ចង់ចេញរកស៊ី! អ្នកគួរតែស្វែងយល់ពីជំនាញធ្វើទីផ្សារ បើធ្វេសប្រហែសពីវា ច្បាស់ជាបិទទ្វារឆាប់ៗមិនខាន

ចំពោះការងារ ឬ ក៏អាជីវកម្មទាំងអស់តែងមានចំណុចពិសេសដែលមានឥទ្ធិពលជាងគេ និង លេចធ្លោលើសគេបន្តិច។ ដូចនេះហើយ អ្នកត្រូវស្វែងរកវាឲ្យឃើញដើម្បីសិក្សាស្វែងយល់ឲ្យបានដឹងច្បាស់ពីរឿងមួយនោះ មិនថាគុណសម្បត្តិ ឬ បញ្ហាប្រឈមណាមួយទេ។ យ៉ាងណាមិញ ដោយសារតែមានការយល់ឃើញតាមស្ថានភាពជាក់ស្តែង និង ការសិក្សាស្រាវជ្រាវពីប្រភពផ្សេងៗ ថ្ងៃនេះ Dr. business នឹងលើកយកមកបង្ហាញមិត្តៗអ្នកអានទាំងអស់គ្នាឲ្យបានដឹង និង យកទៅគិតពិចារណានៅចំណុចខ្វះខាតរបស់ខ្លួនឡើងវិញ៖

អ្វីជាជំនាញទីផ្សារ?

ជំនាញទីផ្សារ ជា​ជំនាញមួយដែលសិក្សា​អំពី​របៀប​ផ្សព្វ​ផ្សាយ​ ​លក់​ផលិត​ផល​​​ និង ​សេវាកម្ម​។

យើងអាច​សិក្សា​អំពី​ការ​ស្រាវជ្រាវ​ទី​ផ្សារ និង​វិភាគ​មើល​និន្នាការ​​ឧស្សាហកម្ម​អ្វីមួយ។ ជំនាញ​នេះ​ សិក្សា​ផ្តោត​ជា​សំខាន់​​ទៅ​លើ​ការ​បំពេញ​ចិត្ត​អតិថិជន​ និង​ការ​កសាង​ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ​ម៉ាកសញ្ញា​របស់​ក្រុម​ហ៊ុន។ អ្នកនឹង​យល់​ដឹង​អំពី វិធី​សាស្ត្រ​វិភាគ​លើ​តម្រូវ​ការ​អតិថិជន ការ​រៀប​ចំ​ផលិត​ផល​និង​សេវាកម្ម​ឲ្យ​ត្រូវ​ទៅ​តាម​ប្រភេទ​អតិថិជន​គោល​ដៅ ការ​ជ្រើសរើស​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ ការ​កំណត់​ថ្លៃ​លក់​ ការ​គ្រប់​គ្រង​លើ​​ការ​លក់​ចេញទិញ​ចូល​ ការ​វិភាគ​និង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ប្រកួត​ប្រជែង។ ក្នុងនោះដែរ បើយើងនិយាយពីទីផ្សារគឺបានបែងចែកជាពីរគឺ៖

១. ជំនាញក្នុងការទំនាក់ទំនង៖ អ្នកត្រូវមានការប្រាស្រ័យជាមួយបុគ្គលជុំវិញខ្លួនឲ្យបានស្ទាត់ជំនាញមិនថាបុគ្គលតូច ឬ ធំក៏ដោយ។ យ៉ាងណាមិញ មនុស្សដែលមានជំនាញក្នុងការទំនាក់ទំនងគឺ ​​​ងាយសង្កេតចំពោះមនុស្សជាច្រើន ដើម្បីមើលទៅលើការបរាជ័យ ឬ ក៏ជោគជ័យរបស់អ្នកដទៃហើយយកមកវិភាគលើការងាររបស់ខ្លួន។ បើនិយាយឲ្យងាយយល់ទៅ ទំនាក់ទំនងជាកូនសោរតែមួយគត់ចំពោះការបំពេញការងារផ្សេងៗ។

២. ជំនាញក្នុងការសរសេរ៖ បើនិយាយពីការសរសេរក៏ជាជំនាញមួយសំខាន់ផងដែរ។ ព្រោះថា បើអ្នកសរសេរពណ៌នាពីផលិតផលបានល្អ ឬ មានភាពទាក់ទាញវាជាកត្តាមួយដែលភ្ញៀវចូលមើលផលិតផលរបស់អ្នក។ ដូច្នេះហើយ ការសរសេរមិនមែនចេះតែនឹកឃើញយកមកធ្វើនោះទេ គឺត្រូវមានបែបបទ ឃ្លោងឃ្លា ដែលជាជំនួយដល់ការលក់បន្ថែម។

ជារួមមក ក្នុងអត្ថបទខាងលើនេះចង់បង្ហាញអ្នកអំពី ចំណុចខ្លាំងរបស់អាជីវកម្ម និង ដើម្បីរក្សាលំនឹងអាជីវកម្មមិនថា បច្ចុប្បន្ន ឬ ទៅពេលអនាគត។ ដូចនេះ អ្នកអាចយកចំណុចខាងលើនេះមកពីគិតពិចារណា ហើយមើលទៅលើភាពជាក់ស្តែងរបស់ខ្លួនក្នុងការគ្រប់គ្រងប្រចាំថ្ងៃ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត