លោក ឃីម សុខហេង៖ រូបមន្ត ៣ យ៉ាង ដែលអាចធ្វើឲ្យខ្លួនអ្នក ខិតកាន់តែជិតក្តីស្រមៃរបស់ខ្លួនឯងយ៉ាងពិតប្រាកដ

ពាក្យថា ជោគជ័យវាមិនងាយស្រួលដូចអ្វីដែលអ្នកគិតនោះឡើង ហើយវាមិនងាយស្រួលដូចពាក្យសម្តី របស់មនុស្សទូទៅនិយាយនោះដែរ។ នៅពេលដែលអ្នកចូលទៅធ្វើអ្នកនឹងក្លាយជាម្ចាស់របស់ខ្លួនឯង ដូច្នេះអ្នកត្រូវប្រឈមមុខក្នុងការដោះស្រាយបញ្ហាជាច្រើន ហើយក៏តម្រូវឲ្យមានទំនួលខុសត្រូវខ្ពស់ផងដែរ។ ដោយសារតែភាពលំបាកបែបនេះហើយ ទើបធ្វើឲ្យមនុស្សមួយចំនួនមានភាពស្ទាក់ស្ទើរ ដោយមានការភ័យខ្លាចបែបនេះ បែបនោះ រហូតដល់មិនហ៊ានចេញធ្វើសកម្មភាព។​ ខាងក្រោមនេះជា ចំណុចដែលអ្នកគួរតែផ្លាស់ប្តូរចេញ ដើម្បីកុំឲ្យប៉ះពាល់ដល់គោលដៅរបស់អ្នក៖

១. ហ៊ានផ្លាស់ប្តូរខ្លួនឯង៖

អ្នកត្រូវតែហ៊ានផ្លាស់ប្តូរ នៅទម្លាប់អាក្រក់របស់ខ្លួនចេញ

  • ឥរិយាបទ៖ ការមិនគោរពពេលវេលា ខ្ជឹលច្រអូសនឹងការសិក្សា និង ទម្លាប់ពន្យាពេលវេលា។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យអ្នកធ្លាក់ក្នុងភាពងងឹត និង មិនមានចិត្តចង់បន្តដំណើរទៅមុខទៀតឡើយ។
  • គំនិតអវិជ្ជមាន៖ ការមានជំនឿលើរឿងខុស ដែលតែងតែគិតថាមនុស្សទទួលបានភាពជោគជ័យ គឺត្រូវតែមានខ្សែ មានប្រាក់ មានបក្សពួក ទើបធ្វើឲ្យពួកគេបានសម្រេចកិច្ចការនោះបាន។

ជារួមមក ក្នុងចំណុចនេះចង់បង្ហាញអ្នកថា មុននឹងគិតចង់សម្រេចជោគជ័យក្នុងការងារ គឺអ្នកត្រូវតែរៀនផ្លាស់ប្តូរខ្លួនឯងជាមុនសិន។

២. រៀនទទួលយកចំណេះដឹងខាងក្រៅ៖

ការដែលយើងរៀននៅជំនាញមួយច្បាស់លាស់ វាជាកត្តាដ៏ល្អសម្រាប់កិច្ចការងាររបស់អ្នក។ ប៉ុន្តែ អ្នកត្រូវដឹងថា គ្រប់ប្រព័ន្ធការងារទាំងអស់មិនអាចដំណើរការទៅបានដោយសារតែជំនាញមួយមុខនោះទេ។ យ៉ាងណាមិញ ការទទួលនៅបទពិសោធន៍ និង ជំនាញផ្សេងៗទៀត វាគឺជារឿងដ៏សំខាន់ ព្រោះថា បើសិនជាអ្នករៀនទទួលនៅព័ត៌មានផ្សេងៗ និង ចេះសិក្សាស្វែងយល់បន្ថែមពីជំនាញក្រៅនោះវានឹងផ្តល់នូវភាពងាយស្រួលដល់អ្នក។ ឧទាហរណ៍​  បើអ្នករៀនផ្នែកគ្រប់គ្រង ប៉ុន្តែអ្នកមិនចេះទំនាក់ទំនង តើការងាររបស់អ្នកអាចដំណើរទៅមុខបានទេ? ដូច្នេះហើយ អ្នកត្រូវចាំថា ចំណេះដឹងទូរទៅពិតជាសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យអ្នកអាចឈរជើងលើវិស័យមួយយ៉ាងច្បាស់។

៣. ការប្រមូលផ្តុំកម្លាំង៖

យើងគ្រប់គ្នាច្បាស់ជាបានដឹងហើយថា ការងារមួយជោគជ័យទៅបាន គឺអាស្រ័យលើការរួបរួមសាមគ្គីគ្នា ហើយបើសិនជា ការងារមួយដែលពោរពេញទៅដោយគំនិតផ្ទុយគ្នា នោះការងារនឹងមិនដំណើរការទៅតាមផែនការឡើយ។ ឧទាហរណ៍ អង្គធាតុទឹក​មួយអាចកើតចេញជារូបរាងបាន លុះត្រាតែមាន សមាសធាតុអ៊ីដ្រូសែន(H) បូកនិង អុកស៊ីសែន(O2) ទើបអាចក្លាយជាអង្គធាតុទឹក(H2O) បាន។ ដូច្នេះ ការងារក៏ដូចគ្នា បើមានតែមេដឹកនាំហើយគ្មានបុគ្គលិកជួយគាំទ្រក៏វា មិនអាចជោគជ័យបានដែរ។

ជារួមមក លោក ឃីម សុខហេង គឺជាស្ថាបនិកនៃវិទ្យាស្ថាន LSI និង ជាអ្នកបណ្តុះបណ្តាលផ្នែកធនធានមនុស្សម្នាក់ក្នុងសង្គមផងដែរ។ លោកក៏បានចែករំលែកដំបូន្មានដើម្បីដើរទៅកាន់ភាពជោគជ័យ គឺអ្នកត្រូវមានភាពក្លាហាន ស្មោះត្រង់ ហ៊ានផ្លាស់ប្តូរ ជំនះភាពភ័យខ្លាចទាំងអស់ដែលអ្នកមាន ជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង និងស្វែងយល់ពីចំណុចខ្លាំងរបស់ខ្លួន ដើម្បីដើរទៅដល់គោលដៅដែលអ្នកចង់ទទួលបាន ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ មាលា

- Advertisment -

ព័ត៌មានថ្មីបំផុត