នៅពេលដែលប្រទេសជួបវិបត្ដិសេដ្ឋកិច្ច តើអ្នកគួរគ្រប់គ្រងប្រាក់កាក់ដូចម្ដេចទើបមិនជួបបញ្ហាធ្ងន់ធ្ងរ?

ពិភពលោកនេះ តែងធ្វើដំណើរទៅមុខឥតឈប់ឈរ មានរឿងរ៉ាវជាច្រើនដែលអាចនឹងកើតមានឡើង​ដោយមិនផ្តល់ដំណឹងឱ្យមនុស្សមានដឹងជាមុនដូចជា៖ វិបត្តិសេដ្ឋកិច្ច ជំងឺអាសន្នរោគរាតត្បាតនិង​គ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ។ ជាក់ស្តែង នៅឆ្នាំ២០២០នេះ មានជំងឺឆ្លងរាត​ត្បាត​ដែលគេឱ្យឈ្មោះថា កូរ៉ូណាឬកូវីត១៩ ដោយធ្វើដំណើរចេញពីប្រទេសចិន ឆ្ពោះទៅដល់ការរីក​រាលដាលទូទាំងពិភពលោកដែលបង្កឱ្យមានអ្នកឆ្លងនិងបាត់បង់ជីវិតរាប់លានអ្នកព្រមទាំងប៉ះពាល់​ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនយ៉ាងធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះបានជាមនុស្សម្នាក់ៗគួរមានវិធានកា​រការពារដូចខាងក្រោម៖

. អ្នកត្រូវព្យាយាមកាត់បន្ថយបំណុលឱ្យនៅតិច

ការចំណាយផ្សេងៗទៅលើជីវភាពរស់នៅប្រចាំថ្ងៃអាចចាត់ទុកថាជាបំណុល មិនថារូបភាពណាក៏ដោយ ដូចជា៖ ការចំណាយទៅលើសម្លៀកបំពាក់ ថ្នាំសង្កូវ សម្ភារនិយមនានា បង់ការប្រាក់ធនា​គារ និងបង់រំលោះភាគហ៊ុនអាជីវកម្មជាដើម។ ដូចនេះ ចូរអ្នកព្យាយាមកាត់បន្ថយការចំណាយទៅលើ​អ្វីដែលមិនចាំបាច់ អ្នកត្រូវប្រាកដថាបន្ទាប់ពីចំណាយទៅលើបំណុលទាំងនោះហើយអ្នកនៅសល់​ប្រាក់ខ្លះសម្រាប់សន្សំទុកឬយកទៅធ្វើអាជីវកម្មផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណូល។

.​​​​​​ ត្រូវបង្កើតប្រភពចំណូលឱ្យបានច្រើនតាមដែលអាចធ្វើបាន

ការទុកប្រាក់សន្សំនៅធនាគារគឹជាប្រការសំខាន់ ប៉ុន្តែអ្នកគួរយកប្រាក់នោះទៅធ្វើអាជីវកម្មប្រសើរជាង​ព្រោះការប្រាក់ដែលបានពីការសន្សំមានចំនួនតិចតួចមិនអាចប្រៀបធៀបជាមួយប្រាក់ចំណេញពី​ការធ្វើអាជីវកម្មនោះទេ។ ម៉្យាងវិញទៀតនៅពេលមានអាសន្នសេដ្ឋកិច្ចមិនមានលំនឹងនោះទេ វាពិត​ជាបង្កភាពស្មុគស្មាញដល់អ្នកខ្លាំងណាស់។ ជារួមអ្នកត្រូវទុកប្រាក់សន្សំមួយផ្នែកដើម្បីបានការប្រាក់​ និង​​​​​​រកស៊ីឱ្យបានច្រើនផ្នែកខុសៗគ្នា។

. អ្នកត្រូវត្រៀមខ្លួនជានិច្ច

នៅពេលប្រទេសមានគ្រោះអាសន្ន អ្នកត្រូវមានថវិកាជារឿងចាំបាច់មួយដើម្បីចំណាយទៅលើអាហារហូបចុក ថ្នាំពេទ្យបម្រុងទុកជាមុន ព្រោះថានៅពេលនោះជាពេលវេលាលំបាកដែលអ្នកមិនអាច​ចេញទៅរកចំណូលបានដូចមុនឡើយ។​​​

ដូចនេះអ្នកត្រូវរកចិត្តទុកពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុដើម្បីត្រៀមខ្លួនទប់ទល់គ្រោះភ័យដែលកើតមានឡើង​ព្រោះថានៅពេលវាកើតមាន អ្នកអាចនៅផ្ទះដោយសុវត្ថិភាពជាមួយក្រុមគ្រួសារដោយមិនព្រួយ​ពីការអត់ឃ្លានឡើយ៕

អត្ថបទដោយ៖ នីតា