លោក លី ហាវ៖ កំហុសរបស់មេដឹកនាំ២ចំណុច នៅក្នុងការដឹកនាំអនុវត្ដការងារដែលអ្នកគួរកែឲ្យបានទាន់ពេល

លោក លី ហាវ​ គឺជាស្ថាបនិក​សាលាអាយឌាលីអន្ដរជាតិ និង​ជាអ្នកជំនាញខាងបណ្ដុះបណ្ដាលធនធានមនុស្សមួយរូបផងដែរ។ លោកធ្លាប់បានចែករំលែកនូវមូលហេតុពីរសំខាន់ៗដែលនាំឲ្យមេដឹកនាំមានពិបាកនៅក្នុងការសម្រេចបាននូវគោលដៅការងារ៖

១. អ្នកមិនចេះដឹកនាំ៖ ក្នុងនាមជាមេដឹកនាំម្នាក់គឺត្រូវហ្វឹកហាត់ និងអភិវឌ្ឍខ្លួនឯងជាប្រចាំ បើទោះបីជាអ្នកពូកែយ៉ាងណាក៏ដោយ។ បន្ថែមពីនោះលោកក៏បានលើកឡើងដូចគ្នាដែរ ពោលគឺមេដឹកនាំត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់អ្នកឲ្យខ្លាំងជាមុន។ ដូច្នេះហើយ បើមេដឹកនាំខ្សោយនោះក៏មិនអាចធ្វើឲ្យក្រុមហ៊ុនមួយរីកចម្រើនឬអាចយកឈ្នះដៃគូបានដែរ។ ម្យ៉ាងវិញទៀត អ្នកក៏មិនអាចបន្ទោសបុគ្គលិកនៅពេលដែលការងារគ្មានលទ្ធផលនោះទេ។

២. អ្នកមិនចេះរើសមនុស្ស ៖ សម្រាប់ចំណុចនេះវិញគឺរឹតតែមានផលប៉ះពាល់ថែមទៀត ព្រោះតែការជ្រើសរើសបុគ្គលិកដោយផ្តោតលើសញ្ញាបត្រ ឬមួយបងប្អូនរបស់ខ្លួន។ កត្តាមួយនេះជាហានិភ័យដ៏ធំបំផុតក្នុងការគ្រប់គ្រងការងារ ពោលគឺពួកគេនឹងអាងខ្លួនថាជាបងប្អូន សាច់ញាត្តិ ហើយប្រើសិទ្ធិអំណាចរបស់ខ្លួនទៅប្រើលើអ្នកដទៃ។ មូលហេតុនេះហើយ ដែលធ្វើឲ្យបុគ្គលិកក្នុងក្រុមហ៊ុនខ្លាចនិងមិនហ៊ានធ្វើអ្វីឡើយ។ ត្រង់នេះហើយដែលលោកចង់បង្ហាញថា អ្នកត្រូវសំលៀងភ្នែកឲ្យមុតស្រួចនៅពេលជ្រើសរើសបុគ្គលិក ដើម្បីកុំឲ្យមានបញ្ហានៅពេលអនុវត្តការងារជាក់ស្តែង។

ជារួមមក ការលើកឡើងពីរចំណុចខាងលើនេះគឺជារឿងមួយដែលទុកពញាក់ស្មារតីដល់អ្នកដឹកនាំគ្រប់រូប ដើម្បីកុំឲ្យមានភាពធ្វេសប្រហែសប៉ុណ្ណោះ។ មួយវិញទៀត បើអ្នកអាចពង្រឹងចំណុចទាំងនេះបាននោះវាក៏កាន់តែជួយឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើននិងឈានទៅមុខប្រកបដោយចីរភាពថែមទៀត៕

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត