សហស្ថាបនិក Foodpanda លោក Ralf Wenzel បង្ហើបពីកំហុសដែលម្ចាស់អាជីវកម្មតែងតែគិតខុសនៅពេលចាប់ផ្ដើមដំបូង

លោក Ralf Wenzel គឺជាប្រធាន និងសហស្ថាបនិកក្រុមហ៊ុន Foodpanda ដែលជាក្រុមហ៊ុន ដឹកជញ្ជូនដោយផ្តល់សេវាកម្មបញ្ជាទិញម្ហូបអាហារតាមរយៈវេបសាយ (Website) និងទូរសព្ទដៃ។ លោកផងដែលធ្លាប់ធ្វើការជាប្រធានប្រតិបត្ដិក្រុមនៅ Skrilling Holdings និងធ្លាប់ជាអនុប្រធាន ផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន Jamba។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានប្រលូកនៅក្នុងវិស័យការងារ និងអាជីវកម្ម លោកបានលើកឡើងពីកំហុសមួយដែល អាជីវកម្មតែងតែបង្កើតឡើង នេះបើតាមអ្វីដែលលោកនិយាយកំឡុងពេលកិច្ចសម្ភាសន៍។

បើតាមបទពិសោធន៍ ១៥ឆ្នាំនៃការធ្វើការជាមួយក្រុមហ៊ុនអ៊ីនធើណេត លោកបានគូរបញ្ជាក់ពីរបៀបដែលក្រុមហ៊ុនអីនធើណេតត្រូវផ្តោតការយកចិត្តទុកដាក់ទៅការពង្រីកខ្លួនជាលក្ខណៈសកល នៅពេលចាប់ផ្តើមអាជីវកម្មដំបូង ពីព្រោះអ្នកមិនអាចបង្កើតអាជីវកម្មអីនធើណេតដែលជោគជ័យតែនៅក្នុងប្រទេសមួយនោះទេ ហើយអាជីវកម្មផ្សេងទៀតគឺដូចគ្នា។ សាកស្រមៃមើលនៅពេលក្រុមហ៊ុន បរទេសមកវិនិយោគនៅក្នុងប្រទេសរបស់អ្នក វានឹងប៉ះពាល់ដល់អាជីវកម្មរបស់អ្នកនៅក្នុងរូបភាពបែបណាមួយ នៅពេលដែលក្រុមហ៊ុននេះបម្រើសេវាកម្មដូចអ្នក។ ដូច្នេះហើយវាគឺជាកំហុសមួយ ប្រសិនបើអ្នកចាប់ផ្តើមវិនិយោគអាជីវកម្មរបស់អ្នកនៅក្រៅប្រទេសមានភាពយឺតយ៉ាវ ជឿចុះវាគឺជា ជម្រើសតែមួយគត់របស់អ្នក ដើម្បីឈ្នះ។

លោក Ralf Wenzel ផងដែរក៏បានលើកឡើងពីក្រុមហ៊ុន Foodpanda របស់លោកថា ពួកយើងបានចាប់ផ្តើមអាជីវកម្មរបស់ពួកយើងដំបូងមិនត្រឹមតែនៅអាឡឺម៉ង់ប៉ុណ្តោះទេ ប៉ុន្តែពួកយើងបានពង្រើកខ្លូនដល់ទៅសិង្ហបុរីជាលើកដំបូង និងរហូតដល់ទៅ ៤០ប្រទេសនៅជុំវិញពិភពលោកនៅពេលបច្ចុប្បន្ននេះ។ជារួមមកអ្វីដែលសហគ្រិនគួរតែរៀនសូត្រពីយុទ្ធសាស្រ្តរបស់លោក Ralf Wenzel គឺសហគ្រិនគួរតែ ពង្រីកអាជីវកម្មរបស់ខ្លួនទៅទីផ្សារក្រៅប្រទេសឲ្យបានច្រើនទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

ដោយ៖ ហ៊ន សុខលាង

SHARE