ហានិភ័យ៥ចំណុច សម្រាប់អ្នកបង្កើតអាជីវកម្មតែងតែប្រឈមមុខក្នុងដំណើរការអាជីវកម្ម

ការចាប់ផ្តើមអាជីវកម្មថ្មីថ្មោងប្រៀបដូចជាអ្នកកំពុងជិះទូកនៅកណ្តាលមហាសមុទ្រអ៊ីចឹង ព្រោះអ្នកមិនបានដឹងទេថា រលក ព្យុះភ្ញៀង ឬហានិភ័យណាមួយដែលនឹងកើតឡើងដោយចៃដន្យឡើយ។ ទោះបីជាអ្នកមានផែនការ ឬមួយត្រៀមខ្លួនដើរទៅរកវាក៏ដោយ។ ជាក់ស្តែងអាជីវកម្មក៏ដូចគ្នា បញ្ហា និងឧបសគ្គជាច្រើននឹងមកសាកល្បងអ្នកជាហូរហែរ ដើម្បីវាស់ពីការតស៊ូ និងភាពអត់ធ្មត់របស់អ្នក។ តើសហគ្រិននឹងត្រូវជួបហានិភ័យអ្វីខ្លះក្នុងការចាប់ផ្តើមដំបូងលើអាជីវកម្មរបស់ខ្លួន?

១. ហានិភ័យ​ផ្នែក​​ហិរញ្ញវត្ថុពិតណាស់ដែលសហគ្រិនថ្មីថ្មោងនៅមិនទាន់ច្បាស់លាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រោះយើងមិនទាន់អាចកំណត់អតិថិជនបាន។ ដូច្នេះបញ្ហាធំបំផុតគឺការបំពេញបន្ថែមនូវប្រាក់របស់អ្នកទៅលើការខាតបង់របស់អាជីវកម្ម។ ហើយដើម្បីជៀសផុតបញ្ហាមួយនេះបាន អ្នកត្រូវត្រៀមប្រាក់ទុកតាំងពីមិនទាន់ចាប់ផ្តើមមកម៉្លេះ។

២. ហានិភ័យ​ផ្នែក​​ផលិតផល៖ មានន័យថា មានផលិតផលល្អហើយតែអតិថិជនមិនស្គាល់។ ចំណុចនេះត្រូវផ្តោតសំខាន់លើបុគ្គលិកផ្នែកលក់ ពោលគឺត្រូវមានយុទ្ធសាស្ត្រលក់ទើបអាចទាក់ទាញបេះដូងអតិថិជនបាន និងបង្កើតភាពលេចធ្លោបន្ថែម។ ទន្ទឹមនឹងនោះផលិតផលក៏ត្រូវមានគុណភាពដែរ។

៣. ហានិភ័យ​ផ្នែក​​ក្រុមការងារ៖ បុគ្គលិកធ្វើការងារមិនស្រុះស្រួល និងមើលបំណាំគ្នាដោយប្រកាន់ខ្ជាប់តែការងាររបស់ខ្លួនតែប៉ុណ្ណោះ។ បញ្ហានេះអ្នកត្រូវត្រួសត្រាយផ្លូវ បង្ហាត់បង្រៀន និងណែនាំពួកគេឲ្យចេះសាមគ្គីគ្នាដើម្បីឲ្យអាជីវកម្មដំណើរការទៅមុខបាន។ អាជីវកម្មដំណើរការទៅមុខបាន​គឺអាស្រ័យលើការរួមដៃគ្នារបស់បុគ្គលិក។

៤. ហានិភ័យ​នៃ​ការ​ប្រកួត​ប្រជែង៖ ហានិភ័យមួយនេះកើតឡើងបានគឺអាស្រ័យលើគុណភាពនៃអាជីវកម្មរបស់អ្នក មានន័យថា ផលិតផលមិនល្អគ្មានគុណភាព សេវាកម្មអន់ តម្លៃលើសគុណភាព និងក្រមសីលធម៌បុគ្គលិកនៅមានកម្រិត។ ចំណុចទាំងអស់នេះហើយ ដែលបង្ករជាបញ្ហាក្នុងការប្រកួតប្រជែងជាមួយអាជីវកម្មដទៃ។ ប៉ុន្តែបើអ្នកពង្រឹងវាបាន នោះគ្មានពាក្យថាហានិភ័យចំពោះអាជីវកម្មឡើយ។

៥. ហានិភ័យ​​ផ្នែក​ទីផ្សារ៖ អាចមកពីអាជីវកម្មដូចអ្នកមានច្រើនដែលជាហេតុធ្វើឲ្យជួបបញ្ហាទីផ្សារខ្ពស់ ប៉ុន្តែវាមិនថ្វីទេ បើអ្នកកំណត់អតិថិជនគោលដៅបានត្រឹមត្រូវ និងអភិវឌ្ឍការផ្សព្វផ្សាយច្បាស់លាស់។ ការផ្សព្វផ្សាយនោះគឺសំដៅលើការប្រើប្រព័ន្ធបច្ចេកវិទ្យាជំនួយក្នុងការលក់របស់អ្នក ពោលគឺដាក់បង្ហាញតាមរយៈ Facebooks Page, Instagram, និង Website ផ្សេងៗទៀត។ ដើម្បីជួយឲ្យព័ត៌មានបានដល់ដៃភ្ញៀវលឿនជាងលក់ក្នុងហាង។

អត្ថបទដោយ៖ វិមាលា

ធាតុផ្សំ៣ ដែលអ្នកត្រូវមានក្នុងផែនការអាជីវកម្ម មុខឈានជើងចូលវិថីមួយនេះ

៥គន្លឹះដែលអ្នកគួរហ្វឹកហាត់នៅកន្លែងការងារឲ្យចេះស្ទាត់ សម្រាប់អ្នកដែលមានបំណងចង់បង្កើតអាជីវកម្មដោយខ្លួនឯង

- Advertisment -

ព័ត៌មានថ្មីបំផុត