តើហេតុអ្វីបានជា យើងគួរជ្រើសរើសហ្រ្វេនឆាយ(Franchise) CP Five Star នេះជាមុខរបរទី២ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ?

នៅពេលយើងជិះតាមបណ្ដោយផ្លូវនានានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដមួយចំនួន យើងនឹងឃើញមានតូបពណ៌ក្រហមលាយពណ៌លឿងតូចមួយមានស្លាកយីហោ CP Five Star ដែលលក់មាន់បំពងនិង​អាហារបំពងមួយចំនួនទៀតជាច្រើន។ តាមរូបភាពទាំងនេះ យើងសង្កេតឃើញថា​ អាជីវកម្មលក់មាន់បំពងនេះមានភាពជោគជ័យនិងរីកចម្រើនយ៉ាងខ្លាំង​សម្រាប់ឲ្យបងប្អូនអាជីវករធ្វើការប្រកបរបរចិញ្ចឹមជីវិតបន្ថែមលើការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

តើ CP Five Star មានប្រភពមកពីណា? តើហេតុអ្វីបានជា យើងគួរជ្រើសរើសហ្រ្វេនឆាយ(Franchise) CP Five Star នេះជាមុខរបរទី២ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ?

ក្រុមហ៊ុន CP Five Star​ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន CP Food PLCរបស់ថៃ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ដែលមានហាងដំបូងនៅ បាំងហ្កាឡូ (Bangalore) ប្រទេសឥណ្ឌា។ ​បន្ទាប់មក វាមានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា និងបានពង្រីកសាខាទៅប្រទេសផ្សេងៗទៀតមានកម្ពុជាជាដើម។ សព្វថ្ងៃ CP Five star មានប្រមាណ​ ៧០០០ កន្លែងលក់ ដែលមានវត្តមាននៅ៥០ប្រទេសជុំវិញពិភពលោក។  CP Five Star មានភាពពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តមាន់បំពងនោះគឺ ដោយសារកត្ដារសជាតិ អនាម័យនៃការវេចខ្ចប់និងការចម្អិន និងតម្លៃសមរម្យ។

បន្ថែមទៀតនោះ មានកត្ដាល្អមួយចំនួន សម្រាប់អាជីវករដែលចង់បង្កើតមុខរបរបន្ថែមលើជីវភាពប្រចាំថ្ងៃគួរចាប់យកមុខជាអ្នកលក់ហ្វ្រេនឆាយ (Franchise) របស់ក្រុមហ៊ុន CP Five Star៖

១. មានការបង្ហាត់បង្រៀនក្នុងការចម្អិន ការលក់ និងចំនេះមួយចំនួនទៀតក្នុងការធ្វើអាជីវកម្មផ្នែកនេះ

ក្នុងការទិញ ហ្វ្រេនឆាយ(Franchise)​ CP Five Star ក្រុមហ៊ុនមានការផ្ដល់នូវការបង្ហាត់បង្រៀនក្នុងការចម្អិនសាច់មាន់ដែលមានស្ដង់ដា និង​មានរសជាតិឆ្ងាញ់ជាមួយនឹងទឹកជ្រលក់ប៉េងប៉ោះ និងទឹកម្ទេសជូរអែមរបស់​CP Five Star។ បន្ថែមទៀតនោះ ក្រុមហ៊ុនក៏បង្ហាត់បង្រៀនពីវិធីសាស្ដ្រក្នុងការលក់ និងការទាក់ទាញនិង​រក្សាអតិថិជនផងដែរ បើយោងតាមបកស្រាយពីអាជីវករ។

២. គុណភាពនៃផលិតផល

ផលិតផល ដែលបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CP Five Star មានគុណភាពខ្ពស់និងមានការវេចខ្ចប់ប្រកបដោយអនាម័យខ្ពស់ស្របតាមស្ដង់ដាអន្ដរជាតិ និងមានការទទួលស្គាល់ពីស្ថាប័នត្រួតពិនិត្យចំណីអាហារ។

៣. ភាពល្បីល្បាញរបស់ក្រុមហ៊ុន

ដោយសារភាពល្បីល្បាញរបស់ហ្រ្វេនឆាយ(Franchise) របស់​ CP Five Star ដែលអតិថិជនមានការទុកចិត្តស្រាប់លើគុណភាព និងរសជាតិរបស់ផលិតផល។ ដូច្នេះ អាជីវករមិនសូវមានកង្វល់ក្នុងការស្វែងរកអតិថិជន។

៤. ទីតាំង

អាជីវករ អាចលក់គ្រប់ទីកន្លែងដែលងាយស្រួលសម្រាប់ពួកគេ មិនថានៅផ្ទះ ឬនៅទីសាធារណៈផ្សេងៗ។

ជារួមមក ក្នុងការស្វែងរកមុខរបរបន្ថែមក្នុងការផ្គត់ផ្គង់ជីវភាព អាជីវករគួររកផលិតផលណា ដែលមានការគាំទ្រស្រាប់ដើម្បីងាយស្រួលក្នុងការទាក់ទាញអតិថិជន៕

អត្ថបទដោយ៖ រស្មី