លោក Elon Musk បានបង្ហើបថាដោយសារតែសៀវភៅទាំង៨នេះហើយ បានជួយឲ្យលោកទទួលបាន ភាពជោគជ័យរហូតដល់សព្វថ្ងៃនេះ

Elon Musk ត្រូវបានគេស្គាល់ជាទូទៅថាជាសហស្ថាបិនក្រុមហ៊ុន Tesla និង Paypal ហើយជាស្ថា និកក្រុមហ៊ុន SpaceX, The Boring និង Neuralink។ បើតាមរបាយការណ៍ទស្សដ្តី Forbes លោក Elon Musk គឺជាមហាសេដ្ឋីដែលមានជាងគេនៅពិភពលោកដោយទ្រព្យសម្បត្តិដល់ទៅ ១៧៣.៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១។ ម៉្យាងវិញទៀត លោក Elon Musk គឺជា ប្រភេទបុគ្គលដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ដោយរាល់របកគំហើញថ្មីៗនៅក្នុងក្រុមហ៊ុនរបស់លោកគឺសុទ្ធតែកើតចេញពីការគិត និងស្រមើស្រមៃរបស់លោកទាំងអស់។

តាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់ លោក Elon Musk បាននិយាយថាដោយសារតែសៀវភៅ ទាំង៨ក្បាលខាងក្រោមនេះ៖

១. Structure or why thing don’t fall down

សៀវភៅនេះនិពន្ធដោយលោក J.E. Gordon ដែលរបៀបរាប់អំពីទីអាវកាស វិទ្យាសាស្ត្ រនិងតារាវិទូ ជាដើម។

២. Benjamin Franklin: An American Life​

លោក Elon Musk បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា​ លោក Benjamin Franklin គឺជាវិរបុរសរបស់លោក ហើយគឺជាបុគ្គលសហគ្រិន​ អ្នកនិពន្ធ អ្នកវិទ្យាសាស្ត្រ និងអ្នកការទូត ដែលចាប់ផ្តើមពីចំណុចសូន្យ។ លោក Elon Musk ចូលចិត្តសៀវភៅនេះដោយសារតែបានរៀបរាប់អំពីលោក Benjamin Franklin។

៣. Einstein: His Life and Universe

សៀវភៅនេះនិពន្ធឡើងដោយលោក Walter Isaacson ដែលនិយាយអំពីជីវប្រវត្តិរបស់រូបវិទូលោក Einstein

៤. Superintelligence: Paths, Dangers, Strategies

សៀវភៅនេះបានរៀបរាប់អំពីបញ្ញាសប្បនិម្មិត និងបញ្ហាប្រឈមសម្រាប់មនុស្សនាពេលអនាគត ដែលនិពន្ធដោយលោក Nick Bostrom។

៥. Merchants of Doubt

លោក Elon Musk ធ្លាប់បានមានប្រសាសន៍ថា​ សៀវភៅដែលនិពន្ធដោយលោក Erik M. Conway និងលោក Naomi Oreskes នេះ គឺបានជួយពង្រឹងដល់ការគិតរបស់លោកទាក់ទងនឹងបញ្ហាសង្គម។

៦. Lord of the Flies

វាគឺជាសៀវភៅបែបប្រលោមលោកដែលនិពន្ធដោយលោក William Golding ហើយលោក Elon Musk បាននិយាយថាអ្នកនិពន្ធរបស់សៀវភៅនេះគឺវីរបុរសជួយសង្គ្រោះពិភពលោក។

៧. Zero to One: Notes on Startups, or How to Build the Future

សៀវភៅនេះបាននិយាយអំពីគំនិតដ៏អស្ចារ្យរបស់ស្ថាបនិកអាជីវកម្មជាច្រើន ហើយវាក៏បានផ្តល់គំនិតមួយដល់លោក Elon Musk ក្នុងការកសាងក្រុមហ៊ុន Paypal ផងដែរ។

៨. The “Foundation” trilogy

នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៣ ជាមួយកាសែត The Guardian លោក Musk មានប្រសាសន៍ថាសៀវភៅរបស់ Asimov បានបង្រៀនលោកអំពី“ វដ្ដនៃការផ្លាស់ប្ដូរអរិយធម៌” ដែលជាមេរៀនដែលលើកទឹកចិត្តសហគ្រិនឲ្យបន្តមហិច្ឆតារបស់ពួកគេ។

ប្រភព៖ CNBC

អត្ថបដោយ៖ ហ៊ន សុខលាង

លោក Bill Gates និងលោក Jack Dorsey ណែនាំសៀវភៅមួយក្បាល ដែលអាចជួយក្នុងការបន្ថយការថប់អារម្មណ៍និងការសម្រេចចិត្ត

លោក Bill Gates ៖ បើចង់ស្វែងយល់ពីពិភពលោកឲ្យកាន់ច្បាស់ យុវជនគួរតែចំណាយពេលវេលា អានសៀវភៅឲ្យបានច្រើន​ ហើយច្រើនទៀត

- Advertisment -

ព័ត៌មានថ្មីបំផុត