សហស្ថានិក Grab បង្ហើបពីគន្លឹះក្នុងការធ្វើឲ្យក្រុមហ៊ុនរីកចម្រើនសម្រាប់សហគ្រិនវ័យក្មេង

Tan Hooi Ling គឺជាស្រ្តីមួយរូបដែលត្រូវបានគេស្គាល់ជាទូទៅថាជាសហស្ថានិករបស់ក្រុមហ៊ុន Grab។ Tan បានកើតនៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារនៅម៉ាឡេស៊ី ដោយមានឪពុកជាវិស្វករសំណងស៊ីវិល ហើយតែងតែលើកទឹកចិត្ត និងជួយគាំទ្រឲ្យ Tan បន្តការសិក្សានៅ University of Bath នៃប្រទេសអង់គ្លេស​ ផ្នែកវិស្វកម្មមេកានិច។ បន្ទាប់ពីបញ្ចប់ការសិក្សា Tan បានត្រឡប់មកធ្វើ ការនៅក្រុមហ៊ុន Mckinsey ប្រទេសម៉ាឡេស៊ី ដែលក្រោយមក Mckinsey នេះហើយជាអ្នកឧបត្ថម្ភ Tan ឲ្យទៅសិក្សានៅសកលវិទ្យាល័យ Harvard សម្រាប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ដែលជាកន្លែងដែល Tan និង លោក Anthony Tan បានជួបគ្នា ហើយក៏ចាប់ដៃគ្នាបង្កើត Grab ឡើងមក។

នៅក្នុងកំឡុងពេលកិច្ចសម្ភារស៍មួយនៅប្រទេសសិង្ហបុរី Tan Hooi Ling បានលើកឡើងថា “Grab ស្វាគមន៍ជានិច្ចសម្រាប់ដៃគូប្រកួតប្រជែង ដើម្បីជាការរៀនសូត្រពីគ្នា” បន្ទាប់ពីមានសំណួរមួយលើក ឡើងពីការប្រកួតក្រជែងពីសំណាក់ Uber និង​ Di Di Chuxing។

Tan បាននិយាយថាការមានដៃគូប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនខាងក្រៅវាពិតជារឿងល្អមួយ សម្រាប់ក្រុមហ៊ុនអ្នក ពីព្រោះវាបានជម្រុញឲ្យយើងព្យាយាមអភិវឌ្ឍខ្លួនបានយ៉ាងលឿនរហ័សដើម្បី ប្រកួតប្រជែងជាមួយពួកគេ និងរៀនសូត្រពីភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនោះ។ Tan នៅបន្ថែម ទៀតផងដែរថា ការយល់ដឹងយ៉ាងច្បាស់ពីស្ថានភាពទីផ្សារនៅក្នុងស្រុក គឺជាកត្តាយ៉ាងសំខាន់មួយ ដែលធ្វើឲ្យអ្នកអាចយកឈ្នះដៃគូប្រកួតប្រជែងពីខាងក្រៅ ហើយនេះគឺជាអ្វីដែល Grab បានធ្វើ កន្លងមក​។ ឧទាហរណ៍ជាក់ស្ដែងក្រុមហ៊ុនរបស់យើង Grab បានទិញក្រុមហ៊ុន Uber ដែលដំណើរ ការនៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ឲ្យក្លាយជាផ្នែកមួយរបស់យើង ហើយនេះគឺជាភាពជោគជ័យ របស់ Grab ដែលអាចកែប្រែសត្រូវមកជាមិត្ត។

សរុមមកមិនថាអាជីវកម្មរបស់អ្នកទទួលបានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនតូច ឬធំយ៉ាងណា ក៏ណាដោយ ប៉ុន្តែគ្រប់សហគ្រិនទាំងអស់ត្រូវតែចាំទុកថា ការប្រកួតប្រជែងទាំងនោះនឹងជម្រុញឲ្យ អ្នកខិតខំអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍខ្លួន និងចាប់ផ្តើមរៀនសូត្រពីដៃគូរបស់គ្នា។ ដូច្នេះហើយចូលកុំ ខ្លាចដៃគូប្រកួតប្រជែងរបស់អ្នក ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺការត្រៀមខ្លួន។

©រក្សាសិទ្ធិគ្រប់យ៉ាង

ដោយ៖ ហ៊ន សុខលាង

- Advertisment -

ព័ត៌មានថ្មីបំផុត