អ្នកមិនគួរគប្បីធ្វើរឿងទាំង ៦ចំនុចនេះឡើយ បើអ្នកមិនចង់ឲ្យអាជីវកម្មរបស់អ្នកក្ស័យធននោះទេ

គ្មានបុគ្គលណាម្នាក់ ចាប់ផ្តើមអាជីវកម្មមួយដោយមានបំណងចង់ឲ្យវាបរាជ័យនោះទេ។ មានអាជីវកម្ម​ដែល​ទទួលបានជោគជ័យនិងប្រកបដោយគំនិតបង្កើតថ្មីជាច្រើននៅតែបរាជ័យ ប៉ុន្តែមិនមែនដោយសារ​​ផលិតផល ឬសេវាមានចំណុចខុសឆ្គងនោះទេ គឺដោយសារតែពួកគេបានធ្លាក់ចូល​ក្នុងរណ្តៅ នៃភាពជោគជ័យរបស់ពួកគេខ្លាំងហួសហេតុពេក។  អត្ថបទខាងក្រោមនេះនឹងជួយដាស់តឿនអារម្មណ៍របស់អ្នកកុំឲ្យមានមោទនភាពលើការជោគជ័យពេក ដោយភ្លេចគិតពីយុទ្ធសាស្រ្តនៃការគ្រប់គ្រង៖

១. មិនបានយកចិត្តដាក់ខ្ពស់

គ្មានអាជីវកម្មណាដែលជៀសផុតពីបញ្ហា​នៃសេដ្ឋកិច្ចឡើយ។ ប៉ុន្តែក៏មានអាជីវកម្មធំៗ ត្រូវបាន ធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយមិនទាន់បានត្រៀមខ្លួនជាមុន។ យ៉ាងណានោះ ពួកយើងមិនបាននៅព្យាករណ៍​​អំពីការធ្លាក់ចុះនោះទេ ប៉ុន្តែត្រូវមានការប្រុងប្រៀបខ្លួនជាស្រេច ក្នុងការឆ្លងកាត់ស្ថានភាពទាំងនោះ។ អ្នកត្រូវមានវិធីសាស្រ្តសម្រាប់ស្ថានភាពដែលអាក្រក់បំផុត​ ដែលអ្នកនឹងត្រូវឆ្លងកាត់ ក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដោយ​ខ្លួន​ឯង ​យ៉ាងហោចណាស់អ្នកត្រូវមានបទពិសោធន៍ឲ្យបានច្រើនឆ្នាំ។ អាជីវកម្មជោគជ័យមួយ​ ចាំបាច់ត្រូវតែអាចផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងដែលប្រកបដោយទំនួល​ខុសត្រូវខ្ពស់។

២. ការផ្តល់ប្រាក់រង្វាន់ច្រើនហួសហេតុពេក

ចំណុចនេះគឺពិបាកក្តោបក្តាប់ខ្លាំងណាស់។ នៅពេលដែលអាជីវកម្មដំបូងគេបង្អស់របស់អ្នក ចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័សបុគ្គលិកខ្លះ នឹងទាមទាមឲ្យមានការចាំបាច់លើការចំណាយថវិកាច្រើន​សម្រាប់ពួកគេ។ ប្រសិនបើយើងសួរបុគ្គលិក ពីការធ្វើអោយក្រុមហ៊ុនកាន់តែរីកចំរើន រឿងមួយដែលពួកគេបានលើកឡើងគឺ ច្បាស់ជាការតំឡើងប្រាក់បៀវត្សរ៍សម្រាប់ពួកគេ តែនោះ គឺជាការសម្រេចចិត្តមួយ នៅក្នុងចំណោមការសម្រេចចិត្ត​នានា​ ដែលបង្កឲ្យមានបញ្ហាខ្លាំងជាងគេបំផុតដល់ក្រុមហ៊ុន។

