មហាសេដ្ឋី Ray Dalio៖ អាជីវកម្មមួយ បើគ្មានសម្ដីរិះគន់ពីមនុស្សជុំវិញខ្លួនទេ នោះអាជីវកម្មអ្នកកំពុងដើរជិតដល់រណ្ដៅហើយ

លោក Ray Dalio ត្រូវបានគេស្គាល់ទូទៅថាជាស្ថាបនិក និងជាអ្នកគ្រប់គ្រង់ក្រុមហ៊ុន Bridgewater Associates។ លោក Ray Dalio កើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៤៩ នៅរដ្ឋញូវយ៉ក សហរដ្ឋអាមេ រិក។ លោកបានបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅសាលា​ Harvard University និង​ Long Island University។ ក្រោយពីបញ្ចប់ការសិក្សាលោកក៏បានចាប់ផ្តើមប្រឡូកខ្លួននៅក្នុងវិស័យអាជីវ កម្ម។ នៅពេលបច្ចុប្បន្ននេះលោកគឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រហែល១៦.៩ពាន់លានដុ ល្លារអាមេរិក យោងតាមទស្សនាដ្តី Forbes។

លោក Ray Dalio ធ្លាប់បាននិយាយប្រាប់សារព័ត៌មាន CNBC ថាការរិះគន់ពីសំណាក់អ្នកដទៃមក លើអាជីវកម្មរបស់អ្នកឬក៏ខ្លួនអ្នកផ្ទាល់វាគឺជារឿងមួយដែលពិបាកក្នុងការទទួលយក ប៉ុន្តែលោកពិត ជាស្រឡាញ់និងចូលចិត្តការរិះគន់នេះណាស់ ហើយលោកសង្ឃឹមថាអ្នកផ្សេងក៏ពេញចិត្តនឹងវាផងដែរ។ លោកបានលើកឡើងទៀតថា “ហេតុអ្វី” ពីព្រោះ ការរិះគន់ពីអ្នកដទៃបានផ្តល់ឱកាសសម្រាប់អ្នក ក្នុងការធ្វើតេស្តគំនិតអាជីវកម្ម និងយកមតិយោបល់ទាំងនោះមកកែប្រែការសម្រេចចិត្តរបស់អ្នកឲ្យ កាន់តែប្រសើរឡើង។

លោក Ray Dalio បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា កាលពីឆ្នាំ១៩៨២ លោកបានធ្វើការ ភ្នាល់គ្នាយ៉ាងងងឹតងងល់មួយទៅលើការទស្សទាយអំពីការជាប់គាំងទីផ្សារភាគហ៊ុននៅពេលនោះ ហើយលោកនៅតែបន្តភ្នាល់ទោះបីជាអ្នកការរិះគន់ពីមនុស្សជាច្រើនយ៉ាងណាក៏ដោយ ជាលទ្ធផល លោកស្ទើរតែបាត់បង់អាជីវកម្មរបស់ខ្លួន។ ដូច្នេះហើយនោះគឺជាមេរៀនមួយយ៉ាងសំខាន់ ដែលបាន បង្រៀនឲ្យលោកចេះស្គាល់មតិយោបល់ពីអ្នកដទៃ ហើយយកការរិះគន់បែបស្ថាបនាទាំងនោះ មក ធ្វើគ្រឹះក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែរឹងមាំ។

ម៉្យាងទៀត ចំពោះការស្តាប់នូវបញ្ចេញមតិយោបល់ពីសំណាក់បុគ្គលិករបស់ខ្លួនក៏ជាកត្តាមួយ ដែល ជំរុញអាជីវកម្មទទួលបានភាពជោគជ័យផងដែរ។ ដូច្នេះហើយ Ray Dalio តែងតែលើកទឹកចិត្តបុគ្គលិក និងមនុស្សជំរុញខ្លួនឲ្យក្លាហានក្នុងការលើកឡើងពីមតិយោបល់របស់ខ្លួន ទាំងរឿងល្អនិងអា ក្រក់។

អត្ថបទដោយ៖ ហ៊ន សុខលាង

- Advertisment -

ព័ត៌មានថ្មីបំផុត