រឿងរ៉ាវនៅពីក្រោយការបង្កើតក្រុមហ៊ុន Canon ដែលជាក្រុមហ៊ុនលំដាប់អាចឈរជើងបានជាង៨០ឆ្នាំមកហើយ

ក្រុមហ៊ុន Canon ជា​ក្រុមហ៊ុនដ៏​ល្បី​ឈ្មោះ​មួយ​ខាង​ផលិត​សម្ភារៈ​ប្រើប្រាស់​របស់​ប្រទេស​ជប៉ុន។ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Canon រួមមាន កាមេរ៉ា កាមេរ៉ាថតវីដេអូ ម៉ាស៊ីនថតចម្លង និង ម៉ាស៊ីនព្រីនជាដើម ដែលបានដាក់ចរាចរលក់លើទីផ្សារនឹងទូទាំងពិភពលោក ។ យ៉ាងណានោះ ​ក្រុមហ៊ុនមួយនេះខុសពីគេបន្តិច ព្រោះ​ថាមានស្ថាបនិក ៤ រូបឯណោះ។ ស្ថាបនិកជនជាតិជប៉ុនទាំង៤រូបនេះ បានសហការគ្នាកសាងក្រុម​ហ៊ុន​នេះ​ចាប់ពីតូចមិនទាន់មានរោងចក្រអាចផលិតដោយខ្លួនឯង រហូតក្លាយជាក្រុមហ៊ុន​តម្លៃពាន់លាន​ដុល្លារ​អាមេរិក។ ខាងក្រោមនេះ ជាប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Canon​ ៖

ក្រុមហ៊ុន Canon ​មានរូបរាងឡើងនៅក្នុងទីក្រុង Tokyo ដោយស្ថាបនិក Takeshi Mitarai លោកកើតនៅឆ្នាំ១៩០១​ ហើយលោកបានទទួលមរណភាពនៅឆ្នាំ១៩៨៤។ លោកជាគ្រូពេទ្យជំនាញផ្នែកភ្នែកម្នាក់ជាមួយគ្នានេះដែលលោកក៏​ធ្លាប់​សិក្សាស្រាវជ្រាវពីឧស្សាហកម្មអេឡិចត្រូនិកបានយ៉ាងច្បាស់លាស់ផងដែរ ។ ដំបូងឡើយលោកបានសហការជាមួយមិត្តភក្តិរបស់លោកដើម្បីនឹងទទួលបាននូវគំនិតនៃការបង្កើតកាមេរ៉ា។ បន្ទាប់មកពួកគេក៏បានបង្កើតមន្ទីរពិសោធន៍អុបទិចមួយនៅទីក្រុងរ៉ូប៉ូពុងមីនីតូគូ (Roppongi Minato-ku) របស់ប្រទេសជប៉ុន។

នៅឆ្នាំ១៩៣៣ កាមេរ៉ាដំបូងឈ្មោះ Kwanon ដែលបានយកគំរូរចនាបទតាមក្រុមហ៊ុនផលិតលែន Leica ដែលមានលែនអាចបញ្ជេញបាន៣៥មីលីមែត្រ focal-plane-shutter ដែលផលិតដំបូងនៅក្នុងប្រទេសជប៉ុន នឹងទុកជាគំរូសម្រាប់ការផលិតក្រោយទៀត ។

សម្រាប់ការបង្កើតឡើងនៅក្រុមហ៊ុនដំបូង នឹងការផលិតកាមេរ៉ាដំបូង Canon មិនមានកន្លែងផលិតកញ្ជក់លែនផ្ទាល់ខ្លួននោះទេ គឺដោយសារតែការចំណាយ និងធនធាននៅមានកម្រិតច្រើន​ ដូច្នេះហើយទើបពួកគេសម្រេចចិត្តសហការក្នុងការទិញលែនដែលមានឈ្មោះថា Nikkor លែន នឹង Nippon Kogaku ​ដើម្បីរួមបញ្ជូលគ្នាបង្កើតបានទៅជាលែនមួយ ដែលជារបស់ក្រុមហ៊ុនកាមេរ៉ាល្បីល្បាញលើលោកគឺ Nikon Corporation នៅអំឡុងឆ្នាំ ១៩៣៧ ហើយនេះជាកាមេរ៉ាដំបូងបង្អស់ដែលផលិតដោយ Canon

នៅក្នុងឆ្នាំ ១៩៤០ ក្រុមហ៊ុន Canon បានផលិតបែប X-ray កាមេរ៉ា ដែលមានលែនអាចថតពង្រីក នឹងពង្រួមបានសម្រាប់មើលលើអេក្រង់ត្រូវបានធ្វើឡើងនៅក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ជាមួយនឹងការផលិតលែនបែប Reflex Zoom 8 ផងដែរ តែលែនវាមានសភាពតូចនោះទេ មិនដូចសម័យនេះលែនមានធំៗ ហើយអាចចាប់រូបភាពបានឆ្ងាយៗទៀតនោះ ។

ហើយបន្ទាប់ពីនោះមក ក្រុមហ៊ុន Canon ក៏បានបង្កើតជាខ្សែវីដេអូដំបូងបង្ហាញដល់ពិភពលោក ជាមួយការថតចេញពីកាមេរ៉ា និងលែនដែលខ្លួនផលិតបានបែប zoom លែន  Canon flex កាមេរ៉ា ។

ក្នុងឆ្នាំ១៩៦១ ក្រុមហ៊ុន Canon ក៏បានផលិតនៅលែនថ្មី និងកាមេរ៉ាជាច្រើនទៀតរួមមាន Canon 7 ជាមួយលែន ៥០ មីលីមែត្រ Canon Pellix នឹង  single lens reflex កាមេរ៉ា ព្រមទាំងកញ្ចក់កាមេរ៉ាថ្មីៗដែលអាចឲ្យអតិថិជនកែច្នៃរូបភាពតាមកញ្ចក់របស់កាមេរ៉ានោះបាន ។

ជារួមមក កាមេរ៉ា Canon​ គឺជាឧបករណ៍មួយដែលទាក់ទាញអ្នកប្រើប្រាស់នៅទូទាំងពិភពលោកព្រោះតែវាមានគុណភាពល្អ រូបរាងស្អាតទាក់ភ្នែក និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ៕

អត្ថបទដោយ៖ មាលា