ឆ្ងល់ទេ ហេតុអ្វីបានជា The Pizza Company មានភាពពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ?

The Pizza Company ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨០​ ដោយធ្វើការសហការជាមួយក្រុមហ៊ុនភីហ្សារបស់សហរដ្ឋអាមេរិក គឺ Pizza Hut។ ក្រោយពីកិច្ចសន្យារវាងក្រុមហ៊ុនទាំងពីរត្រូវបានបញ្ចប់ នៅឆ្នាំ២០០១ The Pizza Company បានបង្កើតម៉ាកយីហោភីហ្សាផ្ទាល់ខ្លួន ដែលមានឈ្មោះថា The Pizza Company។​ វាមានទីស្នាក់ការកណ្ដាលនៃទីក្រុងបាំងកក និងជាក្រុមហ៊ុនភីហ្សាដែលធំជាងគេនៅប្រទេសថៃ ព្រោះមានការពេញនិយមខ្លាំងពីសំណាក់អតិថិជន។ The Pizza Company ចាប់ផ្ដើមពង្រីកសាខាទៅក្រៅប្រទេសដំបូងនៅឆ្នាំ ២០០៥។​ បន្ទាប់មក ចាប់ផ្ដើមពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់ប្រទេសជាទិសដៅផ្សេងៗជាបន្ដបន្ទាប់។ សព្វថ្ងៃ The Pizza Company មានសាខានៅ ១៩ ប្រទេស។

The Pizza Company បានចាប់ផ្ដើមអាជីវកម្មនៅប្រទេសកម្ពុជានៅឆ្នាំ ២០០៦ ហើយមានភាពជោគជ័យយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។

កត្ដា ៥​ យ៉ាងដែលធ្វើឲ្យ The Pizza Company មានភាពពេញនិយមខ្លាំងលើទីផ្សារនៃប្រទេសកម្ពុជា៖

១.​ រសជាតិ

បើទោះបីជាភីហ្សាមានប្រភពមកពីប្រទេសនៅអ៊ឺរ៉ុប ដែលមានរសជាតិនិងគ្រឿងផ្សំតាមបែបអ៊ឺរ៉ុបយ៉ាងណាក្ដី ក៏ស្ថាបនិកនៃក្រុមហ៊ុននេះបានធ្វើការបង្កើតនូវរសជាតិថ្មីមួយដែលត្រូវជាមួយនឹងបរិបទរបស់ជនជាតិនៅអាស៊ី​។ ដោយសារការបង្កើតនូវរសជាតិដែលប្រើគ្រឿងផ្សំត្រូវជាមួយនឹងបរិបទ​នៃសង្គមមនុស្សនៅអាស៊ីនេះហើយ ទើប The Pizza Company មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។

២. ទំហំ

វាមានទំហំធំនិងក្រាស់ធ្វើឲ្យអតិថិជនអាចទទួលបានបរិមាណច្រើនក្នុងការបរិភោគ។

៣. ការប្រើប្រាស់ទីផ្សារ

The Pizza Company មានភាពប៉ិនប្រសព្វក្នុងការប្រើប្រាស់ទីផ្សារតាមប្រព័ន្ធមេឌាផ្សេងៗដូចជា ហ្វេសបុក (Facebook) Instagram ជាដើម។ មួយវិញទៀត The Pizza Company បង្កើតនូវកម្មពិធីប៉្រូម៉ូសិនផ្សេងៗដោយមានការចូលរួមផ្សព្វផ្សាយដោយ Influencer ល្បីៗ ដើម្បីទាក់ទាញអតិថិជន។

៤.​ ផ្ដល់សេវាកម្មលើសពីភីហ្សា

ក្រៅពីការលក់ភីហ្សា The Pizza Company ក៏មាននួវការបម្រើសេវាកម្មក្នុងការលក់អាហារសម្រន់ផ្សេងៗដែរ ដូចជា ដំឡូងបំពង សាឡាដ ភ្លៅមាន់និងស្លាបមាន់បំពង និងបែបជាអាហារសម្រន់ផ្សេងទៀតផងដែរផងដែរ។ ដូច្នេះ អតិថិជនអាចធ្វើការកម្មង់ជាឈុតសម្រាប់បរិភោគ ដែលពួកគេនឹងទទួលបាននូវបញ្ចុះតម្លៃផ្សេងៗ។

៥​​​​​​​​. ការផ្ដល់សេវាកម្មរហ័សទាន់ចិត្ត

ដោយសារប្រព័ន្ធបច្ចេកវិទ្យាមានភាពទំនើប The Pizza Company បានបង្កើតនូវសេវាកម្មថ្មីមួយដែលអតិថិជនអាចធ្វើការកម្មង់តាម App ឬអាចទំនាក់ទំនងតាមលេខទូរសព្ទរបស់ក្រុមហ៊ុនបានគ្រប់សាខាទាំងអស់ ដោយមានការដឹកជញ្ជូនដល់ទីតាំងដោយអត់គិតថ្លៃផងដែរ។

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ រស្មី

- Advertisment -

ព័ត៌មានថ្មីបំផុត