ធ្លាប់ឃើញ Brand សម្លៀកបំពាក់ Zara ល្បីយូរហើយ មានដឹងអត់ថានរណាជាអ្នកបង្កើត និងមានដំណើរដើមទងយ៉ាងម៉េចខ្លះ?

Zara គឺជា Brand សម្លៀកបំពាក់មួយដែលមានភាពល្បីល្បាញនៅលើទីផ្សារពិភពលោក ដែលវាត្រូវ បានគេបង្កើតឡើងនៅ ១៩៧៥ និងចាប់ផ្តើមពង្រើកនៅទីផ្សារអន្តរជាតិនៅចុងឆ្នាំ១៩៨៨ ហើយ Zara ត្រូវបានដាក់លក់សម្លៀកបំពាក់របស់ខ្លួននៅទីផ្សារអនឡាញដំបូងនៅឆ្នាំ ២០១០។ លើសពីនេះទៅទៀត Zara គឺជា Brand មួយក្នុងចំណោម Brand ទាំង៨ទៀតរបស់ក្រុមហ៊ុន Inditex ដែលបង្កើតឡើងដោយលោក Amancio Ortega ហើយមកដល់សព្វថ្ងៃនេះ Zara មានលក់នៅទីផ្សារចំនួន ២០២។

លោក Amancio Ortega បានកើតនៅក្នុងគ្រួសារមួយ ដែលមានជីវភាពក្រីក្រ នៅទីក្រុង Coruna ប្រទេសអេស្ប៉ាញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៣៦។ លោក Ortega បានចាប់ផ្ដើមការងារដំបូងជា ក្មេងប្រុសដឹកជញ្ជូនសម្លៀកបំពាក់ឲ្យហាងសម្លៀកបំពាក់បុរសមួយនៅក្នុងស្រុករបស់លោក បន្ទាប់ មកទៀតលោកក៏បានក្លាយជាអ្នកជំនួយការហាងនៅក្នុងរោងចក្រកាត់ដេរ ដែលជាកន្លែងធ្វើឲ្យ​លោក យល់ដឹងពីរបៀបនៃការបើករោងចក្រព្រមទាំងតម្លៃ និងរបៀបនៃការដឹកជញ្ជូនសម្លៀកបំពាក់ទៅ កាន់អតិថិជនផ្ទាល់។

ជាមួយនឹងបទពិសោធន៍នៅក្នុងវិស័យកាត់ដេជាយូរឆ្នាំ លោកបានចាប់ផ្តើមអាជីវកម្មតូចមួយជា លក្ខណៈគ្រួសារក្នុងការកាត់ដេសម្លៀកបំពាក់ស្រ្តី ដោយផ្តោតទៅលើការច្នៃម៉ូត ការបង្កើតនូវរស់ និយមថ្មីៗ និងការចែកចាយលក់រាយ ជាមួយទស្សនៈវិស័យដោយធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្ត ជាមួយនឹងគុណភាពនៃទំនិញ ជាជាងជាមួយតម្លៃសមរម្យរបស់វា ដែលជំរុញលោកទទួលបានការ​ ជោគជ័យជាបន្តបន្ទាប់ រហូតដល់បង្កើត Inditex នៅឆ្នាំ១៩៦៣ ជាមួយនឹងការកើនឡើងបុគ្គលិក ដល់ទៅ៥០០នាក់។

នៅឆ្នាំ១៩៧៥ លោកបានបង្កើត Brand Zara ដែលជា Brand ដំបូងគេបង្អស់របស់ Inditex និង ក្រោយមកលោកបានបង្កើតហាងលក់សម្លៀកបំពាក់ជាដំបូងរបស់អាជីវកម្មរបស់លោកនៅទីក្រុង Coruna ។​ ដោយទទួលបានភាព​ជោគជ័យជាបន្តបន្ទាប់ Inditex បានបង្កើត Brand ផ្ទាល់ខ្លួនចំនួន ៧បន្ថែមទៀត ដែល Brand ទាំងអស់នោះភាគច្រើន គឺជា Brand សម្លៀកបំពាក់ និង Brand សម្ភារៈ នៅក្នុងផ្ទះ។

លោក Amancio Ortega គឺជាបុរសដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យមួយនេះ ធ្វើឲ្យលោកក្លាយជា មហាសេដ្ឋីដែលមានជាងគេលំដាប់ទី២នៅអឺរ៉ុប ដែលមានទ្រព្យសម្បត្តិដល់ ទៅ ៦៧.៣ ពានលានដុល្លារអាមេរិកគិតត្រឹមខែសីហា ឆ្នាំ២០២០ បើតាមទស្សនដ្តី Forbs៕

©រក្សាសិទ្ធិគ្រប់យ៉ាង

ដោយ៖ ហ៊ន សុខលាង