លោក Warren Buffet និងElon Musk បាននិយាយថាប្រសិនបើអ្នកមិនទម្លាប់ធ្វើរឿងទាំង ៦នេះទេអ្នកគ្មានថ្ងៃជោគជ័យឡើយ

ភាពជោគជ័យមិនមែនជារឿងដែលកើតឡើងដោយចៃដន្យងាយស្រួលឡើយ។ វាកើតចេញពីទម្លាប់និងការគិតជាប្រចាំរបស់អ្នកដែលអាចជាកត្តាជម្រុញអ្នកឱ្យសម្រេចបំណងនៅថ្ងៃអនាគត។ មហាសេដ្ឋីកំពូលមានលោក Warren Buffet, Elon Musk, Oprah Winfreyសុទ្ធសឹងតែឱ្យតម្លៃទៅលើការខិតខំប្រឹងប្រែងតស៊ូក្នុងការងារឬរាល់កិច្ចការទាំងឡាយ។

ចំណុចទាំង៦នេះគឺជាអ្វីអ្នកគួរធ្វើជាប្រចាំដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ៖

១.ការអានឯកសារផ្សេងៗក្រៅពីជំនាញរបស់អ្នក

ការអានគឺជាវិធីសាស្រ្តងាយស្រួលមួយក្នុងការទទួលយកចំណេះដឹងក៏ដូចជាបទពិសោធពីអ្នកដទៃ។ជារឿងចាំបាច់ណាស់សម្រាប់អ្នកក្នុងការពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមពីជំនាញដែលអ្នករៀនឬធ្វើការ។

. ប្រឹងឱ្យអស់ពីកម្លាំងកាយចិត្ត

មិនថាកិច្ចការតូចឬធំយ៉ាងណាទេ អ្នកមិនត្រូវមើលស្រាល ធ្វើខ្ជីខ្ជាឱ្យរួចពីដៃនោះទេ។ អ្នកត្រូវព្យាយាមអភិវឌ្ឍខ្លួនឯងឱ្យរីកលូតលាស់ឡើងពីកម្រិតមួយទៅកាន់កម្រិតមួយទៀត។ ឧបមាថា៖ ពីមុនអ្នកធ្លាប់មានទម្លាប់ភ័យខ្លាចក្នុងការនិយាយជាសាធារណៈ ប៉ុន្តែអ្នកមិនត្រូវប្រកាន់សេចក្តីភ័យខ្លាចជាប់ខ្លួនរហូតបានទេ សាកល្បងផ្លាស់ប្តូរខ្លួនឯងដោយចាប់ផ្តើមហ៊ានបញ្ចេញមតិយោបល់ដោយភាពក្លាហានជានិច្ច។

. ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណនឹងជួយឱ្យសុខភាពលោកអ្នករឹងមាំ កាយសម្បទាមាំមួនជៀសផុតពីជំងឺផ្សេងៗបាន។ បន្ថែមពីនេះទៀតវាជួយឱ្យខួរក្បាលរបស់យើងដំណើរការបានល្អមិនថាអ្នករវល់យ៉ាងណាទេអ្នកត្រូវមានពេលវេលាសម្រាប់ខ្លួនឯងតាមរយៈការហាត់ប្រាណដើម្បីជំនួយសុខភាពជាដើម។

.​​​ ត្រូវចេះចែករំលែកត្រឡប់ទៅវិញ

ជារឿងធម្មតាដែលមនុស្សម្នាក់ៗតែងចង់ទទួលបានផលប្រយោជន៍សម្រាប់ខ្លួន។ ប៉ុន្តែអ្នកមិនត្រូវចង់បានហួសប្រមាណពេកទេ។ អ្នកត្រូវចូលរួមក្នុងការងារសង្គមកម្មវិធីសម្បុរសធម៌នានាដើម្បីចែករំលែកចំណេះដឹងឬទ្រព្យសម្បត្តិដល់អ្នកក្រខ្សត់។

. ត្រូវចងចាំពេលវេលាដែលអ្នកធ្លាប់ធ្វើអ្វីមួយបានសម្រេច

ជារឿយៗអ្នកគួររំលឹកអំពីព្រឹត្តការណ៍ល្អៗដែលអ្នកធ្លាប់បានធ្វើដើម្បីជាកម្លាំងចិត្តបន្តទៅមុខទៀត។ ព្យាយាមអធ្យាស្រ័យឱ្យខ្លួនឯងឱ្យបានច្រើនទើបខ្លួនអ្នកបានធូរស្រាលនឹងឆាប់រីកចម្រើនទៅមុខ ពោលគឺផ្លាស់ប្តូរការគិតរបស់អ្នក។

អត្ថបទដោយ៖ នីតា

SHARE