ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ចែករំលែក៧ចំណុច ដែលសហគ្រិនគួរមានមុននឹងចាប់ផ្តើមធ្វើអាជីវកម្ម

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជាសហគ្រិនដ៏មានឥទ្ធិពលមួយរូប ដែលអាចក្តោបក្តាប់ក្រុមហ៊ុនដល់ទៅ៤នៅក្នុងដៃមានដូចជាក្រុមហ៊ុន អចលនទ្រព្យ ECC, សុវណ្ណវិចិត្រហ្វាយណែន, One world  trading និងក្រុមហ៊ុន World Wide Dental Supplies ផងដែរ។ ទទ្ទឹមនឹងភាពជោគជ័យមួយនោះ លោកក៏មានចែករំលែកនូវចំណុច៧​ ដែលសហគ្រិនថ្មីថ្មោងត្រូវមានមុនចាប់ផ្តើមអាជីវកម្មផ្ទាល់៖

១. ត្រូវស្វែងយល់អំពីតម្លៃនៃអាជីវកម្មដែលយើងចង់ធ្វើ៖ ក្នុងចំណុចនេះឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានលើកឡើងថា មុននឹងចាប់ផ្តើមអាជីវកម្មអ្នកត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅ តើអាជីវកម្មនោះមានតម្លៃប៉ុន្មានទើបបើកបាន? ពោលគឺសំដៅលើប្រាក់ចំណាយទាំងអស់មិនថា លើសម្ភារៈផ្សេងៗឡើយគឺអ្នកត្រូវដឹងឲ្យច្បាស់ដើម្បីបង្កនូវភាពងាយស្រួល។

២. ត្រូវចេះស្វែងរកជំនួយ៖ សម្រាប់ជំនួយគឺអ្នកត្រូវស្វែងរកបុគ្គលមកធ្វើជាទីប្រឹក្សាមតិយោបល់ដែលពួកគេមានជំនាញច្បាស់លាស់ទាក់ទងនឹងអាជីវកម្មរបស់អ្នកពិតប្រាកដ។ មានបុគ្គលមួយចំនួនមានការយល់ច្រលំលើចំណុចនេះ ត្រង់ថាស្វែងរកជំនួយគឺសំដៅលើក្រុមគ្រួសារ។ ប៉ុន្តែការធ្វើបែបនេះវានឹងបង្កជាបញ្ហាសម្រាប់អ្នក ព្រោះពួកគេមិនមែនជាអ្នកជំនាញខាងផ្នែកនេះទេ។ ដូច្នេះបើអ្នកទទួលយក វានឹងធ្វើឲ្យអ្នកទទួលបាននូវការប្រឹក្សាខុស។

៣. ត្រូវករសាងកេរ្តិ៍ឈ្មោះ និងកិត្ដិយស៖ លោកបានលើកឡើងថា អ្នកត្រូវចេះបង្កើនទំនុកនៅពេលដែលខ្លួនបម្រើការងារនៅតាមស្ថាប័នណាមួយ ពោលគឺជួយយ៉ាងណាដើម្បីឲ្យក្រុមហ៊ុនមួយនោះរីកចម្រើនទៅមុខ។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវបង្កជាបញ្ហានៅក្នុងស្ថាប័នណាមួយដែលខ្លួនធ្លាប់ធ្វើនោះទេ ព្រោះថានៅពេលអ្នកឈប់ពីកន្លែងនោះហើយទុកកេរ្តិ៍ឈ្មោះមិនល្អ អ្នកក៏មិនអាចកសាងករ្តិ៍ឈ្មោះបានដែរ។

៤. ត្រូវចាប់ផ្តើមបង្កើនការលក់៖ ចំណុចមួយនេះកាន់តែពិសេសថែមទៀត អ្នកត្រូវស្វែងយល់ឲ្យច្បាស់លាស់អំឡុងពេលធ្វើការងារក្នុងស្ថាប័ន ព្រោះដើម្បីទទួលបាននៅចំណេះដឹងពិតប្រាកដ។ បន្ថែមពីនោះ ពេលអ្នកមានភាពច្បាស់លាស់ហើយ ការចាប់ផ្តើមអាជីវកម្មខ្លួនឯងក៏មានភាពងាយស្រួលផងដែរ។ ដូច្នេះអ្នកត្រូវពង្រឹងផ្នែកលក់របស់ខ្លួនឲ្យបានច្រើននិងកំណត់វាឲ្យបានត្រឹមត្រូវ។

៥. ត្រូវនិយាយប្រាប់ខ្លួនឯងថា ធ្វើបានជានិច្ច៖ ការនិយាយពាក្យថា ធ្វើបានជានិច្ចគឺជាការលើកទឹកចិត្តរបស់ខ្លួនឯងដើម្បីបន្តដំណើរ។ ទោះបីជាមានឧបសគ្គឬបញ្ហាយ៉ាងណាក៏ដោយក៏នៅតែបន្ត។

៦. តាមដាននិងវាយតម្លៃមុនចេញបើកអាជីវកម្ម៖ ចំណុចនេះលោកបានលើកឡើងថា មុនពេលដែលអ្នកចង់ចាប់ផ្តើមអាជីវកម្មអ្វីមួយអ្នកត្រូវវាយតម្លៃមើលទាំងសមត្ថភាពខ្លួនឯង និងហរិញ្ញវត្ថុដើម្បីឲ្យប្រាកដថាគ្មានបញ្ហានៅពេលក្រោយ។ មួយវិញទៀតវាក៏ជួយមិនឲ្យអ្នកខាតពេលវេលាដែរ៕

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត