ឧកញ៉ា នួន អក៖ អ្នកនឹងគ្មានថ្ងៃស្គាល់ពាក្យថា ជោគជ័យទេ បើនៅតែយកចំណុច៣ នេះជាធំ

ម្ចាស់រីស៊តកំពតឋានសួគ៌លោកឧកញ៉ា នួន អក ដែលមនុស្សជាច្រើនស្គាល់ថា ជាអ្នកជំនួញដ៏មានប្រជាប្រិយភាពមួយរូបលើវិស័យអចលនទ្រព្យនោះ បានចែករំលែកនូវមូលហេតុសំខាន់ៗ៣ ដែលបង្ហាញថាការគិតរបស់អ្នកមិនអាចជោគជ័យដូចអ្នកដទៃឡើយ៖

១. គ្មានប្រាក់៖ បុគ្គលជោគជ័យគ្រប់គ្នាមិនមែនចាប់ផ្តើមអាជីវកម្មឡើយដោយប្រាក់ទាំងអស់នោះទេ ប៉ុន្តែពួកគេបានប្រើគំនិតទៅជំនួសប្រាក់វិញ។ ពោលគឺពួកគេគិតថា តើខ្លួនត្រូវស្វែងរកប្រាក់ទាំងនោះមកពីប្រភពណា?

២. អត់​មាន​ពេល៖ បុគ្គលគ្រប់រូបមានពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា មិនថាអ្នកជាអ្នកមានឬមួយអ្នកក្រនោះទេ។ ប៉ុន្តែវាស្ថិតត្រង់ថា អ្នកចេះបែងចែកពេលវេលាទាំងអស់នោះទៅធ្វើអ្វីដែលមានប្រយោជន៍ខ្លះ។ ដូច្នេះការប្រើពាក្យថា គ្មានពេលវាគ្រាន់តែជាលេសក្នុងការចាប់ផ្តើមឬមិនចង់ធ្វើវាតែប៉ុណ្ណោះ។

៣. មិន​ចេះ៖ គ្មានបុគ្គលណាម្នាក់កើតមកចេះទាំងអស់នោះទេ ពោលគឺពួកគេត្រូវតែព្យាយាមសិក្សារៀនសូត្របន្ថែមទៀត។ ហេតុនេះហើយវាគ្មានពាក្យថា មិនចេះឡើយបើអ្នកព្រមទទួលយកដើម្បីហ្វឹកហាត់ និងអនុវត្តទៅជារឿយៗរហូតក្លាយជាទម្លាប់ប្រចាំថ្ងៃ។

ជារួមមក មិនថាគោលដៅរបស់អ្នកធំប៉ុណ្ណាទេ បើអ្នកមានចំណុច៣ខាងលើនេះហើយអ្នកក៏គ្មានថ្ងៃជោគជ័យឬមួយរីកចម្រើនឡើយ។ ដូច្នេះត្រូវកែប្រែនៅរាល់ការគិតអវិជ្ជាមានទាំងអស់ចោល ទើបអ្នកអាចដើរទៅកាន់គោលដៅរបស់ខ្លួនបាន៕

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត