មូលហេតុនៅពីក្រោយភាពជោគជ័យរបស់ TikTok រហូតធ្វើឲ្យក្រុមហ៊ុនធំៗរបស់អាមេរិចចង់ទិញរយក

កម្មវិធីTik Tok មានប្រភពមកពីប្រទេសចិន បង្កើតឡើងដោយលោក Zhang Yiming វ័យ៣៦ឆ្នាំ។ Tik Tok ត្រូវបានប្រើដើម្បីបង្កើតវីឌីអូខ្លីៗដូចជាតន្ត្រីខ្លី របាំ កំប្លែង និងទេពកោសល្យផ្សេងៗ។ សព្វថ្ងៃកម្មវិធីមានភាពល្បីល្បាយជុំវិញពិភពលោកដែលធ្វើឲ្យក្រុមហ៊ុនរកប្រាក់ចំណូលបានយ៉ាងច្រើន។ បច្ចុប្បន្នលោក Zhang Yiming មានទ្រព្យសម្បត្តិប្រមាណ១៦.២ពាន់លានដុល្លារ ចំណែកឯក្រុមហ៊ុនវិញបានកើនតម្លៃរហូតដល់៧៥ពាន់លានដុល្លារអាមេរិក។ តោះមកដឹងពីមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន TikTok ទទួលបានជោគជ័យដូចសព្វថ្ងៃ។

. ភាពពិសេសរបស់ TikTok

កម្មវិធីនេះអាចហៅបានថា “វេទិកាច្នៃប្រឌិត” វាត្រូវបានរចនាឡើងដោយមានលក្ខណៈសំខាន់ចំពោះអ្នកប្រើប្រាស់គឺការលេងនិងការសម្តែង។ អ្នកប្រើកម្មវិធីនេះអាចបង្កើតភាពច្នៃប្រឌិត និងទេពកោសល្យសម្តែងរបស់ខ្លួនយ៉ាងងាយស្រួលក្នុងវីដេអូរយៈពេល ១៥ ទៅ៦០វិនាទី។ វីឌីអូដែលល្បីនឹងមានអ្នកធ្វើតាមតៗគ្នាដែលកាកន់តែធ្វើឲ្យមានអ្នកមើលកាន់តែច្រើនឡើងៗ។

. មានភាពងាយស្រួលក្នុងការប្រើ

កម្មវិធីនេះធ្វើឲ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាងកម្មវិធីដទៃ។ អ្នកដែលមានស្មាតហ្វូនសុទ្ធតែអាចប្រើប្រាស់កម្មវិធីនេះបាន វាមានភាពងាយស្រួលក្នុងការបង្កើតវីឌីអូខ្លីៗដោយប្រើរយៈពេលតិចជាមួយនឹងគុណភាពល្អដែលទាក់ទាញអ្នកទស្សនាឲ្យមើលកាន់តែច្រើនឡើង។​ បន្ថែមពីនោះ អ្នកបង្កើតវីឌីអូ TikTok ដែលមានអ្នកទស្សនាច្រើននោះអាចរកចំណូលបានទៀតផងដែលវាជាកត្តាមួយជំរុញឲ្យមានអ្នកប្រើប្រាស់កម្មវិធីនេះកាន់តែច្រើន។

. ឥទ្ធិពលនៃភាពទាក់ទាញព្រោះតែអ្នកមានបុគ្គលល្បីៗប្រើប្រាស់

កម្មវិធី TikTok ជាប្រព័ន្ធសង្គមមួយដែលមានភាពពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ​ ហើយក្នុងនោះក៏មានតារាល្បីៗជាច្រើនប្រើប្រាស់ផងដែរ។ ចំណុចជោគជ័យមួយរបស់ TikTok គឺឥទ្ធិពលរបស់តារាល្បីៗទាំងនោះបានអូសទាញអ្នកគាំទ្ររបស់ពួកគេជាច្រើនឲ្យប្រើប្រាស់កម្មវិធីនេះហើយ។​  ការចែកចាយវីឌីអូពីបុគ្គលមួយទៅបុគ្គលមួយទៀតគឺបានបង្កើនអ្នកទស្សនាបានរហូតដល់ខ្ទង់លាននាក់ក្នុងរយៈពេលដ៏ខ្លី។

អត្ថបទដោយ៖ ពេជ្រតា