ការកត់ត្រាចំណូលចំណាយឲ្យបានត្រឹមត្រូវក្នុងដំណើរការអាជីវកម្ម វាធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការពិនិត្យឡើងវិញនូវព័ត៌មានហិរញ្ញវត្ថុ និងការចំណាយផ្សេងៗ។ ប្រសិនបើអ្នកកត់ត្រាប្រតិបត្តិការជាប្រចាំ វាដូចជាបានបង្កើតផែនទីមួយដែលជួយបង្ហាញផ្លូវក្នុងការចាត់ចែងហិរញ្ញវត្ថុអាជីវកម្មរបស់អ្នក។
ទន្ទឹមនេះ ដោយមើលឃើញពីការអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូចនៅមានកម្រិត នាពេលថ្មីៗ នេះ ស៊ី អ៊ិនវេសមិន (SHE Investment) ដែលជាសហគ្រាសសង្គមគាំទ្រដល់សហគ្រិនស្ត្រី បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទកត់ត្រារៀល (Kotra Riel)។
កត់ត្រារៀល (KOTRA Riel) គឺជាកម្មវិធីទូរស័ព្ទសម្រាប់កត់ត្រាចំណូលចំណាយដែលផ្ដោតសំខាន់លើភាពសាមញ្ញ តំលៃសមរម្យ និងភាពស្រួល ហើយត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់សហគ្រិនដែលមានអាជីវកម្មខ្នាតតូចតែម្ដង។
កម្មវិធីនេះផងដែរ ផ្អែកទៅលើកម្រិតមូលដ្ឋានបំផុតក្នុងផ្នែកគណនេយ្យ ដើម្បីធានាបាននូវសមតុល្យភាពនិងរបាយការណ៍ ត្រឹមត្រូវ លោកអ្នកគ្រាន់តែបញ្ចូលចំណូលចំណាយរបស់អ្នកទាំងអស់ រួចទុកឱ្យកម្មវិធីកត់ត្រារៀលជួយបង្កើតរបាយការណ៍សម្រាប់អ្នកជាការស្រេច។
សូមបញ្ជាក់ សមិទ្ធផលនេះអាចសម្រេចបានក្រោមជំនួយរបស់ Women MSME FinTech Innovation Fund ដែលបង្កើតដោយ UNCDF, NUESCAP និងការគាំទ្រពី សហគ្រិនខ្មែរ (Khmer Enterprise)។
សម្រាប់អ្នកចង់ប្រើប្រាស់កម្មវិធីមួយនេះ អាចដោនឡូតបានដោយចូលទៅកាន់ Playstore ឬ Appstore រួចវាយពាក្យថា Kotra Riel ហើយធ្វើការទាញយកតម្លើងជាការស្រេច៕
ដោយ៖ ស្រីពេជ្រ
ក្បួនសន្សំលុយ សម្រាប់អ្នកដែលចង់រកស៊ីនាពេលអនាគត និងធ្វើឲ្យជីវិតគ្មានស្គាល់វិបត្ដិហិរញ្ញវត្ថុ