ធាតុផ្សំ៣ ដែលអ្នកត្រូវមានក្នុងផែនការអាជីវកម្ម មុខឈានជើងចូលវិថីមួយនេះ

ការបង្កើតអាជីវកម្មមួយឲ្យទទួលបានជោគជ័យ វាមិនអាស្រ័យលើការបើកមុនឬបើកក្រោយនោះទេ។ ប៉ុន្តែវាអាស្រ័យត្រង់ថា យុទ្ធសាស្ត្ររបស់អ្នកខ្លាំងកម្រិតណាក្នុងការវាយយកភាពជោគជ័យបានមុខ និងរឹងមាំជាង។ កន្លែងនេះហើយ ដែលជាបញ្ហារបស់សហគ្រិនគ្រប់គ្នាក្នុងការស្វែងរក និងបង្កើតនូវអាវុធដ៏មុតស្រួចសម្រាប់ខ្លួន។ ដូច្នេះ តើពួកគេគួរមើលលើកត្តាអ្វីខ្លះ មុននឹងឈានដល់ចាប់ផ្តើមអាជីវកម្ម៖

១. មើលការផ្លាស់ប្តូរនិន្នាការនៅក្នុងសង្គម និងឥរិយាបថអ្នកប្រើប្រាស់៖ ទីផ្សារតែងផ្លាស់ប្តូរជានិច្ច ពោលគឺមានឡើង មានចុះ ទៅតាមអ្នកប្រើប្រាស់ផ្ទាល់។ នៅពេលណាដែលការផ្លាស់ប្តូរនោះកើតឡើង វាក៏បានបើកឱកាសសម្រាប់សហគ្រិនផងដែរ។ ជាក់ស្តែង ទំនោរនៃការញុំាអាហារក្រៅផ្ទះពេលល្ងាច និន្នាការនៃការជជែកគ្នាតាមហាងកាហ្វេ ការប្រើប្រាស់សម្ភារៈទំនើប ការនិយមទំនិញអនឡាញ ដែលវាសុទ្ធសឹងតែជាទីពេញនិយមរបស់យុវវ័យសម័យថ្មី។ កត្តានេះហើយដែលអ្នកត្រូវដឹង ត្រូវតាមដានឲ្យជាប់ ទើបអាចបំពេញតម្រូវការពួកគេបាន។

២. រៀនសូត្រពីភាពបរាជ័យកន្លងមក៖ មនុស្សភាគច្រើនខ្លាចបរាជ័យ ប៉ុន្តែអ្នកត្រូវតែរៀនពីវាដើម្បីឆ្លងផុតនៅដំណាក់កាលបរាជ័យនោះបាន។ អ្នកប្រហែលជាមនុស្សដែលគិតគូរច្រើន ចំពោះកំហុស ប៉ុន្តែនៅក្នុងពិភពអាជីវកម្ម អ្នកគ្មានពេលនៅទុក្ខសោកលើរឿងដែលកន្លងផុតទៅនោះទេ។ រឿងតែមួយគត់ដែលអ្នកត្រូវគិតអំពីកំហុស គឺរកគន្លឹះរៀនពីកំហុសដើម្បីបន្តដំណើរទៅមុខ និងជៀសពីការបង្កើត កំហុសដដែលៗ។

៣. កំណត់ពេលវេលា៖ ពេលវេលាក្នុងអាជីវកម្មលឿនណាស់ អ្នកមិនអាចធ្វើដោយបណ្តោយតាមធម្មជាតិនោះទេ ពោលគឺត្រូវកំណត់ឆ្នាំ កំណត់ខែ ទោះបីជាវាស្ថិតនៅក្នុងផែនការក៏ដោយ។ ការកំណត់ទៀតសោត គឺដើម្បីដឹងថា តើរយៈពេល​៤ខែ ឬមួយឆ្នាំ អ្នកទទួលបានលទ្ធផលអ្វីខ្លះ? ហើយវាសមាមាត្រទៅនឹងផែនការបានកំណត់ទុកដែរឬទេ? ប្រសិនបើមិនស្របគ្នាទេ អ្នកត្រូវប្តូរយុទ្ធសាស្រ្តថ្មី ពោលត្រូវមានយុទ្ធសាស្រ្តបន្ទាប់បន្សំទុកការពារបញ្ហាចាំបាច់ណាមួយ។​

ជារួមមក ការលើកឡើងទាំង៣ចំណុចនេះគ្រាន់តែបង្ហាញជាគំនិតក្នុងគោលបំណងឲ្យសហគ្រិនគិតពិចារណាមុននឹងចាប់ផ្តើម កុំឮគេថា កុំដើរតាមគេ កុំចម្លងគំនិតគេ ប៉ុន្តែបែរមកបង្កើតនៅអ្វីថ្មីមួយសម្រាប់ខ្លួនឯងទៅវិញទេ។

អត្ថបទដោយ៖ វិមាលា

សំនួរ ៥“ហេតុអ្វី?” សម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មដំបូងរបស់ខ្លួនត្រូវរកចម្លើយឆ្លើយ មុនសម្រេចចិត្ដ

៥ចំណុចជួយអ្នកក្នុងការរៀបចំផែនការថវិកាសម្រាប់អាជីវកម្ម Start Up

- Advertisment -

ព័ត៌មានថ្មីបំផុត