ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖ គន្លឹះទាំង១៣ ក្នុងការបង្រៀនកូនៗដែលឪពុក ម្តាយគួរយកទៅពិចារណា

អ្នកជំនួញដ៏ពូកែ និងល្បីឈ្មោះហើយអាចក្តោបក្តាប់ក្រុមហ៊ុនដល់ទៅ៤នៅក្នុងដៃនោះគឺឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ។ ដែលលោកជាម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ ECC, សុវណ្ណវិចិត្រហ្វាយណែន, One world  trading និងក្រុមហ៊ុន World Wide Dental Supplies ថែមទៀតផង។ យ៉ាងណាមិញ លោកមិនត្រឹមតែជោគជ័យលើវិស័យជំនួញនោះទេ ប៉ុន្តែជីវិតគ្រួសារវិញក៏ពោពេញទៅដោយសុភមង្គលផងដែរ។ ដូច្នេះហើយ លោកក៏បានចែករំលែកនៅគន្លឹះខ្លះៗដែលឪពុក ម្តាយគួរយកចិត្តទុកដាក់ចំពោះកូនៗ។ នេះបើតាមការលើកឡើងនៅក្នុងគណនី Facebooks របស់លោកផ្ទាល់។

ខាងក្រោមនេះគឺជាការណែនាំកូនដែលឪពុក ម្តាយគ្រប់រូបគួរយកគំរូតាម៖

១. ក្មេងដែលធំធាត់ដោយការវ៉ៃដំ _ គឺទន់ខ្សោយ

២. ក្មេងដែលធំធាត់ដោយការទម្រើស _ គឺរឹងរូស

៣. ក្មេងដែលធំធាត់ដោយការបង្ខំ _ គឺលេចធ្លោ

៤. ក្មេងដែលធំធាត់ដោយការជេរ _ គឺមិនស្តាប់បង្គាប់

៥. ក្មេងដែលធំធាត់ដោយការថ្នមជ្រុល _ គឺខ្ជិល

៦. ក្មេងដែលធំធាត់ដោយការលួងអង្វរ _ គឺលាក់ពុត

៧. ក្មេងដែលធំធាត់ដោយការលំបាក _ គឺដឹងក្តី

៨. ក្មេងដែលធំធាត់ដោយការលុតដំ _ គឺរឹងមាំ

៩. ក្មេងដែលធំធាត់ដោយការអប់រំ _ គឺប្រកាន់ខ្ជាប់ប្រពៃណី

១០. ក្មេងដែលធំធាត់ដោយការខំប្រឹងប្រែង _ គឺជោគជ័យ

១១. ក្មេងដែលធំធាត់ដោយការជម្នះឧបសគ្គ _  គឺក្លាហាន

១២. ក្មេងដែលធំធាត់ដោយការសរសើរ _គឺជឿជាក់លើខ្លួនឯង!

ជារួមមក ការយកចិត្តទុកលើកូនៗគឺកត្តាមួយដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់បំផុត ព្រោះថា ពួកគេប្រៀបដូចជាក្រណាត់សរមួយផ្ទាំងដែលឪពុក ម្តាយផ្តល់អ្វីឲ្យពួកគេនឹងធ្វើតាម។ ដូច្នេះហើយ បើចង់កែប្រែកូនៗ គឺអ្នកត្រូវផ្តើមចេញពីខ្លួនឯងជាមុនសិន៕

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត