សេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៧,២៥% សម្រាប់ឆ្នាំនេះ និង២​ ទៅ៣ឆ្នំាខាងមុខ

តាម​ការ​ព្យា​ក​​រ​របស់ IMF សេដ្ឋ​កិច្ច​របស់​កម្ពុជា​រំ​ពឹង​ថា​​នឹង​កើន​ ៧,២៥​% ​​នៅ​ឆ្នាំ​នេះ ដែល​​អ​ត្រា​កំ​ណើន​នេះ​នឹង​​រក្សា​បាន​នៅ​ ២-៣ ឆ្នាំ​​បន្ទាប់​ទៀត មុន​នឹង​​​ថម​​ថយ​​មក​ត្រឹម​​រង្វង់​ ៦% ​ក្នុង​រយៈ​ពេល​មធ្យម​​ (ប្រ​ហែល​ ៥​ឆ្នាំ​) ដោយ​សារ​ការ​​ថម​ថយ​កំ​ណើន​ផលិត​ភាព ​និង​ការ​ឈាន​​ដល់​​ភាព​ចាស់​ទុំ​នៃ​វដ្ដ​ឥណ​ទាន​ និង​អច​ល​ន​ទ្រព្យ​។

លោក Jarkko ​Turunen​ ដែល​បាន​ដឹ​ក​នាំ​ក្រុម​ការ​ងារ​របស់​មូល​និ​ធិ I​M​F​ ក្នុង​ការ​វាយ​តម្លៃ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា​នា​ពេល​​នេះបាន​​​លើក​ឡើង​ថា​៖​ «​​កម្ពុជា​បាន​បង្កើត​វឌ្ឍន​ភាព​ខ្លាំង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​និ​រន្តរ​ភាព​ ​ដោយ​សារ​កំ​ណែ​ទម្រង់ ​និង​កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់​រយៈ​ពេល​ច្រើន​ឆ្នាំ​។​ ​កំណើន​ប្រាក់​ចំ​ណូល​បាន​កើន​ខ្ពស់​ជាង​ប្រ​ទេស​ដែល​ស្ថិត​ក្នុង​​ស្ថាន​ភាព​ប្រ​ហាក់​ប្រ​ហែល​គ្នា ភាព​ក្រី​ក្រ​បាន​ធ្លាក់​​ចុះ ​ហើយ​សេដ្ឋ​កិច្ច​ចាប់​ផ្តើម​ធ្វើ​ពិ​ពិធ​កម្ម​ជា​សន្សឹម​ៗ»​។

ក្នុងសេច​ក្តី​ថ្លែង​ការណ៍​​ IMF បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​បាន​កំ​ណើន​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​និរ​ន្តរ​ភាព ​និង​បរិយា​ប័ន្ន ​តម្រូវ​​ឲ្យ​មាន​ការ​ពន្លឿន​ការ​ធ្វើ​កំ​ណែ​ទម្រង់​នា​នា ​ដើ​ម្បី​បង្កើន​ភាព​ប្រ​កួត​ប្រ​ជែង ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​ប​រិ​យា​​កាស​​អា​ជីវ​កម្ម ​និង​ដោះ​ស្រាយ​ភាព​ងាយ​រង​គ្រោះ​អភិ​បាល​កិច្ច​។ ​

សេច​ក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា ​ទាក់​ទង​នឹង​គុណ​ភាព​ឥណ​ទាន ​ការ​កើន​ឡើង​ការ​ផ្តោត​លើ​វិ​ស័​យ​អ​ច​ល​ន​ទ្រព្យ និង​ការ​ផ្តល់​កម្ចី​ដែល​គ្មាន​ការ​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​អ​ច​ល​ន​ទ្រព្យ​ ការ​ពឹង​ផ្អែក​​លើ​ការ​ផ្តល់​មូល​និ​ធិ​ខាង​ក្រៅ និង​ការ​កើន​ឡើង​សារៈ​សំ​ខាន់​របស់ IMF បន្ត​បង្ក​ហា​និ​ភ័យ​ដល់​ស្ថិរ​ភាព​​ហិ​រញ្ញ​វត្ថុ ​និង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច៕

អត្ថបទ៖ ស្មិត, ប្រភព៖ ភ្នំពេញប៉ុស្តិ៏

SHARE