មកដឹងពីរូបមន្តដែលធ្វើឲ្យ Telegram មានអ្នកប្រើប្រាស់ជាង៤០០លាននាក់ ក្នុងរយៈពេលមិនដល់៥ឆ្នាំផង

Telegram​​ ជាប្រភេទកម្មវិធីមួយដែលកំពុងពេញនិយម និង មានអ្នកប្រើប្រាស់ជាច្រើនសម្រាប់ធ្វើការងារ។ យ៉ាងណាមិញ បើយើងក្រលេកមកមើលប្រទេសកម្ពុជាយើង ភាគច្រើនកម្មវីធីផ្ញើសារ Telegram នេះប្រើប្រាស់ច្រើន នៅតាមស្ថាប័នក្រុមហ៊ុន សាលារៀន ក្រសួងនានា ដោយសារតែវា ងាយស្រួលប្រើជាង Facebook Messenger ។ ខាងក្រោមនេះ ជាលក្ខណៈពិសេសរបស់កម្មវិធី Telegram​ ៖

១. ការផ្ទុកទិន្នន័យប្រកបដោយសុវត្ថិភាព

មនុស្សគ្រប់គ្នាតែងតែចង់ឲ្យការរក្សានៅឯកសាររបស់ខ្លួនប្រកបដោយសុវត្ថិភាពចំពោះដៃគូទាំងសងខាង។ ព្រោះថា នៅពេលដែលទិន្នន័យបែកចេញទៅក្រៅ វានឹងធ្វើឲ្យការទំនាក់ទំនងមានភាពមិនទុកចិត្តគា្នទៅវិញទៅមកក្នុងការធ្វើការងារ ឬ ការរកស៊ី។

​២. បង្កើតនៅភាពងាយស្រួលដល់អ្នកប្រើប្រាស់ និង​ រហ័សទាន់ចិត្ត

ចំពោះល្បឿននៃការផ្ញើឯកសារគឺ មានភាពរហ័សទាន់ចិត្តដល់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀតនោះ ការផ្ញើគ្មានអ្វីដែលបង្កភាពស្មុគស្មាញច្រើនឡើយ។ បើនិយាយពី ទំហំវិញ Telegram​ អាចផ្ញើវីដេអូ​ដែល​មាន​ទំហំ​រហូត​ដល់ 1024MB ហើយ​ថែម​ទាំង​អាច Share រូបភាព​បាន​ច្រើន​ក្នុង​ពេល​តែ​មួយទៀតផង។ ត្រង់នេះហើយ ដែលធ្វើឲ្យ Telegram​ មានភាពទាក់ទាញខ្លាំងពីអ្នកប្រើ។

៣. Download ដោយមិនអស់លុយ

សម្រាប់ចំណុចនេះកាន់តែពិសេសទៅទៀត មិនថា IOS ឬ Android អាចទាញយកកម្មវិធីដោយឥតគិតថ្លៃ។ ព្រោះតែហេតុនេះហើយ ទើបធ្វើឲ្យអតិថិជនមានការប្រើប្រាស់ច្រើន និង កាន់តែការកើនឡើងជាលំដាប់។

៤. រក្សាភាពដើមរបស់ឯកសារ

នេះជារបស់មួយដែលអតិថិជនត្រូវការបំផុត ជាពិសេសគឺរូបភាព។ ពួកគេតែងតែចង់បានការចែករំលែកណា ដែលមានទម្រង់ដើមអាចរក្សាគុណភាពបាន។

៥. គ្មានការផ្សាយពាណិជ្ជកម្មរំខាន

បើមើលទៅលើកម្មវិធីផ្សេងៗ តែងតែមានការដាក់ផ្សាយពាណិជ្ជកម្មពាសពេញ ដែលវាធ្វើឲ្យអ្នកប្រើប្រាស់មានភាពធុញទ្រាន់។ ប៉ុន្តែ បើយើងក្រលេកមកមើលកម្មវិធី Telegram វិញគឺមិនមានភាពរំខានចំពោះអតិថិជ​នឡើយ។ មូលហេតុនេះហើយ ដែលធ្វើឲ្យអ្នកប្រើប្រាស់មានភាពរីករាយ និង ពេញចិត្ត។ ឧទាហរណ៍ នៅពេលអ្នកកំពុងមើលវីដេអូ ឬ និយាយទំនាក់ទំនងជាមួយភ្ញៀវ ស្រាប់តែមានលោតការផ្សាយពាណិជ្ជកម្មមកនោះ វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការងារ ឬ អារម្មណ៍ពួកគេ។

ជារួមមក Telegram ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយបងប្អូនប្រុសជនជាតិរុស្ស៊ី Nikolai និង Pavel Durov ដែលជាស្ថាបនិកបណ្ដាញសង្គមដ៏ល្បីនៅក្នុងប្រទេសរុស្ស៊ី។

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត