ឧកញ៉ា ម៉េន កានី ជាអគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD ដែលផ្តោតសំខាន់លើវិស័យអចលនទ្រព្យ នឹងកំពុងតែទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងក្នុងវិស័យជំនួញ។ លោកក៏មានចែករំលែកនូវគំនិតល្អៗដែលមនុស្សគ្រប់គ្នាគួរគិតពិចារណាឡើងវិញនៅចំណុចខ្វះខាតរបស់ខ្លួន៖
១. ថ្នាក់ដឹកនាំខ្លាំង គឺជាមនុស្សដែលមានសមត្ថភាពនៃការផ្លាស់ប្ដូរចក្ខុវិស័យឲ្យក្លាយជាការពិត
២. កុំរាប់អានដោយសារគេជាមនុស្សដែលមានប្រយោជន៍ដល់អ្នក គេនឹងរាប់អានអ្នកដោយន័យបែបនោះដូចគ្នាមិនខានឡើយ
៣. អ្នកនឹងខកបំណងរាប់មិនអស់ដោយសាររំពឹងពីការជួយរបស់អ្នកដទៃ អ្នកនឹងមិនខកបំណងសោះបើជ្រើសរើសជាអ្នកជួយអ្នកដទៃ
៤. ចូររំដោះខ្លួនចេញពីឥទ្ធិពលការងារនឿយហត់ដែលគ្មានលទ្ធផលធំចេញ ហើយកសាងជីវិតរបស់អ្នកឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញ
៥. បើអ្នកមិនព្រមយកឈ្នះការលំបាកនៅក្នុងជីវិតនោះទេ ការលំបាកនៅក្នុងជីវិតនិងយកឈ្នះអ្នក
៦. បើអ្នកមិនជ្រើសរើសជីវិតដែលពោពេញទៅដោយចំណេះដឹង ភាពមានបាន និងវិជ្ជមានទេ ជីវិតអ្នកនឹងពោពេញទៅដោយ ភាពល្ងង់ខ្លៅ ភាពក្រីក្រ និង ភាពអវិជ្ជមានមិនខាន
៧. មនុស្សដែលចង់ផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយជាអ្នកមានមិនមែនជាបុគ្គលដែលផ្ដោតលើបញ្ហានោះទេ តែជាបុគ្គលដែលផ្ដោតលើឱកាសច្រើនជាង
៨. សូមកុំសុំយោបល់ពីភាពភ័យខ្លាចរបស់អ្នក តែចូរសុំយោបល់ពីក្តីសង្ឃឹម និងក្តីស្រមៃរបស់អ្នកវិញ
៩. អរគុណបញ្ហាជាច្រើនចូលមកសាកល្បងខ្ញុំ ឲ្យបានដឹងមនុស្សជាច្រើននៅជុំវិញខ្លួន
១០. មនុស្សដែលគួរអោយអាណិត ជាមនុស្សមិនអាចធ្វើការធំបានទេ បើអ្នកចង់អោយគេអាណិតគឺអ្នកនឹងក្លាយជាមនុស្សកំប៉ិចកំប៉ុក៕
អត្ថបទដោយ៖ វិមាលា