ទំព័រដើម ហិរញ្ញវត្ថុ ចង់ជៀសពីបំណុល...

ចង់ជៀសពីបំណុល និងសល់ផ្ទះនៅ គួរអនុវត្ដក្បួនបង់រំលោះផ្ទះតាម ៣០/៣០/៣

មែនទែនទៅ តម្រូវការនៅក្នុងជីវិតមនុស្សម្នាក់គួរតែមានផ្ទះមួយជារបស់ផ្ទាល់ខ្លួន ព្រោះវាជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់យើងផងដែរ។ បើនិយាយពីសម័យមុនវិញ មនុស្សភាគច្រើនតែងតែសាងសង់ផ្ទះនៅលើដីផ្ទាល់ខ្លួន ដែលវាត្រូវការចំណាយពេលវេលា ក៏ដូចជាប្រាក់ច្រើនសម្រាប់ការសាងសងនោះ ដែលមានអ្នកខ្លះត្រូវជាប់បំណុលដោយសារផ្ទះក៏មាន។  ក៏ប៉ុន្ដែបច្ចុប្បន្ន កំណើននៃក្រុមហ៊ុនអចលនទ្រព្យនោះ បានធ្វើឲ្យមានការលេចឡើងនូវគម្រោងនៃការបង់រំលោះផ្ទះនានា ដើម្បីសម្រួលដល់ជីវភាពរបស់អ្នកទិញផ្ទះ។ ហើយតាមពិតទៅ ការបង់រំលោះផ្ទះ ក៏ជាវិធីសាស្រ្ដមួយនៃការប្រើប្រាស់ប្រាក់កាស ឬហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពផងដែរ ព្រោះអ្នកបានប្រើប្រាស់សន្សំ ដើម្បីទិញផ្ទះទុកជាទ្រព្យគាប់ជាប់ប្រាណ តែក៏ត្រូវប្រុងប្រយ័ត្នដែរ ព្រោះអ្នកក៏អាចជាប់ការលំបាកដោយសារវាដែរ ប្រសិនបើអ្នកមិនមានការយល់ពីវាបានច្បាស់។

ដើម្បីជៀសវាងពីបញ្ហាហិរញ្ញវត្ថុនានា ពេលកំពុងបង់រំលោះផ្ទះនោះអ្នកគួរ អនុវត្ដនូវក្បួន ៣០/៣០/៣ ដែលមានដូចខាងក្រោម៖

១. មុនទិញផ្ទះត្រូវមានប្រាក់លើសពី ៣០ ភាគរយនៃតម្លៃផ្ទះ

នៅមុនពេលអ្នកទិញផ្ទះបង់រំលោះ អ្នកគួរតែមានប្រាក់មួយចំនួននៅក្នុងដៃ យ៉ាងហោចណាស់ក៏ ៣០ភាគរយនៃតម្លៃផ្ទះនោះដែរ ដើម្បីធានានូវសុវត្ថិភាព ឬការពារនូវការប្រឈមជាមួយឧបសគ្គណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ។ មួយវិញទៀត អ្នកគួរចេះប្រើប្រាស់វាឲ្យមានប្រសិទ្ធភាព និងមានការបែងចែកត្រឹមត្រូវ ដោយ ២០ ភាគរយ ប្រើសម្រាប់បង់ថ្លៃផ្ទះដើម្បីកាត់បន្ថយបរិមាណនៃការបង់រំលោះនាពេលក្រោយ។ ចំណែកឯ ១០ ភាគរយនៅសេសសល់ គឺទុកជាប្រាក់បម្រុងសម្រាប់បង់រំលោះនាពេល ជៀសវាងការខកខានប្រាក់កាក់ណាមួយបីប្រាក់ចំណូលរបស់អ្នកធ្វើឲ្យប៉ះពាល់ដ៏ការបង់រំលោះ។

២. ប្រាក់បង់រំលោះមិនគួរលើសពី ៣០ ភាគរយនៃប្រាក់ចំណូលទេ

ជាធម្មតាប្រាក់ចំណូលរបស់អ្នកត្រូវចំណាយទៅលើច្រើនប្រភពដូចជាការចាយវាយប្រចាំថ្ងៃ ការចំណាយលើតំហែទាំសុខភាព ម្ហូបអាហារជាដើម ហើយការបង់រំលោះផ្ទះ គឺជាចំណែកមួយនៃប្រាក់ចំណូលរបស់អ្នក។ ដូចនេះ​ អ្នកមិនគួរចំណាយទៅលើវាច្រើនលើសលុបទេ ព្រោះវាអាចប៉ះពាល់សុខភាពហិរញ្ញវត្ថុរបស់អ្នកប្រចាំថ្ងៃបាន។ ដើម្បីកុំឲ្យការបង់រំលោះផ្ទះប្រចាំខែរបស់ មិនមានការប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកនោះ អ្នកគួរតែជ្រើសរើសនូវការបង់រំលោះណា ដែលមានតម្លៃស្មើរ ឬទាបជាង ៣០ភាគរយនៃប្រាក់ចមណូលប្រចាំខែរបស់អ្នកបានហើយ។

៣. តម្លៃរបស់ផ្ទះមិនគួរលើសពី ៣ ដងនៃប្រាក់ចំណូលប្រចាំឆ្នាំឡើយ

ជាការពិតណាស់ មនុស្សគ្រប់រូបប្រាកដជាចង់បានផ្ទះដែលមានតម្លៃថ្លៃ ព្រោះវាមានលក្ខណៈធំទូលាយ និងគួរឲ្យចង់រស់នៅ ហើយតម្លៃរបស់វាក៏អាស្រ័យទៅតាមប្រភេទផ្ទះនោះផងដែរ។ ក៏ប៉ុន្ដែ មុននឹងអ្នកសម្រេចចិត្តទិញផ្ទះទាំងនោះ អ្នកគួរមានការត្រួតពិនិត្យនូវទំហំហិរញ្ញវត្ថុរបស់អ្នកផងដែរ ធ្វើយ៉ាងណាកុំឲ្យតម្លៃផ្ទះនោះលើសពី ៣ ដងនៃបរិមាណចំណូលរបស់អ្នកប្រចាំឆ្នាំ។ បើមិនអ៊ីចឹងទេ​អ្នកនឹងប្រឈមមុខនឹងបញ្ហាបំណុលនាពេលណាមួយជាក់ជាមិនខាន។

ជារួមមក ប្រសិនបើអ្នកមានបំណងនៅក្នុងការបង់រំលោះផ្ទះ ឬដីជាដើម អ្នកគួរធ្វើការសិក្សានូវវិធីសាស្រ្ដនានានៅក្នុងការទិញនោះជាមុនសិន ឌានសុខនលើសលុប់ដើម្បីថានាឲ្យបាននូវសុវត្ថិភាពហិរញ្ញវត្ថុ ក៏ដូចជាការជៀសវាងនូវបំណុល៕

អត្ថបទដោយ៖ ច័ន្ទរស្មី

ក្បួនសន្សំលុយ សម្រាប់អ្នកដែលចង់រកស៊ីនាពេលអនាគត និងធ្វើឲ្យជីវិតគ្មានស្គាល់វិបត្ដិហិរញ្ញវត្ថុ

អស់បារម្ភ! សាកក្បួនចាប់ផ្ដើមអាជីវកម្មទាំង៤ បើទោះបីជាអ្នកគ្មានទុនហិរញ្ញវត្ថុក៏អាចបង្កើតវាបានដែរ

- Advertisment -

ព័ត៌មានថ្មីបំផុត