មានយុវជនជាច្រើនតែងរអ៊ូថា ខ្លួនចង់បើកហាងនេះ ហាងនោះ ប៉ុន្តែត្រូវផ្អាកមកវិញនូវបញ្ហាមួយចំនួនដូចជា អាជីវកម្មនឹងគេបើកច្រើន មិនដឹងធ្វើម៉េចឲ្យភ្ញៀវចូលសាក សាកហើយមិនដឹងរក្សាពួកគេយ៉ាងមិច មិនដឹងចាប់ផ្តើមពីណាទៅណា មិនដឹងលក់អ្វី និងអ្វីដែលកាន់តែពិសេសគឺខ្លួនបើកក្រោយគេ។ វាពិតជាពិបាកសម្រាប់អ្នកខ្លាំងណាស់ តែបើអ្នកនៅគិតបែបនេះប្រហែលជាគ្មានពេលរៀបចំអ្វីទេ។ យ៉ាងណាវាមិនជាបញ្ហាទេព្រោះ Dr. business បានដើរតួយ៉ាងសំខាន់ក្នុងពាំនាំយកនូវគំនិតអាជីវកម្មល្អៗ មកចែកជូនបងប្អូនយើងដើម្បីសម្រេចគោលដៅខ្លួនពិតប្រាកដ។
គន្លឹះ៥ ខាងក្រោមនេះនឹងជួយឲ្យអាជីវកម្មអ្នករីកចម្រើនពិតប្រាកដ៖
១. ត្រូវលុបពាក្យ មិនអាចរបស់អ្នកចេញជាមុនសិន៖ ទោះបីជាបច្ចុប្បន្នអាជីវកម្មផ្នែកអាហារមានច្រើនយ៉ាងណាក៏ដោយ ក៏អ្នកអាចបង្កើតបានដែរ។ ការបើកទៀតសោត មិនមែនទៅចម្លងគំនិតគេឬមុខម្ហូបអ្នកដទៃទេ ពោលគឺអ្នកអាចបង្កើតនៅមុខម្ហូបថ្មីមួយ និងមានរសជាតិប្លែកដែលអ្នកដទៃគ្មាន។ អ៊ីចឹងហើយកុំភ័យថា ខ្លួនបើកក្រោយគេ ឬមានគេបើកច្រើន ឲ្យតែអ្នកមានចំណុចពិសេសអ្នកអាចយកឈ្នះបានយ៉ាងងាយ។
២. តើអាហាររបស់អ្នកទាន់ចិត្តភ្ញៀវទេ? ទាន់ចិត្តនេះមិនសំដៅលើតែសេវាកម្មមួយទេ ពោលគឺទាំងប្រភេទអាហារ ការចំអិន ការដឹកជញ្ជូន គុណភាពអាហារ និងរសជាតិមិនថាទាំងភ្ញៀវក្នុងហាងនិងការកម្ម៉ង់តាមផ្ទះទេ។ វាចំណុចមួយត្រូវពង្រឹងបំផុត ព្រោះបើឲ្យអង្គុយរងចាំយូរពេកពួកគេអាចមានអារម្មណ៍ធុញទ្រាន់ និងលែងចង់មកញ៉ាំទៀត។
៣. ត្រូវរកជំនួយបន្ថែម៖ អ្នកអាចដាក់លក់ក្នុង App Foodpanda ដែលជាទីផ្សារមួយប្រមូលផ្តុំទៅដោយអតិថិជន និងឱកាសជាច្រើនសម្រាប់អ្នក។ ជាក់ស្តែង ការលក់នៅក្នុង App Foodpanda ហាក់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ ព្រោះវាផ្តល់នូវភាពងាយស្រួលនិងរហ័សទាន់ចិត្តពួកគេថែមទៀតផង។
៤. កុំរិះថាំរបស់ដោយចង់ចំណេញច្រើនលើសលុប៖ យ៉ាងណាមិញ មានហាងអាហារមួយចំនួននាំចូលនូវគ្រឿងផ្សំដែលមិនល្អនិងខ្វះគុណភាពទៀតផង។ ដោយសារតែចង់បានប្រាក់ចំណេញច្រើនជាងចំណាយ។ ប៉ុន្តែជាក់ស្តែង ហាងទាំងនោះក៏ត្រូវបានបិទទៅវិញនៅរយៈពេលខ្លី ព្រោះភ្ញៀវញ៉ាំហើយប៉ះពាល់ដល់សុខភាព។ គុណភាពពិតជាសំខាន់ក្នុងការបង្កើតទំនុកចិត្តទៅកាន់ភ្ញៀវ។ ហើយបើបំផ្លាញ អាជីវកម្មប្រៀបដូចជាដំណើរព្រះអាទិត្យចឹង រះរួចក៏លិចទៅវិញក្នុងរយៈដ៏ខ្លី។
៥. រចនារូបដាក់ក្នុង App និងការរចនាហាងផ្ទាល់៖ ផ្នែកនេះពិតជាជួយបង្កើនភាពលេចធ្លោ និងការចាប់អារម្មណ៍បន្ថែមផងដែរ។ ព្រោះនៅពេលភ្ញៀវបើកទូរសព្ទឃើញមុខម្ហូបមើលទៅទំនង ពួកគេនឹងចង់ញ៉ាំសាករសជាតិ។ ប៉ុន្តែការរចនាក៏មិនត្រូវឲ្យហួសព្រំដែននៃរបស់ពិតទេ ពោលគឺរូបឡើយទំនងតែយកមកក្រៅចប់។ ចំណែកឯងហាងវិញក៏ត្រូវតុបតែងឲ្យទាក់ទាញដែរ ដើម្បីទាក់ចិត្តភ្ញៀវឲ្យចូលសាក។
អត្ថបទដោយ៖ វិមាលា