អាថ៌កំបាំង ៤ចំណុចដែលធ្វើឲ្យ Tube Coffee មានអតិថិជនចូលមិនចេះដាច់

នៅក្នុងប្រទេសយើងសព្វថ្ងៃការទទួលទានកាហ្វេមានការកើនឡើងជាលំដាប់។ ដូចនេះហើយ ទើបធ្វើឲ្យហាងកាហ្វេកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺមានទាំងនៅតាមផ្លូវ និង ការបង្កើតហាងផ្សេងៗ។ ប៉ុន្តែ ក៏មានហាងមួយចំនួនមានភ្ញៀវច្រើននិងភ្ញៀវតិច ទន្ទឹមនឹងនេះបើតាមបទពិសោធន៍ក្នុងការចូលទិញ ឬ ចូលផឹកយើងឃើញថា មានភាពខុសគ្នារវាងទិចនិកក្នុងអនុវត្តទៅតាមហាង។

ដូច្នេះ ថ្ងៃនេះ Dr. business នឹងលើកយកនៅតិចនិករបស់ហាង Tube កាហ្វេដោយធ្វើការអង្កេត មកចែកជូនម្ចាស់អាជីវកម្មថ្មីថ្មោងយកទៅគិតពិចារណា៖

១. រសជាតិកាហ្វេ

នៅតាមបណ្តាហាងទាំងអស់តែងមានខ្នាត​ ឬ កម្រិតនៃការឆុងមួយៗទៅតាមប្រភេទរបស់កាហ្វេ។ ប៉ុន្តែ យ៉ាងណាយើងក៏នៅឃើញមានការខ្វះខាតចំពោះរសជាតិផងដែរ ព្រោះថា ពេលខ្លះវាអាចលើស ឬ ខ្វះទៅតាមដៃអ្នកឆុង។ ត្រង់ចំណុចនេះហើយ ដែលអ្នកត្រូវតែយកចិត្តទុកដាក់ជាពិសេសវាជាលំហូនៃការរក្សាអតិថិជន។ ទន្ទឹមនឹងនេះផងដែរ យើងឃើញថា Tube កាហ្វេ​ជាកាហ្វេមួយដែលមានរសជាតិឆ្ងាញ់មិនកែប្រែចិត្តអតិថិជនឡើង។

២. សេវាកម្មក្នុងការបម្រើភ្ញៀវ

បើនិយាយទៅតាមការពិតជាក់ស្តែងពីសេវាកម្មនៅក្នុងហាង គឺមានការយកចិត្តទុកដាក់ចំពោះភ្ញៀវច្រើន។ យ៉ាងណាមិញ បើយើងនិយាយពីពេលវេលានៃការរង់ចាំវិញគឺ មានភាពរហ័សទាន់ចិត្តអតិថិជន។ ពោលគឺ មិនចំពោះតែការគិតប្រាក់ ឬ ការវេចខ្ចប់ប៉ុណ្ណោះទេ។

៣. ទីតាំង 

សម្រាប់ទីតាំងវិញ​​ Tube កាហ្វេភាគច្រើនគឺបានបោះទីតាំងនៅកន្លែងកាច់ជ្រុង ដែលជាទីតាំងមួយងាយស្រួលដល់អតិថិជនក្នុងការស្វែងរក។ ហើយអ្វីដែលពិសេសនោះគឺ កន្លែងចតរថយន្ត និង ម៉ូតូ មានភាពងាយស្រួលដល់ភ្ញៀវ ព្រោះវាមិនបង្កនៅភាពកកស្ទះដល់អ្នកដទៃ និង មិនចំណាយពេលយូរក្នុងការចេញ ចូល។

៤. តម្លៃសមរម្យ

សម្រាប់តម្លៃវិញគឺ កាន់តែពិសេសថែមទៀតព្រោះថា មានហាងកាហ្វេធំមួយចំនួនរសជាតិប្រហាក់ប្រហែលនឹង Tube ដែរ ប៉ុន្តែមានតម្លៃថ្លៃជាង។ ដូចនេះហើយ ទើបធ្វើឲ្យហាង Tube កាហ្វេមានភាពលេចធ្លោដូចហាងធំៗដែរ។

ជារួមមក គ្រប់អតិថិជនទាំងអស់នៅពេលដែលចង់ទិញរបស់ញាំ ឬ ផឹក គឺតែងតែចង់ទទួលបាននៅរសជាតិមុនគេ ដោយពួកគេមិនបានគិតនៅតម្លៃមុនឡើយ។ ពោលគឺ តម្លៃមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ ព្រោះវាមិនមែនជាបញ្ហានោះទេ។ ប៉ុន្តែវាបែជា ធ្វើឲ្យពួកគេមានគំនិតមួយគិតថា “ រសជាតិ វាសមនឹងតម្លៃ” ។

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត