អ្នកជំនួញដ៏មានភាពលេចធ្លោលើវិស័យអចលនទ្រព្យនោះគឺលោកឧកញ៉ា នួន អក ជាម្ចាស់រីស៊តកំពតឋានសួគ៌ បានចែករំលែកគន្លឹះ៤យ៉ាងដែលធ្វើឲ្យជីវិតរបស់អ្នកស្គាល់ក្តីស្រមៃពិតប្រាកដ។ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានលើកឡើងថា កុំបោះបង់អី បើជួបស្ថានភាពលំបាក៤យ៉ាងនេះ ការបោះបង់នឹងបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់មនុស្ស ដូច្នេះហើយអ្នកមិនត្រូវបោះបង់នោះឡើយទោះបីជាលំបាកប៉ុណ្ណាក៏ដោយ។ ម៉្យាងទៀតពាក្យនេះគឺមានតែនៅក្នុងវចនានុក្រមរបស់មនុស្សបរាជ័យទេ សម្រាប់បុគ្គលជោគជ័យវិញ តែងតែព្យាយាម និងតស៊ូរហូតដល់ដំណាក់កាលចុងក្រោយ។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលអ្នកមិនត្រូវបោះបង់នោះឡើយ៖
១. កុំបោះបង់ដោយសារតែ ការរិះគន់ពីអ្នកដទៃ៖ ត្រូវចាំថា មនុស្សម្នាក់មានគំនិតមួយ ដូច្នេះហើយបើអ្នកក្នុងនាមជាមនុស្សម្នាក់ មិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្ត នោះជីវិតរបស់អ្នកនឹងគ្មានន័យអ្វីឡើយ ដូច្នេះហើយ ត្រូវហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្ត ទោះបីជាមានគេរិះគន់ក៏ដោយ។
២. កុំបោះបង់ ព្រោះគិតថា វាលំបាកពេក៖ បើអ្នកព្យាយាមធ្វើទោះបីជាជួបរឿងលំបាកយ៉ាងណាក៏ដោយ វានឹងមានរឿងពីរកើតឡើង គឺជោគជ័យ និងបរាជ័យ។ ប៉ុន្តែបើបោះបង់វិញ គឺលទ្ធផលមានតែមួយប៉ុណ្ណោះ គឺបរាជ័យ។ បើព្យាយាមវិញ ទោះបីជាបរាជ័យក៏ដោយ តែអ្នកទទួលបានមេរៀនដ៏សំខាន់បំផុតក្នុងជីវិត ដែលមិនអាចរកបាននៅតាមសាលា ឬ សៀវភៅនោះឡើយ។ ដូច្នេះកុំបោះបង់។
៣. កុំបោះបង់ ព្រោះមនុស្សភាគច្រើនគិតថាមិនអាចទៅរួច៖ ទៅរួចឬ មិនរួចគឺអាស្រ័យលើសកម្មភាពរបស់អ្នកមិនមែនពាក្យសម្ដីរបស់អ្នកទាំងនោះឡើយ។ អ្វីដែលសំខាន់នោះអ្នកត្រូវព្យាយាមឲ្យអស់ពីលទ្ធភាពហើយធ្វើវារហូតបានជោគជ័យដើម្បីបញ្ជាក់ប្រាប់មនុស្សទាំងនោះថាអ្វីដែលអ្នកធ្វើនោះគឺពិតជាអស្ចារ្យ។
៤. កុំបោះបង់ ទោះបីជាអ្នកបរាជ័យក៏ដោយ៖ ដូចពាក្យមួយលើកឡើងថា«អ្នកដែលបរាជ័យ មិនមែនជាមនុស្សបរាជ័យ ប៉ុន្តែអ្នកដែលបោះបង់ទើបជាមនុស្សដែលបរាជ័យពិតប្រាកដ»។ ដូច្នេះហើយទោះបីជាអ្នកបរាជ័យក៏ដោយសូមកុំបោះបង់ឲ្យសោះព្រោះគ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេដរាបណាគេមិនបោះបង់ មានន័យថាឱកាសជោគជ័យនៅតែមាន៕
អត្ថបទដោយ៖ វិមាលា
ឧកញ៉ា នួន អក៖ ចង់ក្លាយជាបុគ្គលជោគជ័យត្រូវសួរខ្លួនឯងជាមុខសិន តើអ្នកមាន៩ចំណុចនេះឬនៅ?
អ្នកឧកញ៉ា សៀ ឫទ្ធី៖ កុំឲ្យសោះ រឿងខ្ចីលុយធនាគារ យកទៅទិញដីទុកចោល!