មុនបើកអាជីវកម្ម! អ្នកត្រូវតែចេះយុទ្ធសាស្រ្តលក់ទាំង ៥ចំនុចនេះជាមុនសិន

អាជីវកម្មតែងតែមានការប្រកួតប្រជែងជានិច្ច ហើយតែងតែបញ្ចប់ដោយមានអ្នកមួយ និងអ្នកចាញ់ច្រើន។ ហេតុផលតែមួយគត់គឺអ្នកត្រូវភាពវៃឆ្លាតក្នុងការអូសទាញអតិថិជនឲ្យបានច្រើនជាដៃគូប្រកួតប្រជែងរបស់អ្នក។ វាស្តាប់ទៅហាក់ដូចជាមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែវាក៏មានវិធីសាស្រ្តក្នុងការអនុវត្តផងដែរ។ ខាងក្រោម គឺជាចំណុច៣សំខាន់ដែលអ្នកកគួររៀន និងអនុវត្តតាមក្នុងអាជីវកម្មរបស់អ្នក៖

ជំហានទី ១៖ ផ្តោតលើការដោះស្រាយបញ្ហាមួយ

រាល់ជំនួញដែលជោគជ័យគឺសុទ្ធសឹងតែចាប់ផ្តើមពីការដោះស្រាយបញ្ហាណាមួយដែរ។ នៅក្នុងនោះ​ ចំណុចសំខាន់គឺត្រូវរកបញ្ហានោះឲ្យឃើញសិន រួចអ្នកអាចផ្តោតលើវាក្នុងការកែលម្អ និងអភិវឌ្ឍបន្ថែម។ អ្នកត្រូវចង់ចាំថាអ្នកនឹងមិនដឹងថាវិធីណាមួយអាចទៅរួចឬក៏អត់នោះទេប្រសិនបើអ្នកមិនទាន់សាកល្បង ដូច្នេះអ្នកគួរតែសាកប្រើវិធីសាស្រ្តទាំងឡាយដែលអ្នកមាន ប្រសិនបើវាមិនដំណើរការនោះទេ ត្រូវតែព្យាយាមសាកល្បងទៅនឹងអ្វីថ្មីផ្សេងទៀត។

ជំហានទី ២៖ ការកំណត់តម្លៃផលិតផលដែលសមស្របជាមួយនឹងគោលដៅអ្នកប្រើប្រាស់

អាជីវកម្មមួយចំនួនបានកំណត់យកតម្លៃទីផ្សារដោយខ្លួនឯងមួយដែលនេះជាមូលហេតុធ្វើឲ្យអាជីវកម្មខ្លះទទួលបរាជ័យ។ ការធ្វើបែបនេះនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពដាច់ដោយឡែកនៃតម្លៃទីផ្សារពីអាជីវកម្មដទៃ ហើយវានឹងធ្វើឲ្យអាជីវកម្មរបស់ធ្លាក់ចុះផងដែរ។ ប្រសិនបើអ្នកចង់មានតម្លៃទីផ្សារមួយដែលខុសពីគេ អ្នកត្រូវតែមានផលិតផលឬសេវាកម្មដែលខុសប្លែកពីអាជីវកម្មដទៃនិងទាក់ទាញតម្រូវការរបស់អតិថិជន។

ជំហានទី ៣៖ រក្សាទំនាក់ទំនងល្អជាមួយអតិថិជនគោលដៅរបស់អ្នក

សហគ្រិននិងម្ចាស់អាជីវកម្មខ្នាតតូចភាគច្រើនចូលចិត្តផ្តោតខ្លាំងលើការបង្កើតម៉ាកផលិតផលផ្ទាល់ខ្លួនរបស់ពួកគេហើយព្យាយាមពង្រីកឈ្មោះក្នុងទីផ្សារក្នុងការប្រកួតប្រជែងគ្នា ប៉ុន្តែអ្វីដែលសំខាន់ពិតប្រាកដនោះគឺការប្រកួតប្រជែងមួយដែលទទួលបានផលចំណេញទើបជាអ្នកឈ្នះ។ ដូច្នេះជំនួសឱ្យការធ្វើរឿងដូចគ្នាដែលមនុស្សគ្រប់គ្នាកំពុងធ្វើនោះចូរងាកមកបង្កើតវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីទាក់ទាញអតិថិជនគោលដៅរបស់អ្នកវិញទើបជាការប្រសើរ។

អត្ថបទដោយ៖ ពេជ្រតា