មុនចាប់ផ្តើមរកស៊ី! អ្នកគួរតែរៀនក្បួនជ្រើសរើសបុគ្គលិកឲ្យមានប្រសិទ្ធិភាពរពីសហស្ថានិក NETFLIX

បុគ្គលគ្រប់រូបមានសមត្ថភាពខុសៗគ្នាទៅចំនេះនិងជំនាញរបស់ពួកគេ។​ បន្ថែមទៀតនោះ ពួកគេត្រូវមានភាពច្បាស់លាស់នូវរាល់ភារកិច្ចនិងកិច្ចការដែលពួកគេកំពុងធ្វើ ព្រោះវាជាកត្តាមួយដែលធ្វើឲ្យពួកគេមានលក្ខណៈពិសេសលេចធ្លោជាងអ្នកដទៃ។

យ៉ាងណាមិញ លោក  Reed Hastings ជាសហស្ថាបនិកនៃក្រុមហ៊ុន Netflix បានធ្វើសុនរក្ខថានៅក្នុងកម្មពិធីមួយ នៅរដ្ឋ Madrid ប្រទេស អេស៉្បាញ អំពីបទពិសោធន៍របស់លោកនៅក្នុងការគ្រប់គ្រងក្រុមហ៊ុន Netflix ដែលផ្ដល់ឱកាសខ្ពស់សម្រាប់បុគ្គលដែលមានជំនាញច្បាស់លាស់ខាងផ្នែកសរសេរកូដ។ បន្ថែមទៀតនោះ លោកបានលើកឡើងពីផលវិបាកមួយចំនួនដែលលោកនិងសហការីរបស់លោកបានជួបប្រទះកាលពីចាប់ផ្ដើមដំណើរការក្រុមហ៊ុនដំបូងផងដែរ។ លោកបានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំដំបូងនៃការបង្កើត Netflix ក្រុមហ៊ុននេះមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់សេវាកម្មមួយនេះ។

ក្នុងកំឡុងពេលនោះដែរ​ លោកពិតជាត្រូវការអ្នកជំនាញខាងបច្ចេកវិទ្យា Software Engineer ខ្លាំងមែនទែនក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យារបស់ Netflix។​ ក្នុងពេលនោះ លោកបានផ្ដោតទៅលើការស្វែងរកអ្នកមានជំនាញខ្លាំងនៅក្នុងទីផ្សារ។ ក៏ប៉ុន្ដែ វាពិតជាមានការលំបាកខ្លាំងនៅក្នុងការទាក់ទាញអ្នកជំនាញទាំងនោះ ព្រោះពួកគេត្រូវការប្រាក់ខែខ្ពស់ខ្លាំង ដែលលោកមិនមានលទ្ធភាពក្នុងការផ្ដល់ឲ្យ។ អ្វីដែលសំខាន់នោះ លោកបានសម្រេចចិត្តព្យាយាមធ្វើការងារនោះ ដោយខ្លួនលោកផ្ទាល់ ព្រោះលោកមានចំនេះដឹងខាងផ្នែក​សរសេរកូដ “Rock-star Principles”  ស្រាប់។

បន្ទាប់មក​ លោកបានបង្ហាត់បង្រៀនអ្នកសរសេរកូដ ៩នាក់អំពី “Rock-star Principles” រួចដាក់ភារកិច្ចឲ្យពួកគេដោះស្រាយបញ្ហាទាក់ទងជាមួយនឹងការសរសេរកូដ និងការកែប្រែស្ថានការណ៍ ឬកំហុសផ្សេងៗក្នុងពេលប្រតិបត្តិការក្នុងរយៈពេល ១២០នាទី។ តាមការសិក្សាសាកល្បងនេះ បានបង្ហាញថា មាន Programmer ជំនាញជាច្រើនដែលមិនមានលទ្ធភាពធ្វើវាបាន។ នៅពេលនោះហើយ ដែលលោកបានដឹងថាការស្វែងរកអ្នកជំនាញ ដ៏ពូកែដោះស្រាយបញ្ហាមួយរូបពិតជាមានការលំបាកខ្លាំងណាស់។ វាជាហេតុ ធ្វើឲ្យលោកសម្រេចចិត្តផ្ដល់នូវប្រាក់ខែដល់ច្រើនដល់បុគ្គល ដែលមានជំនាញខ្ពស់និងច្បាស់លាស់ ដើម្បីឲ្យសមស្របទៅនឹងសមត្ថភាពរបស់ពួកគេ។ ក្នុងនោះដែរ លោក Reed Hastings បានបញ្ជាក់ទៀតថាការងារទាំងអស់នៅ Netflix ត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពនិងបច្ចេកធ្វើការរបស់បុគ្គលិកម្នាក់ៗ ដែលជាហេតុធ្វើឲ្យលោកមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការជ្រើសរើសបុគ្គលិកម្នាក់ៗ។

មួយវិញទៀត លោកក៏បានបន្ថែមទៀតថា យើងគួរចំណាយប្រាក់ទៅលើបុគ្គលដែលមានសមត្ថភាពមួយរូប ដើម្បីឲ្យគេធ្វើការងារដ៏ច្រើន ជាជាងការប្រើមនុស្សច្រើនឲ្យដែលគ្មានជំនាញមកធ្វើកិច្ចការនោះព្រោះវាធ្វើឲ្យបាត់បង់នូវគុណភាព ក៏ប៉ុន្ដែយើងក៏ត្រូវផ្ដល់នូវគុណប្រយោជន៍ដ៏ច្រើនទៅលើរូបគេផងដែរ។ កត្តា ទាំងនេះហើយដែលធ្វើឲ្យក្រុមហ៊ុន Netflix មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

សរុបមក តាមសម្ដីរបស់លោក Reed Hastings ក្រុមហ៊ុននីមួយៗគួរឲ្យមានការឲ្យតម្លៃខ្ពស់ទៅបុគ្គលដែលមានសមត្ថភាពច្បាស់លាស់ក្នុងជំនាញរបស់ឲ្យសមនឹងអ្វី ដែលពួកគេបានធ្វើការឲ្យដើម្បីឲ្យពួកគេមានកម្លាំងចិត្តក្នុងការអភិវឌ្ឍន៍និងពង្រឹងចំនេះដឺងរបស់ពួកគេ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ រស្មី

- Advertisment -

ព័ត៌មានថ្មីបំផុត