបើ មិនទាន់គ្រប់ជ្រុងជ្រោយនោះទេ នោះប្រាកដជា ពិបាកទាំងក្រុមជាមិនខាន។ ដូច្នេះហើយ បានជាមុននឹងធ្វើការសម្រេចចិត្តថា ត្រូវធ្វើអ្វីមួយ គឺទាមទារឲ្យមានការសិក្សាស៊ីជម្រៅ និងច្បាស់លាស់។ ពេលខ្លះដើម្បីជៀសវាងកំហុសដែលកើតឡើងនៅពេលក្រោយ គេតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីមកជួយផ្ដល់មតិយោបល់ និងចែករំលែកការទទួលខុសត្រូវ និងភារកិច្ចគ្នា។

២. អ្នកដឹកនាំត្រូវធ្វើការសិក្សារៀនសូត្រជាប្រចាំ

ការសិក្សារៀនសូត្រពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ហើយរឹតតែសំខាន់ទៅទៀតចំពោះ មេដឹកនាំ។ ធ្វើជាមេដឹកនាំត្រូវតែជាមនុស្សដែលមានចំណេះដឹង និងបញ្ញា ស្មារតីរឹងមាំ នៅក្នុងការដោះស្រាយបញ្ហាដែលកើតឡើង។ ការសិក្សាពីមនុស្សនៅជុំវិញខ្លួន ពីបុគ្គលល្បីៗ នោះជាវិធីសាស្ត្រដែលមេដឹកនាំជាច្រើននិយមប្រើ៕

អត្ថបទដោយ៖ ឡាយ​ ឧត្ដម