ទំព័រដើម ព័ត៌មាន រយៈពេល ២ ខែចុ...

រយៈពេល ២ ខែចុងក្រោយនេះ គម្រោងវិនិយោគថ្មីៗចំនួន ១៩ សរុបទុនវិនិយោគជាង ១៣៩ លានដុល្លារត្រូវបានអនុម័ត

គិតត្រឹមរយៈពេល ២ ខែ ចុងក្រោយ ឆ្នាំ ២០២០ នេះ ពោលខែ សីហា និងកញ្ញា នេះ គម្រោងវិនិយោគថ្មីៗ ចំនួទៀន ១៩ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការនៅកម្ពុជា ដែលមានទុនវិនិយោគសរុបចំនួនជិត១៥លានដុល្លារអាមេរិក ១៣៩.៥ លានដុល្លារ។ នេះបើតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

CDC បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោមដែលរួមមានដូចជា៖

១៖ ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (អាលុយមីញ៉ូម និងដែក) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង និងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង មានទុនវិនិយោគប្រមាណ៣៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១២នាក់។

២៖ ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨នាក់។

៣៖ ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់យួរដៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៩នាក់។

៤៖ ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD គម្រោងបង្កើតរោងចក្រផលិតការ៉េម ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៦កន្លែង។

៥៖ ក្រុមហ៊ុន RONG XING PAPER INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៧កន្លែង។

៦៖ ក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៣០ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣១កន្លែង។

៧៖ ក្រុមហ៊ុន RAY POWER SUPPLY CO., LTD គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០កន្លែង។

៨៖ ក្រុមហ៊ុន CAM-ICARE CO., LTD. គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងប្រអប់វ៉ែនតា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

៩៖ ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ១០.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦៣កន្លែង។

១០៖ ក្រុមហ៊ុន JIN XINSHENG (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព ទ្រនាប់កអាវ ស្កុត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម វៀលស៊ុន អគារ A ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៨នាក់។

១១៖ ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០២៨នាក់។

១២៖ ក្រុមហ៊ុន LOGWOOD APPAREL CO., LTD. តាមគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ពេទ្យ និងម៉ាស់គ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៤កន្លែង។

១៣៖ GLOBAL ASIA APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវអន្លង់គង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៨កន្លែង។

១៤៖ SINODEX GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២០កន្លែង។

១៥៖ GOOD PLUS (CAMBODIA) MANUFACTURE CO.,LTD គម្រោងកាត់ដេរសម្លៀកបំពាក់ និងផលិតម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិត នៅផ្លូវជាតិលេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។

១៦៖ Biao Xin Sheng Packaging and Printing Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតតែមកង់ បោះពុម្ពក្រដាស់ និងសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

១៧៖ Leadone International Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតផលិតផលផ្លាស្ទិក គ្រាប់ជ័រ និងស្បែកសិប្បនិម្មិតគ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

១៨៖ New Phoenix Development Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រឿងបង្គុំអំពូល និងខ្សែភ្លើង, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣០កន្លែង។

១៩៖ Simple Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន២.១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។

យ៉ាងណាមិញ ក្នុងគម្រោងទាំង ១៩ នេះផងដែរ ក៏មានគម្រោងបង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព៣០មេហ្គាវ៉ាត់ ដែលការវិនិយោគលើថាមពលនេះមិនប៉ះពាល់ដល់បរិស្ថាន និងវាជាប្រភពធម្មជាតិប្រកបដោយចីរភាព។ ហើយមានទុនវិនិយោគរហូតដល់ ៣៩.៨លានដុល្លារអាមេរិក។

មិនតែប៉ុណ្ណោះ ក្រោយគម្រោងនេះដាក់ឲ្យប្រើប្រាស់ជាស្ថាពរ វានឹងជួយបំពេញតម្រូវការប្រើប្រាស់អគ្គីសនីដល់អ្នកដែលរស់នៅតំបន់នោះ និងជួយកាត់បន្ថយការទិញអគ្គិសនីពីប្រទេសថៃ៕

ដោយ៖ ស្រីពេជ្រ

- Advertisment -

ព័ត៌មានថ្មីបំផុត