៣. មិនអនុវត្តន៍តាមផែនការ

នេះក៏ជាផ្លូវមួយនៅក្នុងចំណោមផ្លូវដែលនាំទៅរកភាព​បរាជ័យ ដោយសារការចចេសរឹងរូសកាន់តែខ្លាំង ក្នុងការធ្វើអ្វីដែលខុសពីការ​រំពឹងទុក។ ក្រុមហ៊ុនដែលបានដំណើរការដូចជាម៉ាស៊ីន ដែលមានថាមពលយ៉ាងខ្លាំង អស់រយៈពេលជាច្រើនឆ្នាំ​ស្រាប់តែការរីកចម្រើនយ៉ាងរហ័សនោះ ប៉ុន្តែត្រូវបានបញ្ឈប់ភ្លាមៗ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់​ប្រព័ន្ធ ​និងបុគ្គលិកក្រុមហ៊ុន។ អ្នកត្រូវមានផែនការវិនិយោគលើប្រព័ន្ធ ដែលបានកំណត់ ដើម្បីភាពរីកចំរើនរបស់ក្រុមហ៊ុនដូចជា ការបង្កើតកម្មវិធីបណ្តុះបណ្តាល និងបង្រៀនសម្រាប់បុគ្គលិកថ្មីៗការត្បិតត្បៀតចំពោះប្រព័ន្ធគណនេយ្យ ។ អ្នកត្រូវកំណត់ទំហំ​អាជីវកម្មនៅក្នុងអត្រាដែលក្រុមការងាររបស់អ្នកអាចទទួលយកបាន។

 ៤. ការកើនឡើងនៃចំនួនអ្នកដឹកនាំក្នុងក្រុមហ៊ុន

ចំនុចនេះជាកត្តា ដែលពិបាកជាងគេ។ ការដែលមានមេដឹកនាំច្រើន គឺបណ្តាលឲ្យមានការខ្វែងគំនិតគ្នា នឹងមានភាពលំបាកក្នុងការគ្រប់គ្រង។ មានក្រុមហ៊ុនធំៗជាច្រើនដែលពួកគេមិនធ្វើបែបនេះឡើយ ព្រោះ​ ​​​​​​​វានឹងមានផលប៉ះពាល់ដល់តុល្យភាពនៃការគ្រប់គ្រង។

៥. មិនទាន់ឆ្អិនគ្រប់គ្រាន់

វាមានន័យថា​មិន​ទាន់យល់ពីសា្ថនភាពអាជីវកម្មគ្រប់ជ្រុងជ្រោយ។ សហគ្រិន​មួយចំនួនយល់ពីគំនិតរបស់គេ ប៉ុន្តែមិនយល់ពីទីផ្សារ ថាតើទីផ្សារទទួលយក ឬក៏មិនទទួលនូវគំនិតអាជីវកម្មរបស់ខ្លួន។ តើអ្នកណា​ជា​ដៃគូប្រកួតប្រជែង? បើសិន​សហគ្រិន​មួយមិន​មាន​សមត្ថភាព​មើលឃើញពី​អ្វី ដែល​អ្នកដទៃមើលឃើញនោះទេ​ អ្នកនឹងដើរយឺតជាងគេមួយជំហាន។

៦. ការពឹងផ្អែកលើអតិថិជនតែមួយផ្នែក

​អាជីវកម្មតែងតែផ្ដោតលើអតិថិជនជាចំណុចសំខាន់ ដូច្នេះហើយអ្នក តែងតែមានការប្រុង​ប្រយ័ត្ន ក្នុងការពង្រីកទំហំអាជីវកម្មឲ្យធំជាមួយ នឹងការពឹងផ្អែកលើអតិថិជនតែមួយ។ វាគឺជា​ភាពជោគជ័យដ៏ខុសឆ្គងហើយវាធ្វើឲ្យអ្នកមានភាពខ្ជិលច្រអូស ក្នុងការ​បណ្តាក់ទុនបន្ថែមដើម្បីពង្រីកអាជីវកម្ម ដូចជាការធ្វើទីផ្សារ ការលក់ការផ្សព្វផ្សាយ​ម៉ាកសញ្ញា និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។ វាក៏បង្កឲ្យមានហានិភ័យដ៏ខ្លាំងផងដែរ មិនត្រឹមតែ​ដោយសារគំនិតដ៏សាមញ្ញ ដែលអ្នកមិនមានការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារ​តែវានឹងធ្វើឲ្យ ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ មានការលំបាកខ្លាំង៕

អត្ថបទដោយ៖ មាលា

- Advertisment -

ព័ត៌មានថ្មីបំផុត