ទំព័រដើម ហិរញ្ញវត្ថុ អស់បារម្ភរឿងម...

អស់បារម្ភរឿងមិនដឹងចាប់ផ្ដើមសន្សំប្រាក់បែបណាហើយ! អនុវត្ត ៣ ជំហាននេះ នឹងជួយអ្នកបង្កើតទម្លាប់សន្សំប្រាក់ សម្រាប់អ្នកមិនដែលចេះសន្សំសោះ

មែនទែនទៅ ការសន្សំប្រាក់មិនមែនជារឿង ដែលលំបាកនោះទេ ព្រោះអ្នកអាចធ្វើការសន្សំតាមរបៀបជាច្រើន ដោយអ្នកអាចស្វែងរកបាននៅតាមបណ្ដាញអ៊ីនធើណេត រួចធ្វើការជ្រើសរើសថា តើវិធីសាស្រ្ដមួយណា ដែលសាកសមនឹងអ្នក? ក្នុងការជ្រើសរើសនូវវិធីសាស្រ្ដសម្រាប់សន្សំប្រាក់នេះ អាចជារឿងងាយស្រួលសម្រាប់អ្នកមានទម្លាប់សន្សំ តែប្រសិនបើអ្នកមិនមានទម្លាប់នៅក្នុងការសន្សំ នោះទេ វាអាចមានការពិបាកបន្ដិច ព្រោះមិនដឹងចាប់ផ្ដើមពីកន្លែងណា ហើយពេលខ្លះក៏ធ្វើឲ្យអ្នកបាត់បង់ទឹកចិត្តនៅក្នុងការសន្សំផងដែរ។ ដូចនេះ អ្នកត្រូវធ្វើការគ្រប់គ្រងការចំណាយ របស់អ្នកជាមុនសិន ដើម្បីឲ្យដឹងពីប្រភពនៃការចំណាយខុសគោលដៅរបស់អ្នក មុននឹងបង្កើតនូវទម្លាប់នៃការសន្សំប្រាក់។

ទាក់ទិននឹងបញ្ហានេះ Dr. Business នឹងធ្វើការលើកយកនូវវិធីសាស្រ្ដនៅក្នុងការបង្កើតនូវទម្លាប់សន្សំប្រាក់ ដែលបែងចែកជា ៣​ ជំហាន រួមមាន៖

ជំហានទី១ ៖ អនុវត្តនូវគោលការណ៍ ៣០ ថ្ងៃ

នៅក្នុងដំណាក់កាលនេះ អ្នកត្រូវមានកូនបញ្ជីមួយសម្រាប់កត់ត្រាចំនួនទឹកប្រាក់នូវរាល់ការចំណាយទាំងអស់សម្រាប់ថ្ងៃនីមួយជាប្រចាំ ដែលសូម្បីតែការទិញស្ករគ្រាប់ញ៉ាំហ្នឹងក៏ត្រូវតែកត់ត្រាទុកដែរ។ មួយវិញទៀត នៅពេលអ្នកសរសេរការចំណាយនៅថ្ងៃចូល អ្នកក៏ត្រូវមើលពីកំណត់ត្រាពីម្សិលមិញផងដែរ ដើម្បីរំលឹកថាអ្នកបានចំណាយប៉ុន្មាន។ ការធ្វើបែបនេះ ជារៀងរាល់ថ្ងៃនឹងជួយដាស់តឿនអ្នកឲ្យចេះ​ប្រុងប្រយ័ត្ននៅក្នុងការចាយវាយនានា ពេលក្រោយ។

ជំហានទី២៖ កំណត់ប្រភពចំណាយ

ក្រោយពីអ្នកបានធ្វើការកត់ត្រានូវអ្វីដែលបានចំណាយរួចហើយ អ្នកត្រូវធ្វើការត្រួតពិនិត្យទៅលើប្រភពចំណាយទាំងអស់ រួចកំណត់ថាប្រភពចំណាយណាដែលធំជាងគេ ស្វែងរកដំណើរដើមទងនៃការចំណាយទាំងនោះ ហើយកាត់បន្ថយការចំណាយទៅលើវានៅថ្ងៃបន្ទាប់។

ជំហានទី៣៖ ជ្រើសរើសនូវវិធីសាស្រ្ដនៃការសន្សំប្រាក់ដែលសាកសមនឹងអ្នក

និយាយរួម ក្រោយពីអ្នកអាចអនុវត្តនូវក្នុងដំណាក់កាលទាំង២ ខាងលើបានជោគជ័យហើយ ប្រាកដណាស់ ដំណាក់កាលនេះ គឺមានភាពងាយស្រួលជាងគេ ដោយអ្នកអាចធ្វើការស្វែងរកនូវវិធីសាស្ដ្រសន្សំប្រាក់ជាច្រើននៅលើប្រព័ន្ធអ៊ីនធើណេត ជាពិសេសក្នុងវេបសាយ Dr. Business នេះតែម្ដង។ វិធីសាស្រ្ដទាំងនោះ មានដូចជា គោលការសន្សំប្រាក់ ៥០/២០/៣០, ៧០/២០/១០,​ការសន្សំប្រាក់តាមបែបវប្បធម៌នៃជនជាតិនានា និងមានច្រើនទៀត ដែលអ្នកអាចស្វែងរកបាននៅគេហទំព័រ Dr. Business។

ជាចុងក្រោយ បើអ្នកអនុវត្តនូវជំហានទាំង ៣ ខាងលើ​នេះបានសម្រេចហើយ យ៉ាងយូររយៈពេល ៣ ខែ អ្នកនឹងឃើញថា ប្រាក់របស់អ្នកនៅសល់ជាងពីមុនជាក់ជាមិនខាន៕

អត្ថបទដោយ៖ រស្មី

លែងបារម្ភរឿងដាច់យៃទៀតហើយ តោះសាកធ្វើតាមវិធីសន្សំប្រាក់ទាំង ៥នេះលមើល៍

Jessica Byrne បង្ហើបយុទ្ធសាស្រ្ត ៣ចំនុចក្នុងការសន្សំប្រាក់ ៣០ម៉ឺនដុល្លារ ត្រឹមអាយុ ២៦ ឆ្នាំ

មួយខែសន្សំបាន ១០០ដុល្លារ! តើលុយ ១០០ដុល្លារនេះអាចវិនិយោគនៅក្នុងផ្សារហ៊ុនបានដែរ ឬទេ?

- Advertisment -

ព័ត៌មានថ្មីបំផុត