ជីវប្រវត្តិលោក Bang Si Hyuk ដែលជា CEO និងស្ថាបនិក Big Hit Entertainment

លោក Bang Si Hyuk ដែលមានឈ្មោះក្រៅថា Hitman ត្រូវបានស្គាល់ជាទូទៅថាជាស្ថាបនិករបស់ Big Hit Entertainment និងជាអ្នកបង្កើតក្រុមតារាចម្រៀងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេសកូរ៉េ និងនៅលើពិភពលោកគឺក្រុមBTS។ លោក Bang បានកើតនៅក្នុងគ្រួសារ ដែលមានជីវភាពធូរធារ ដោយមានឪពុកជាមន្រ្តីរាជការ។ លោកបានកើតនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៧៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កាលពីនៅរៀនលោកគឺជាសិក្សដែលពូកែម្នាក់ នៅក្នុងថ្នាក់   ដោយលោកពិតជាពូកែខាងការបង្កើតបទភ្លេងនិងនិពន្ធបទចម្រៀង ហើយលោកបាន បញ្ចប់ការសិក្សាពី Seoul National University ដែលជាសកលវិទ្យាល័យល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ដោយមានលើទឹកចិត្តពីសំណាក់គ្រួសាររបស់លោក លោក Bang បានចាប់អាជីបការងារជាអ្នក និពន្ធបទចម្រៀង ផលិតករ និងអ្នកបង្កើតបទភ្លេង។ កាលពីពាក់កណ្តាលទស្សវត្ស ១៩៩០ លោក បានជួបលោក Park Jin-Young ដែលជាស្ថាបនិក JYP Entertainment ដោយពួកលោកទាំង ពីឧស្សាហ៍ចាប់ដៃគ្នានិពន្ធបទចម្រៀង។ ដោយមានភាពជិតស្និទ្ធនឹងគ្នាខ្លាំង លោក Bang បានចូល ធ្វើការជាអ្នកនិពន្ធបទចម្រៀង ផលិតករ និងអ្នករៀបចំ ឲ្យលោក Park Jin-Young នៅ JYP Entertainment ហើយពួកលោកទាំងពីក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់។

នៅឆ្នាំ២០០៥ លោក Bang បានសម្រចចិត្តចាកចេញពី JYP Entertainment ដោយទៅបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Big Hit Entertainment នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៥។ ទោះជាបីជាលោកក្លាយជា CEO របស់ក្រុមហ៊ុនយ៉ាងណាក៏ដោយ លោកនូវតែបន្តអាជីបជាអ្នកនិពន្ធបទចម្រៀង ព្រោះវាជាអាជីពដែលលោកស្រឡាញ់។ កាលពីឆ្នាំ២០១៦ លោកជាមួយនឹងអ្នកនិពន្ធដទៃទៀតបានបង្កើតបទចម្រៀងនៅក្នុងAlbum(អាល់បុម) Wings របស់​ BTS ដែលAlbum(អាល់បុម)នេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយធ្វើឲ្យលោកទទួលបានពានរង្វាន់ The Best Producer, Music និង Songwriter Award ពី the Melon Music Award នៅឆ្នាំ២០១៦។ មួយវិញទៀតនៅឆ្នាំ២០១៨ លោកត្រូវបានគេដាក់ឈ្មោះឲ្យថា International Music Leader ដោយសារតែភាពជោគ ជ័យរបស់ក្រុម BTS។

លោក Bang បានដឹកនាំ Big Hit Entertainment ទទួលបានភាពជោគជ័យ ប្រជាប្រិយភាព និងរកចំណូលបានយ៉ាងច្រើន។ បើតាមទនិ្នន័យរបស់ទស្សនដ្តី Bloomberg លោក Bang បានទ្រព្យ សម្បត្តិដល់ ៧៧០លានដុល្លារអាមេរិច គិតត្រឹមឆ្នាំ២០១៩។

ដោយ៖ ហ៊ន សុខលាង